Part12:អឹក...ហ្ហឺ..បងថេជួយខ្ញុំផង

Start from the beginning
                                        

«ជុង...ជុងហ្គុក...ហ្ហឹកហ្ហឺៗ...លោកៗកើតអីមិចក៏មានឈាមមានរបួសច្រើនថ្នាក់នេះ...»ថេយ៉ុងយំយកដៃទៅខ្ទប់ឃាត់ឈាមដែលហូរចេញពីពោះរបស់ជុងហ្គុកមិនឈប់នោះ

«ខ្ញ...ខ្ញុំៗ...ហ្ហឺ...ត្រូវគេលបបាញ់ហើយវាយធ្វើបាប...ហ្ហឺ...ពេលត្រលប់មកទីនេះ....បង...បងថេ»ជុងហ្គុកនិយាយទាំងសម្លេងស្អកៗ ខ្សាវៗព្រោះតែគេឈឺចាប់ពេញមួយតួខ្លួននិយាយទៅមួយតួខ្លួនរបស់គេគ្មានត្រង់ណាដែលថាគ្មានរបួស គ្មានជាំនោះទេនាយយកដៃសុទ្ធតែឈាមដាបលើកមកអង្អែលផ្ទៃមុខសរៗដែលដាមដោយទឹកភ្នែកនោះ នាយក៏ញញឹមឡើងលាយជាមួយនិងទឹកភ្នែកដូចគ្នា

«បង...បងស្អាតណាស់បងថេ...ហ្ហឺ...បងកុំយំអីវាមិនគួអោយស្រលាញ់ទេ....អ្ហឹកហ្ហឺ....»ជុងហ្គុកយកដៃទៅជូតទឹកភ្នែកនោះតិចៗ

«ឈប់និយាយទៅ....ហ្ហឹកៗ...ខ្ញុំនាំលោកទៅពេទ្យលោកនិងមិនកើតអីទេ...ហ្ហឹកៗ...លោកបានសន្យាថាលោកនិងភ្នាល់គ្នាជាមួយខ្ញុំមួយអាទិត្យនោះអីនៅមិនទាន់គ្រប់ទេមិចក៏លោកចង់ចាកចេញពីខ្ញុំអីចឹង...លោកមិនគោរពពាក្យសន្យាសោះ...ហ្ហឹកហ្ហឺ...ៗៗ...កុំដេកខ្ញុំនាំលោកទៅពេទ្យ»ថេយ៉ុងនិយាយព្រមទាំងកម្លាំងមានតិចនៅក្នុងខ្លួនខំប្រឹងលើកដៃលើកជើងនាយក្រាស់ទាំងត្រដាប់ត្រដួសទោះយ៉ាងណាគេមិនបណ្ដោយអោយជុងហ្គុកកើតអីនោះទេគេត្រូវតែជួយអោយបាន

«កុំខំប្រឹងអី...គ្មានប្រយោជន៍ទេ..ហ្ហឹ...ខ្ញុំងងុយគេងហើយបងកុំរំខានខ្ញុំបានទេ...»រាងក្រាស់និយាយបានត្រឹមនេះនាយក៏បានបិទភ្នែកតែម្ដង ដៃដែលលើកទៅអង្អែលមុខថេយ៉ុងក៏ធ្លាក់មកដល់ដីពេលនេះនាយលេងនៅហើយនាយកំពុងតែទៅគេងហើយៗក៏គេងរហូតលេងបើកភ្នែកមកសម្លឹងមុខដ៏គួអោយស្រលាញ់របស់ថេយ៉ុងដែរ គេកំពុងតែហត់នឿយគេចង់សម្រាកអោយបានយូៗ

«ហ្ហា....ជុងហ្គុក!!!.....ទេៗៗ!!!.....»ថេយ៉ុង

_____

«ទេៗៗ....ជុងហ្គុកលោកមិនត្រូវកើតអីទេ....ហ្ហឺៗៗ....»ថេយ៉ុងប្រឹងក្រោកពីគេងដក់ដង្ហើមហត់គឃូសបែកញើសស្រាក់ៗពេញដងខ្លួននាយតូចយកដៃមកស្ទាបមុខស្ទាបមាត់ខ្លួនឯងផងវាយមុខខ្លួនឯងពីបីដៃតិចៗផង ទើបគេបានដឹងខ្លួនអំបាញ់មិញយល់សប្តិគួអោយខ្លាចខ្លាំងណាស់

«ជុងហ្គុក...លោកមិនទាន់ត្រលប់មកទៀតហ្អី...»ថេយ៉ុងទម្លាក់ជើងនៅលើការ៉ូអំបាញ់មិញគេគេងនៅលើសាឡុងដោយសារតែហត់នឿយកាលពីថ្ងៃពេកទើបព្រលប់មិនទាន់គេងលក់បែបនេះ  រាងតូចដើរយឺតៗមួយៗតម្រង់ទៅរកកន្លែងដាក់នាឡិកា

«ម៉ោង7ហើយហ្អី...ព្រះអើយ...ជុងហ្គុកតើលោកកើតអីទេ...ខ្ញុំខ្លាចណាស់...»ថេយ៉ុងស្ទុះចេញទៅខាងក្រៅទាញទ្វាមកបិទត្រឹមត្រូវហើយក៏ដើរចូលមកខាងក្នុងបន្ទប់ជាប់មាត់ទ្វានោះគេខ្លាចណាស់ហើយព្រោះតាំងពីដើមឡើយគេមិនដែលនៅកន្លែងស្ងាត់ៗតែម្នាក់ឯងទេនេះមិនត្រឹមតែស្ងាត់ទេថែមទាំងនៅក្បែរសមុទ្រទៀតវាជាកន្លែងដែលគួអោយខ្លាចជាពិសេសនៅពេលយប់បែបនេះទៀត

សម្លេងខ្យល់បូករួមជាមួយនិងសម្លេងស្លឹកឈើ រលកសមុទ្រវាធ្វើអោយអារម្មណ៍ចាប់ផ្ដើមព្រឺព្រួចខ្លាំងដែរនិង នាយតូចចាប់ផ្ដើមមានអារម្មណ៍ថាចម្លែកគេក៏បានរត់ចូលទៅខាងក្នុងបិទបង្អួចជិតឈឹងអង្គុយច្រងោងៗនៅលើពូកទាញភួយមកដណ្ដប់ជិតខ្លួនបន្សល់ត្រឹមគ្រាប់ភ្នែកដែលសម្លឹងចុះឡើងឺពេញបន្ទប់នោះប៉ុណ្ណោះ

«ហ្ហឹក..ហ្ហឺៗៗ...ជុងហ្គុកលោកនៅទីណាខ្ញុំខ្លាច...ហ្ហឺៗ...ខ្ញុំខ្លាចណាស់លោកឆាប់មកអោយលឿនៗមក...ហ្ហឹកៗ...»រាងតូចយំបន្លឺសម្លេងតិចៗព្រោះថាគេខ្លាចដង្ហោយហៅឈ្មោះប្រុសដែលបានទុកគេចោលគេពិតជាចង់ឃើញនាយមកនៅទីនេះពេលនេះវិនាទីនេះខ្លាំងណាស់គេត្រូវការនាយមកអោបគេបំបាត់ភាពភ័យខ្លាច...

______________

ត្រលប់មកមើលជុងហ្គុកវិញម្ដងពេលនេះនាយកំពុងតែឈរនៅលើដងផ្លូវជាមួយនិងក្រុមប៉ូលីសប្រហែលជាបួនប្រាំអ្នក

«លោកមិនអីទេមែនទេលោកជុងហ្គុក?»ប៉ូលីសម្នាក់ដែលឈរនៅក្បែរនោះសួទៅកាន់នាយក្រាស់
«អ៎មិនអីទេគ្រាន់តែជារបួសសើរស្បែក...ខ្ញុំផ្ញើរលោកប៉ូលីសចាត់ការសួចម្លើយវាអោយផងខ្ញុំគិតថាវាប្រាកដជាមានអ្នកជួលមក»ជុងហ្គុកឈរអោបដៃម្ខាងព្រោះតែគេមានរបួសនៅលើដើមដៃក្បែរខ្លៀក

«ខ្ញុំក៏សូមអញ្ជើញលោកទៅសួចម្លើយសិនដែរណាលោក»
«អីលូវនេះគឺមិនបានទេខ្ញុំទុកប្រពន្ធខ្ញុំនៅផ្ទះតែម្នាក់ឯងគេប្រាកដជាខ្លាចណាមួយខ្ញុំខ្លាចថាមានរឿងមិនល្អកើតឡើងចំពោះប្រពន្ធខ្ញុំ...អ៉ើអីលូវអីញ្ចេះចុះខ្ញុំជាមិត្តលោកវីរសេនីយ៍ មីន យូនហ្គី ឈ្មោះខ្ញុំគឺ Jeon Jungkook ចាំខ្ញុំត្រលប់មកស្អែកខ្ញុំនិងមកផ្ដល់ចម្លើយអោយលោកចុះពេលនេះខ្ញុំត្រូវទៅហើយលាហើយលោកប៉ូលីស»ជុងហ្គុកនិយាយទាំងប្រញាប់ហើយក៏រត់ទៅកាក់តាក់ស៉ីមួយទៀតតម្រង់ទៅរកគោលដៅរបស់គេបន្តទៀត...

To Be Continue...
🐯Jeon Larisa 🌸🐰

រឿង:    🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"Where stories live. Discover now