ភាគ២(វគ្គ២)ចប់

3.3K 134 4
                                        

"ហាឡូ បងមីនបងនៅឯងណាអូនមកដល់ហើយ មិនដឹងទេអូនទុកពេលឱ្យបង១០នាទីបើមិនឃើញបងមកទេអូនខឹងហើយណា"សម្លេងរបស់រាងតូចច្រមិចបន្លឺសួរឡើងទាំងមួម៉ៅនៅក្នុងព្រលានយន្តហោះស្រដីទៅកាន់អ្នកម្ខាងទៀតតាមខ្សែទូរស័ព្ទគិតទៅមើលគួរឱ្យខឹងដែរទេ នេះគេចាំជិតមួយម៉ោងទៅហើយតែមិនឃើញស្រមោលអ្នកម្ខាងទៀតលេចមុខចេញមកសោះ
"អូកុំខឹងអីសំណព្វចិត្តបងមកដល់ហើយតើ"សម្លេងចេញពីខ្សែម្ខាងទៀត ប៉ុន្តែស្តាប់យូរទៅដូចជាមិនមែនឆ្ងាយឯណាទើបប្រញាប់ងាកមើលខាងក្រោយឃើញនាយកម្ល៉ោះរូបរាងស្អាតបាតស្រស់សង្ងាម្នាក់កំពុងតែឈរពីក្រោយគេទាំងញញឹមយ៉ាងស្រស់តែម្តង
"អាបងមីន មកដល់យូរហើយមិនព្រមប្រាប់ទេឱ្យគេចាំឡើងយូរ"ថេហ្យុងនិយាយទាំងមុខក្រហមដោយសារតែការខឹងអ្នកណាមិនខឹងមកដល់យូរហើយបែរជាមកឱ្យគេដើររកឡើងចង់ឡប់ខួរនៀក(កាលពីវគ្គមួយដាក់ឱ្យជីមីនស្រឡាញ់ថេហ្យុងតែវគ្គ២នេះសុំប្តូរទៅជាជីមីនជាបងប្រុសរបស់ថេហ្យុងវិញ ហើយចង់ប្រាប់ថារឿងមានតែត្រឹម ២ភាគប៉ុណ្ណោះ ថាចង់សរសេរជាភាគវិញដែរប៉ុន្តែធ្វើយ៉ាងមិចចិត្តខ្ជិលច្រើនជាង ហិហិ)
"ទៅគេសុំទោស ហើយតើ គ្រាន់តែធ្វើលេងសោះខឹងដែរ"ជីមីន
"ឆឹស ឈប់និយាយជាមួយបងហើយ តោះទៅផ្ទះវិញ"ថេហ្យុង
"អូខេក៏បាន តោះទៅ"ជីមីន និយាយរួចទើបទាំងពីរនាក់បងប្អូនបណ្តើរដើរទៅរកឡានដើម្បីបើកចេញទៅ
"ឯងមកនៅទីនេះវិញមែនទេ?"កំពុងតែបើកឡានសុខៗជីមីនក៏ស្រដីឡើងសួរទៅកាន់អ្នកជាប្អូនទាំងភ្នែកផ្តោតទៅលើការបើកបរដដែល
"ប្រហែលហើយ"ថេហ្យុង តបទៅវិញហីៗហាក់ដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង
"ចុះបើឯងជួបគេទៀតនោះតើអាចប្រឈមមុខបានទេ"ជីមីន តាមពិតទៅថេហ្យុងមិនបានបាត់ការចងចាំអ្វីទេគ្រាន់តែមិនចង់ត្រឡប់មករកអតីតកាលដ៏សែនឈឺចាប់នោះតែប៉ុណ្ណោះ
"រឿងអ្វីដែលថាមិនបាននោះពេលនេះខ្ញុំនិងគេលែងមានអ្វីពាក់ពាន់នឹងគ្នាទៀតហើយ បើគ្រាន់តែប្រឈមមុខខ្ញុំធ្វើមិនបាននោះខ្ញុំដូចជាអន់ពេកហើយ"ថេហ្យុង តបទៅវិញបែបធម្មតាតែក្នុងចិត្តក៏មិនប្រាកដថាធម្មតាដែរ
"បែបនោះល្អហើយ អ៎រ ពិតមែនហើយថ្ងៃនេះបងមានប្រជុំម្ចាស់ភាគហ៊ុន ឯងចង់ឱ្យបងជូនទៅផ្ទះសិនឬមួយក៏ទៅក្រុមហ៊ុនជាមួយបងហើយចាំទៅផ្ទះជាមួយគ្នាតែម្តង"ជីមីន វិសនឹងភ្លេចទៅហើយថាថ្ងៃមានប្រជុំជាមួយម្ចាស់ភាគហ៊ុនរវល់តែលលេងជាមួយនឹងរាងតូច
"អញ្ចឹង ខ្ញុំទៅជាមួយបងចុះ"ថេហ្យុង

សុំទោស (វគ្គ១+វគ្គ២) (ចប់)Where stories live. Discover now