សុំទោស 1/2

4.7K 159 8
                                        

"តឹបៗៗ"សម្លេងសម្រឹបជើងរបស់ក្មេងប្រុសម្នាក់ចុះពីលើកាំជណ្តើរមកទាំងញញឹមពព្រាយទៅកាន់អ្នកដែលនៅខាងក្រោមដែលកំពុងតែមើលមកគេដូចគ្នា
"អរុណសួស្តីអ៊ុំថ្ងៃនេះបានអ្វីញ៉ាំដែរ"ថេយ៉ុងចុះមកដល់ភ្លាមក៏សួរទៅកាន់អ៊ុំមេផ្ទះដែលតែងតែចម្អិនអាហារឱ្យគេតាល់ព្រឹក
"គឺបបរគ្រឿងសមុទ្រអ្នកប្រុស"អ៊ុំមេផ្ទះ
"បាទ ហើយចុះជុងហ្គុកនោះចុះមកហើយឬនៅចាំខ្ញុំទៅហៅគាត់ក៏បាន"ថេយ៉ុងនិយាយរួចបម្រុងនឹងដើរឡើងទៅខាងលើទៅហៅអ្នកម្ខាងទៀតហើយតែត្រូវអ៊ុំមេផ្ទះកាត់ជាមុន
"គឺលោកប្រុសជុងហ្គុកទៅធ្វើការហើយអ្នកប្រុស"អ៊ុំមេផ្ទះ
"ទៅធ្វើការហើយហ៎ ទៅចោលខ្ញុំទៀតហើយមែនទេ?"ថេយ៉ុងនិយាយទាំងឱ្យនមុខចុះអន់ចិត្តចង់យំបន្តិចអីបន្តិចតែខំប្រឹងងើបមកញញឹមវិញធ្វើដូចជាគ្មានរឿងអ្វីកើតឡើងចឹង
"ចឹងខ្ញុំញ៉ាំតែម្នាក់ឯងក៏មិនអីដែរ"ថេយ៉ុងនិយាយរួចដើរទៅតុអាហារអង្គុយញ៉ាំអារតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់រួចទើបឱ្យអ្នកបើកឡានជូនទៅសាលាវិញព្រោះគេនៅរៀននៅឡើយទេ

ត្រូវហើយម្នាក់នឹងគឺគីម ថេយ៉ុង មានអាយុ២០ឆ្នាំជានិស្សិតឆ្នាំទី២នៃសកលវិទ្យាល័យល្បីឈ្មោះនៅកូរ៉េមួយសព្វថ្ងៃគេមិនបានរស់នៅជាមួយប៉ាម៉ាក់នោះទេគឺរស់នៅជាមួយសង្សារបណ្តូលចិត្តរបស់គេគឺ ចន ជុងហ្គុក មានអាយុ២៤ឆ្នាំជាម្ចាស់ក្រុមហ៊ុនប្រ៊េនទឹកអប់ល្បីប្រចាំប្រទេសកូរ៉េ គេទាក់ទងគ្នា៤ឆ្នាំមកហើយនិយាយរួមតាំងពីជុងហ្គុកនៅរៀនមកម្ល៉េះតែមិនដែលជ្រុលជ្រោះលើគ្នាម្តងណាទេព្រោះថេយ៉ុងនៅក្មេងហើយមានឈាមជាប្រភេទអូមេហ្កាដែលអាចឱ្យមនុស្សប្រុសមានកូនបានទៀត ចំពោះពោះឪពុកម្តាយវិញសុទ្ធតែដឹងទាំងសងខាងគ្មានអ្នកណាជំទាស់អ្វីទេព្រោះឃើញថាកូនៗស្រឡាញ់គ្នាទៅហើយចឹងមានតែយល់ព្រមប៉ុណ្ណោះ ប៉ុន្តែពួកគាត់មិនដឹងទេថារយៈពេលប៉ុន្មានខែចុងក្រោយមកនេះទំនាក់ទំនងរវាងពួកគេទាំង២កាន់តែឃ្លាតឆ្ងាយគ្នាបន្តិចម្តងៗទៅហើយ ព្រោះរាល់ថ្ងៃជុងហ្គុកតែងតែព្រងើយកណ្តើយចំពោះថេយ៉ុងចេញពៅធ្វើការក៏មកផ្ទះវិញយប់ៗមួយថ្ងៃៗសឹងតែមិនបានជួបមុខគ្នាមិនបាននិយាយគ្នា ហើយក៏ឈប់ជូនថេយ៉ុងទៅសាលាដូចកាលពីមុនទៀតដែរជាក់ស្តែងដូចមិញនេះចឹង

សុំទោស (វគ្គ១+វគ្គ២) (ចប់)Where stories live. Discover now