៥ឆ្នាំកន្លងទៅ
រយៈពេល៥ឆ្នាំពិតជាកន្លងហួសទៅលឿនខ្លាំងណាស់ប៉ុន្តែមិនមែនសម្រាប់អ្នកគ្រប់គ្នានោះទេ ដូចជានាយកម្លោះម្នាក់នេះយ៉ាងអញ្ចឹងទម្រាំតែឆ្លងផុតមួយថ្ងៃៗសម្រាប់នាយប្រៀបដូចជារាប់ឆ្នាំយ៉ាងអញ្ចឹង រាល់ថ្ងៃគិតតែពីរឿងការងារងុបងល់នឹងការងារទោះទៅផ្ទះក៏យកទៅធ្វើដល់ផ្ទះដែរគឺគ្រប់ពេលដែលទាក់ទងនឹងនាយគឺសុទ្ធតែយកការងារមកនាំមុខទាំងអស់ ព្រោះអ្វីដឹងទេ? ព្រោះតែនាយព្យាយាមធ្វើឱ្យខ្លួនឯងរវល់ដើម្បីកុំឱ្យគិតរឿងពីមុនដែលធ្វើឱ្យនាយមានវិប្បដិសារីរាល់ពេលដែលនឹកឃើញរឿងនឹងម្តងៗវាធ្វើឱ្យនាយសឹងតែកើតឆ្កួតម្តងៗទៅហើយ តែនាយអាចធ្វើអ្វីបានទៅបើសូម្បីតែដំណឹងបន្តិចពីមនុស្សម្នាក់ដែលធ្វើឱ្យនាយក្លាយទៅជាបែបនេះក៏មិនមានដែរ
"តើអូននៅឯណាទៅថេយ៍ បងពិតជានឹកអូនខ្លាំងណាស់ តើអូនយ៉ាងមិចទៅហើយ បងមិនចង់បានអ្វីច្រើនទេគ្រាន់តែសង្ឃឹមថាអូននឹងមានក្តីសុខ សុខភាពល្អ មិនឈឺដូចជាពេលអូននៅជាមួយបង"ជុងហ្គុក ពោលឡើងទាំងទឹកមុខសោកសៅរាល់ពេលដែលនឹកឃើញដល់រឿងកាលពប្រាំឆ្នាំមុនម្តងៗវាធ្វើឱ្យនាយស្ទើរតែប្រេះទ្រូងបែកជាបំណែកៗទៅហើយ ក្នុងពេលនេះនាយពិតជាចង់ប្រាប់ថានឹក នឹកក្នេងម្នាក់ដែលតែងតែស្រឡាញ់មើលថែនាយនោះខ្លាំងណាស់នាយចង់ឱ្យគ្រប់យ៉ាថត្រឡប់មកដូចដើមវិញដល់ពេលនោះនាយច្បាស់ជាប៉ះប៉ូវសងនូវអ្វីគ្រប់យ៉ាងដល់គេវិញ ប៉ុន្តែពេលនេះសូម្បីឱកាស១%ក៏នាយគ្មានផង
តុតុ
"ចូលមក"
ក្រាក
"ចៅហ្វាយ ដល់ម៉ោងត្រូវចេញពីធ្វើការហើយទាន"យ៉ុងវូ ដែលជាជំនិតរបស់នាយបើទ្វារចូលមកព្រមទាំងនិយាយដាស់តឿនអ្នកដែលមាននាមជាចៅហ្វាយព្រោះនេះជាទម្លាប់ទៅហើយបើនាយមិនមករំលឹកទេនៅធ្វើការនៅនឹងគ្មានខ្វល់ពីពេលវេលាទេ ពេលខ្លះសូម្បីតែបាយក៏មិននឹកទឹកក៏មិនស្រែកទាល់តែនាយបញ្ចុះបញ្ចូលទៅទើបព្រមទៅ
"អឹម បន្តិចទៀតយើងចេញទៅឯងទៅត្រៀមឡានទៅ"
"បាទចៅហ្វាយ"យ៉ុងវូឱនគោរពបន្តិចរួចទើបដើរចេញទៅចំណែកជុងហ្គុកនៅសញ្ញេឯកសារមួយសន្ទុះទើបចេញទៅតាមក្រោយ
"ចៅហ្វាយចង់ទៅណាបន្តទេ ឬក៏ទៅផ្ទះតែម្តង"យ៉ុងវូ កំពុងតែបើកឡានបណ្តើរសួរទៅកាន់ជុងហ្គុកបណ្តើរក្រែងលោនាយចង់លំហែអារម្មណ៍ខ្លះព្រោះតាំងពី៥ឆ្នាំមកនេះបើមិនទៅក្រុម ក្លឹប ឬកាស៊ីណូទេ គឺទៅផ្ទះនឹងឯង ហើយគ្រប់កន្លែងដែលនាយទៅគឺសុទ្ធតែជាកាងារមិនលើកលែងសូម្បីតែនៅផ្ទះ(ជុងហ្គុកជាម៉ាហ្វៀដូច្នេះនាយទៅកន្លែងទាំងនោះគ្មានអ្វីចម្លែកទេព្រោះនាយគឺជាម្ចាស់)
"យើងចង់ទៅសួនកម្សាន្តបន្តិច ឯងបើកឡានទៅទីនោះទៅ"ជុងហ្គុក និយាយទាំងទឹកមុខធម្មតាប៉ុន្តែមិនដឹងទេថាអ្នកដែលស្តាប់ឮភ្ញាក់ផ្អើលប៉ុណ្ណានោះទេ
"ពិ ពិតមែនឬចៅហ្វាយ?"យ៉ុងវូសួរបញ្ជាក់ម្តងទៀតទាំងសប្បាយចិត្តផងរំភើបផងដែលចៅហ្វាយរបស់ខ្លួនចេះចេញមកក្រៅមើលគេឯងខ្លះបែបនេះ
"ហើយវាយ៉ាងមិចឯងនឹង"ជុងហ្គុកជ្រួញចិញ្ចើមសួរទៅអ្នកម្ខាងទៀតគ្រាន់តែនាយចេញទៅក្រៅម្តងសោះអីក៏អររខិបរខុបសម្បើមម្ល៉េះធ្វើមើលតែរើសបានមានមួយគីឡូអញកចឹង
"គ្មានអ្វីទេចៅហ្វាយ"យ៉ុងវូ តបទៅវិញទាំងលួចញញឹមតិចៗហើយទើបផ្តោតទៅលើការបើបបរវិញរហូតដល់កន្លែងដែលបានកំណត់ទើបចេញមកបើកទ្វារឡានឱ្យអ្នកជាចៅហកវាយវិញ
"ឯងចង់ទៅធ្វើអីក៏ធ្វើទៅពេលនេះយើងចង់នៅម្នាក់ឯង"ជុងហ្គុក និយាយទាំងមុខមាំក្រោយឃើញអ្នកជាកូនចៅបម្រុងនឹងដើរតាមខ្លួនរួចទើបដើរមើលតាមសួនតែម្នាក់ឯងរហូតដល់កន្លែងបង់មួយទើបដាក់ខ្លួនអង្គុយចុះបិទភ្នែករំលឹកដល់រឿងអតីតកាល
YOU ARE READING
សុំទោស (វគ្គ១+វគ្គ២) (ចប់)
Action"តើមានឱកាសដែរទេដែលពួកយើងអាចជួបគ្នាម្តងទៀត បងពិតជានឹកអូនខ្លាំងណាស់ថេហ្យុង"ជុងហ្គុក
