ភាគទី17 : ទំនាក់ទំនងកូនប្រសារនឹងម៉ាក់ក្មេក

Start from the beginning
                                    

<<ម៉ាក់~~ម៉េចបានម៉ាក់មកមិនប្រាប់កូនចឹង??>>រាងតូច

<<ហឹស. .បើម៉ាក់មិនមកទេដែលម៉ាក់ដឹងរឺថាម៉ាក់ក្មេកដ៏ខ្ពង់ខ្ពស់របស់កូននិយាយសរសើររាល់លើកនឹងជាមនុស្សបែបណារឺ??>>អ្នកស្រីទី2

<<កូន. .>>រាងតូចរៀបនិយាយក៏ត្រូវម្ដាយទី2របស់នាយនិយាយកាត់

<<ម៉េចបានមិនប្រាប់ថាហាសថាកូនមានចៅឲ្យម៉ាក់ហឹម??ម៉ាក់ខឹងហើយហឹស>>អ្នកស្រីទី2និយាយ

<<មានកូន??>>លោកស្រីWangលាន់មាត់

<<បាទ មែនហើយអ្នកម៉ាក់គឺZhanមានទម្ងន់ជិត2ខែហើយ>>រាងក្រាស់និយាយ

<<អបអរសាទរផងកូនប្រសាររបស់ប៉ា>>លោកWang ដែលបានទៅទិញស្រ្តប៊ឺរី🍓ដែលគាត់បានលឺថារាងតូចចូលចិត្តវាខ្លាំងផ្ញើឲ្យរាងតូច

<<អបអរសាទរផងបងថ្លៃ>>ប្អូនស្រីរបស់Yiboនាងនិយាយអបអរឲ្យរាងតូច

<<អាយ. . .មិនពិតទេអ្នកម៉ាក់កុំជឿវាអីវាជាប្រុសម៉េចនឹងអាចកូនបានទៅអ្នកម៉ាក់កុំជឿវាកុហកទេអ្នកម៉ាក់>> Naiyuនិយាយដោយមិនខ្លារអា

ផាច់~~~សំលេងបាតដៃប៉ះទង្គិចនឹងថ្ពាល់របស់នាងតូចNaiyu

<<នាងដូចជាប្រមាថប្អូនប្រុសខ្ញុំដល់ហើយនាងជាអ្នកណា??កូនស្ដេច??ហេតុអ្វីបានការនិយាយស្ដីរបស់នាងអាក្រក់ជាងសត្វបែបនេះ??កាលនៅរៀននាងដែលបានចូលរៀនម៉ោងសីលធម៌ទេ??. . .>>Mrs.Ribaដាក់មួយខ្សែធ្វើឲ្យNaiyu អាម៉ាសមុខយ៉ាងខ្លាំង ដោយទ្រាំស្ដាប់Mrs.Ribaស្ដីឲ្យមិនបាននាងក៏ចាកចេញពីទីនោះជាមួយនឹងចិត្តខឹងគុំស្អប់

<<wow បងស្រីរបស់បងថ្លៃអស្ចារ្យមែន>>Quan Qing

<<ម៉ាក់ឃើញទេ>>រាងក្រាស់សួរលោកស្រីWangអំពីអាកប្បកិរិយារបស់អនាគតកូនប្រសារដែលគាត់រើដ

<<. . .>>លោកស្រីWangមិនមាត់ហើយក៏ឡើងទៅជាន់លើបាត់ប៉ុន្តែគាត់មិនបានទៅបន្ទប់របស់គាត់ទេគាត់បានឡើងមកចូលមើលបន្ទប់របស់រាងក្រាស់នឹងនាយតូច

លោកស្រីWangភ្ញាក់ផ្អើលជាខ្លាំងពេលឃើញបន្ទប់របស់រាងក្រាស់មានរបៀបរៀបរយមិនដូចកាលYiboនៅកម្លោះ នៅម្នាក់ឯងមិនត្រឹមតែប៉ុណ្ណឹងនោះទេបន្ទប់មួយនេះដែលគាត់ធ្លាប់ចូលកាលពីមុនពេលនេះគឺខុសគ្នាដូចមេឃហើយ នឹងដីធ្លាប់តែជាបន្ទប់មានសម្ភារៈមួយៗហើយរញ៉េរញ៉ៃឥលូវប្រែក្លាយជាបន្ទប់ដែលមានសម្ភារៈជាគូហើយថែមទាំងមានរបៀបរៀបរយជាងមុន

ចំណងស្នេហ៍ទ្វេរភពWhere stories live. Discover now