EP06 : អារម្មណ៍ប្រែប្រួល

2.3K 183 0
                                        

" អ្នកប្រុសតូចចាំខ្ញុំជួយ " យូមី ចេញពីផ្ទះបាយក៏ជួបរាងតូចដែលទើបតែចុះពីខាងលើ មើលទៅជើងរាងតូចដូចជានៅឈឺទើបជួយគ្រា
" បាទ អរគុណ " ជុងវ៉ុន មិនបានបដិសេធហើយក៏ព្រមអោយនាងជួយគ្រាខ្លួនទៅបន្ទប់។ មកដល់បន្ទប់ដដែលរាងតូចក៏ទម្លាក់ខ្លួនអង្គុយលើគ្រែ ចំណែកយូមីក៏ចេញទៅវិញដោយសារតែនាងត្រូវរៀបចំអាហារអោយរាងក្រាស់
" មិននឹកស្មាន់ថាជីវិតខ្ញុំធ្លាក់ដល់ចំណុចនេះសោះ តើខ្ញុំបានធ្វើអីខុសទៅ បានជាគេស្អប់ខ្ញុំម្ល៉េះ ហ្អឹកៗ " ជុងវ៉ុន មើលសភាពខ្លួនឯងក៏ពោលទាំងមិនសុខចិត្ត ព្រោះធ្លាប់តែជាអ្នកប្រុសតូចត្រកូលយ៉ាង ដេកសុីចាយស្រួលមិនដែលត្រូវគេមើលងាយជាន់ឈ្លីដូចជាពេលនេះទេ បើអាចគេសុខចិត្តស្លាប់ល្អជាង។
" ចៅហ្វាយអាហាររៀបចំរួចហើយ ត្រូវការពិសារឥឡូវឬអត់ទាន? " យូមី និងមេផ្ទះរៀបចំអាហាររួចរាល់ឃើញរាងក្រាស់ដើរកាត់ក៏សួរ
" ហ្អឹមម " ជេយ៍ ងក់ក្បាលតិចក៏ដើរចូលទៅបន្ទប់អាហារ ចំណែកយូមីក៏ចាប់ផ្ដើមដួសបាយនិងចាក់ទឹកអោយនាយ បន្ទាប់ពីអាហារពេលព្រឹកបញ្ចប់រាងក្រាស់ក៏ចេញទៅធ្វើការបាត់ មិនសួរនាំពីរាងតូចសូម្បីមួយមាត់។
#Skip~
" ចាក់អេ.... " ក្មេងប្រុសម្នាក់ដើរលោបៗបំណងចាក់អ្នកម្ខាងទៀតអោយភ្ញាក់ តែខុសស្រឡះគេអង្គុយដូចជាគ្មានវិញ្ញាណអញ្ចឹង
" ស៊ូនូ! បងកើតអី? មិចក៏មុខស្រពោនម្ល៉េះ អ្នកណាធ្វើអីបង? " នីគី ចាក់ចង្កេះតែគេបែរជាមិនភ្ញាក់ក៏រហ័សចូលទៅជិត ព្រោះគេបារម្ភពីស៊ូនូណាស់
" គ្មានអ្នកណាធ្វើអីបងទេ គឺបងនឹកជុងវ៉ុន ប៉ុន្មានថ្ងៃហើយដែលជុងវ៉ុនមិនមក បងនឹកគេណាស់ " ស៊ូនូ និយាយទាំងទឹកមុខស្រពោន ហើយនៅធ្វើមាត់ពេបដាក់នីគីទៀត
" មែនហើយ! ខ្ញុំក៏នឹកគាត់ដែរ និយាយចឹងបងមានដឹងថាគាត់ទៅណាឬអត់? " នីគី ឮចឹងក៏ទម្លាក់ទឹកមុខព្រោះគេក៏នឹកជុងវ៉ុនដូចគ្នា មិត្តមានតែបីនាក់ហើយឥឡូវបាត់ម្នាក់មិនឃើញមករៀនទៀត
" បងក៏មិនដឹងដូចគ្នា ពេលបងសួរបងជូន គាត់ប្រាប់ថាជុងវ៉ុនរវល់ទៅតាមខេត្ត បើសួរថាជុងវ៉ុនទៅធ្វើអី? បងក៏មិនដឹងដែរ ព្រោះមិនហ៊ាសួរទៀតក្រែងចិត្តគាត់ ហុឺយ!ធុញណាស់ " ស៊ូនូ និយាយចប់ក៏ដកដង្ហើមធំគេធុញហើយអង្សុកខ្លាំងទៀត ព្រោះតែគេត្រូវអង្គុយរៀនម្នាក់ឯង ចំណែកនីគីក៏រៀនឆ្នាំទី1ដែរ តែថ្នាក់ផ្សេងគ្នា។
" បងធុញ ព្រោះគ្មានអ្នកនិយាយជាមួយមែនទេ តាមមើលលោកគ្រូដែលចូលបង្រៀនថ្នាក់បងប្រាកដជាឆ្ងល់ហើយ " នីគី លួចសើចតិចៗពេលនិយាយទៅកាន់អ្នកមានអាយុបង
" ឆ្ងល់យ៉ាងមិច? " ស៊ូនូ ចងចិញ្ចើមឆ្ងល់ពេលឮនីគីនិយាយចឹង
" ក៏បងស្ងាត់នោះអី ព្រោះឮគេនិយាយថាបងជាសិស្សពូកែកូរជាងគេប្រចាំថ្នាក់ A12 កុំប្រាប់ណាថាមិនល្បីដល់បងនោះ? "
" អឹម....នេះយើងល្បីដល់ម្លឹងផង មិនគួរមកល្បីរឿងចឹងសោះ បើបងប្រុសដឹងត្រូវមាត់មិនខានទេ " ស៊ូនូ ឮចឹងក៏រាងភ្ញាក់តិចដែរ នេះគេមិនដែលដឹងសោះ ពិតជាគួរអោយអស់សំណើចណាស់ បន្ទាប់ពីសន្ទនាគ្នាចប់ពួកគេក៏បំបែកគ្នាទៅថ្នាក់រៀងៗខ្លួន។
#ភូមិគ្រឹះផាក
ម៉ោង5ល្ងាចមេផ្ទះនិងយូមីចាប់ផ្ដើមធ្វើអាហារសម្រាប់រាងក្រាស់ ម្នាក់ៗញាប់ដៃញាប់ជើងខ្លាំងណាស់ខ្លាចធ្វើមិនទាន់ ឯជុងវ៉ុនក៏ដើរសំដៅទៅផ្ទះបាយក្រែងមានអ្វីអោយគេជួយខ្លះ ទោះមិនចេះធ្វើម្ហូបក៏ចេះចិតបន្លែខ្លះដែរ កុំអោយទំនេរពេក។
" អ្នកមីងមានអីឱ្យខ្ញុំជួយឬអត់? " ជុងវ៉ុន ចូលមកដល់ផ្ទះបាយឃើញពួកគាត់កំពុងតែរៀបចំធ្វើអាហារពេលល្ងាចក៏ចង់ជួយព្រោះមិនទម្លាប់នៅទំនេរ
" គឺ....គឺគ្មានទេ អ្នកប្រុសទៅអង្គុយចុះអ៊ំនឹងមីយូអាចធ្វើបាន " មេផ្ទះ គាត់ឮអ្នកម្ខាងទៀតចង់ជួយ គាត់ក៏បដិសេធព្រោះគេជាអ្នកប្រុសមិចនឹងអាចមកនៅកន្លែងនេះ វាមិនសមសម្រាប់គេឡើយ
" ពិតមែនហើយ នៅទីនេះមិនសមនឹងអ្នកប្រុសទេ ខ្ញុំថាអ្នកប្រុសទៅអង្គុយមើលទូរទស្សន៍ល្អជាង " មីយូ និយាយទៅកាន់រាងតូច ដើម្បីអោយគេព្រមចេញពីផ្ទះបាយ
" អ្នកទាំងពីរកុំដេញខ្ញុំអី ខ្ញុំពិតជាចង់ជួយពិតមែន ណាៗ ណាៗ ខ្ញុំសុំជួយម្នាក់ទៀតផង.... " ជុងវ៉ុន និយាយនឹងធ្វើទឹកមុខកំសត់ធ្វើអោយអ្នកទាំងពីរពិបាកមែនទែន
" តែ.....ចឹងក៏បានដែរ អញ្ចឹងអ្នកប្រុសចិតបន្លែនេះចុះ វាងាយជាងគេ " មីយូ ឃើញទឹកមុខរាងតូចធ្វើអោយនាងកាន់តែចិត្តទន់ ក៏ព្រមអោយគេជួយទោះជាមិនចង់ក៏ដោយ
" បាទ " ជុងវ៉ុន ញញឹមពេលឮពួកគេព្រមអោយខ្លួនជួយ។ បន្ទាប់ពីធ្វើអាហាររួចមីយូនិងជុងវ៉ុនជួយលើកអាហារនឹងចានរៀបចំដាក់លើតុ។
#ក្លឹប
    ពេលល្ងាចកម្លោះសង្ហាជេយ៍ចេញពីធ្វើការក៏បន្តធ្វើដំណើរទៅក្លឹបរបស់នាយ។ នាយមិនមែនទៅត្រួតពិនិត្យអ្វីឡើយគឺបំណងទៅផឹកនិងអោបថើបស្រីនៅទីនោះ ព្រោះមានអារម្មណ៍ថាធុញបើសិនជានាយទៅផ្ទះប្រាកដណាស់នាយនឹងធ្វើបាបជុងវ៉ុនមិនខាន។ នាយក៏មិនយល់ដូចគ្នាហេតុអីអារម្មណ៍របស់នាយស្រាប់តែប្រែប្រួលបែបនេះ ពេលដែលនៅជិតតែងតែធ្វើបាបជាន់ឈ្លីមើលងាយរាងតូចសព្វសារពើ តែពេលដែលគ្មានរាងតូចនៅក្បែរនាយបែរជានៅមិនសុខទៅវិញ។
" លោកចង់ទៅបន្ដឬអត់? " ស្រីស្រង់បបូរមាត់ក្រហមដែលអង្គុយកៀកកាយរាងក្រាស់ ចោទសួរពេលឃើញទឹកមុខនាយមិនសូវស្រស់
" ចេញទៅ.... " ជេយ៍ មិនមើលមុខនាងហើយនៅនិយាយចេញមកធ្វើអោយបេះដូងនាងធ្លាក់ឮសូរតែ ក្ដុក!!
" តែ.... " ស្រស់រកប្រកែកពេលឮអ្នកម្ខាងទៀតបម្រុងចង់ដេញខ្លួនចេញ
" យើងប្រាប់អោយចេញនៅអង្គុយធ្វើស្អី ឆាប់ចេញទៅ.... " ជេយ៍ បង្ហាញកែវភ្នែកដ៏គួរឱ្យខ្លាច ធ្វើឱ្យនារីម្នាក់នេះមិនហ៊ាននៅបន្ដ
" ចា៎ " ស្រីស្រស់ដោយខ្លាចកែវភ្នែកមួយគូរនេះពេកក៏ព្រមចេញតាមសម្ដីរបស់រាងក្រាស់។
" ហុឺយ.... " ជេយ ទម្លាក់កែវស្រាចុះរួចដកដង្ហើមធំ ធ្វើអោយកូនចៅឈរក្បែរនោះក៏ចូលមកសួរព្រោះឃើញចៅហ្វាយដូចជាធុញថប់
" ចៅហ្វាយ! កើតអីមែនទេបាទ? "
" គ្មានទេ...ទៅផ្ទះទៅ យើងដូចជាធុញនឹងទីនេះហើយ " ជេយ៍ និយាយចប់ក៏ក្រោបឈរពេញកម្ពស់ ហើយដើរទៅមុនកូនចៅបាត់ ឯឆាលក៏ប្រញាប់ដើរទៅតាមចៅហ្វាយមិនចឹងត្រូវមាត់មិនខាន។ ពីដំបូងជេយ៍ថាសម្រាកនៅទីនេះ តែដោយសារចិត្តវានៅមិនស្ងប់នឹកឃើញតែមនុស្សម្នាក់ដែលនាយតែងតែនិយាយថាស្អប់ ទើបសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ។
•ម៉ោង១១យប់
" អ្នកប្រុសបើងងុយទៅគេងមុនចុះ មើលទៅចៅហ្វាយមិនមកទេថ្ងៃនេះ " យូមី និងរាងតូចអង្គុយរង់ចាំរាងក្រាស់មកវិញ តែកាន់តែចាំកាន់តែយូរ ចំណែកឯជុងវ៉ុនងោកមួយៗសារដែរ ទើបយូមីប្រាប់អោយគេទៅសម្រាក
" អរ...មិនអីទេ ខ្ញុំចាំគាត់បាន ខ្ញុំថាបងមីយូនឹងហើយគួរតែទៅសម្រាក បងហត់ពេញមួយថ្ងៃហើយកុំប្រកែកអីឆាប់ទៅសម្រាកចុះ ស្អែកបងត្រូវក្រោបពីព្រលឹមមិនចឹងហុី! " ជុងវ៉ុន និយាយដោយមិនអោយអ្នកម្ខាងទៀតប្រកែកទាន់
" ចា៎ ចឹងខ្ញុំទៅគេងមុនហើយ រាត្រីសួរស្ដីអ្នកប្រុសតូច " យូមី ដោយអស់ពាក្យប្រកែកក៏ព្រមទៅគេងតាមសម្ដីរាងតូច។
រាងតូចអង្គុយសុខៗស្រាប់តែឮសម្លេងឡានដែលកំពុងតែបើកចូលមក នាយតូចក៏ងើបពីសាឡុងហើយរត់ទៅឈរចាំនៅមាត់ទ្វាផ្ទះ។ ទឹកមុខញញឹមសម្លឹងមើលទៅអ្នកដែលឈានជើងចុះពីឡានហើយដើរសំដៅមកខ្លួន តែស្នាមញញឹមក៏បាត់ស្របពេលឮសម្ដីចេញពីមាត់គ្មានឱជាតិរស់របស់នាយ។
" នៅទីនេះធ្វើអី មិចមិនចូលដេក " ជេយ៍ សម្លក់មុខរាងតូចដូចជាមិនពេញចិត្តពេលឃើញរាងតូចឈរនៅទីនេះ ទាំងដែលការពិតចង់មកដើម្បីជួបគេសោះ
" ខ្ញុំគេងមិនលក់ ទើបមកចាំលោក " ជុងវ៉ុន និយាយទាំងមិនហ៊ានសម្លឹងមុខអ្នកម្ខាងទៀត ចំណែកជេយ៍ដើរខិតមុខបន្ដិចហើយអោននិយាយតិចៗដាក់ត្រចៀករាងតូច
" ហ្អឹម...ល្អ បើឯងខំចាំយើងទៅហើយ អញ្ចឹងយើងមានរង្វាន់អោយឯង " ជេយ៍ និយាយតិចៗព្រមជាមួយនឹងខ្យល់ដង្ហើមក្ដៅភាយៗធ្វើអោយរាងតូចដែលឈរស្ដាប់ចាប់ផ្ដើមស្រៀវឆ្អឹងខ្នង
" រង្វាន់.... អីទៅ? " ជុងវ៉ុន ចងចញ្ចើមដាច់ចិត្តសួរអ្នកដែលឈរញញឹមសម្លឹងមើលខ្លួនដូចជាចំណី
" ចង់ដឹង....ក៏មកតាមយើងមក " ជេយ៍ រើសមិនប្រាប់នៅទីនេះ តែអោយរាងតូចទៅតាមខ្លួន។ ចំណែករាងតូចក៏មិនហ៊ានជំទាស់ដែរ ដូច្នេះក៏សម្រេចចិត្តដើរទៅតាមរាងក្រាស់រហូតដល់បន្ទប់នាយ។
/ ក្រាក /
" ចូលឬមិនចូល? " ជេយ៍ ឧទានស្របពេលឃើញរាងតូចស្ទាក់ស្ទើរ ឯជុងវ៉ុនគិតបន្ដិចក៏ព្រមចូលទៅខាងក្នុងដោយក្នុងចិត្តដូចមិនសូវស្រួលប៉ុន្មានទេ។
/ ក្រឹប /
សម្លេងទ្វាបានបិទដោយដៃរាងក្រាស់ដោយមិនភ្លេចចាក់គន្លឹះ ពេលនោះរាងតូចក៏ចាប់ផ្ដើមភ័យបុកពោះធ្វើគេក៏អាចស្មានដឹងថារាងក្រាស់ចង់ធ្វើអី។
" លោកចង់ធ្វើអី? " ជុងវ៉ុន សួរទៅអ្នកម្ខាងទៀតដែលកំពុងតែចាក់គន្លឹះ ចំណែកឯជេយ៍ចាក់គន្លឹះរួចក៏ងាកមកមើលរាងតូចហើយញញឹមចុងមាត់ នាយដើរសន្លឹមៗទៅកាន់រាងតូចដែលឈរមិនឆ្ងាយពីនាយប៉ុន្មាន។ ជុងវ៉ុនឈានជើងថយក្រោយម្ដងៗមួយជំហាន ព្រោះតែអ្នកមុខកំពុងតែបោះជំហានមករកខ្លួន មិនបានប៉ុន្មានផងជំហានរាងតូចក៏ត្រូវឈប់ឈរមួយកន្លែងដោយសារខាងក្រោយជាផ្លូវតោល ព្រោះខ្នងរបស់គេអឹបនឹងជញ្ជាំងទៅហើយ រាងក្រាស់ញញឹមហើយឧទាន៖
" ព្រមតាមសម្រួលទៅក្មេងតូច.... "
សូមរង់ចាំភាគបន្ដ

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now