ភាគទី៤៨

4.6K 205 0
                                        

    1ឆ្នាំក្រោយ Junghoក៏ធំល្មមដែលអាចដើរតេសតាសបាន ប៉ាទាំងពីររបស់គេរីករាយណាស់ដែលឃើញកូនលូតលាស់បានល្អ ចំណែកតាយាយកាន់តែស្រលាញ់ចៅ មានចៅតែមួយគ្រាប់ទៅណាមកណាក៏មិនដែលភ្លេចចៅសម្លាញ់តែងទិញនេះទិញនោះផ្ញើចៅ ពិសេសMr.Jeonនេះឯង ។ Taeក៏កើនអាយុ១ឆ្នាំទៀតហើយតែរូបរាងនៅដដែល ព្រោះតែលោកប្ដីថ្នម ការងារមិនអោយប៉ះ អ្វីក៏មិនអោយធ្វើ ចាំតែអង្គុយមួយកន្លែងមើលកូន តែជាក្ដីសុខមួយក្រោយពីបានរៀបការរួច ហើយការរៀបការតាំងពី៨ខែមុន រួចក៏បានប្ដូរមកនៅផ្ទះថ្មីនេះឯង ពេលនេះTaeក៏កំពុងរៀបចំខ្លួនអោយកូនតែមួយ ព្រោះតែត្រូវនាំកូនទៅក្រុមហ៊ុនរកប្ដីជាទីស្រឡាញ់
   
" Ma~ " Jungho និយាយមិនច្បាស់ដាក់ម្ដាយដែលកំពុងរៀបចំអោយ នេះជាពាក្យទី១ដែលគេនិយាយហើយក៏ចាំបានថាម្នាក់នេះជាម្ដាយដែលបង្កើតគេមក
" នៅអោយស្ងៀមកូន Appaរៀបចំខ្លួនអោយ " Tae ចាប់កូនមិនអោយរើ តែអាល្អិតនោះនៅវាលចុះវាលឡើងមិនព្រមស្លៀកពាក់សោះ

" ប៉ាប៉ា~ " Jungho វាលមកអង្គុយលើភ្លៅម្ដាយ សសៀចូលក្នុងអាវម្ដាយ
" អ្ហាយ JunghoកូនបៅដោះAppaទៀតហើយណា មិចក៏ចូលចិត្តកន្លែងនឹងម្ល៉េះ " Tae ចាប់កូនចេញពីក្នុងអាវមកកាន់ជាប់ អាល្អិតនេះមិនត្រឹមតែបៅទេខាំទៀតផង កាលពីមុនគេអាចមិនឈឺតែពេលនេះវា ស្គៀបដោយសារតែធ្មេញកូនដុះឡើងពេញមាត់

" ខិខិ~ " Jungho សើចលឹបភ្នែកដាក់ម្ដាយ មិនដឹងថាម្ដាយកំពុងឈឺទេ សំខាន់គេសប្បាយចង់អោយម្ដាយកំដរគេលេង
" កូនអាណាទេនិយាយមិនស្ដាប់ ចាប់បោះទៅក្រៅបន្ទប់ឡូវ " Tae ខាំមាត់ដាក់កូន ខឹងណាស់ក៏ស្រលាញ់ណាស់ តែក្រឺតកូនចេះសើចពេលឃើញម្ដាយខ្លួនឯងបែបនេះកើត

" MaMa~ " Jungho សើចរលាក់ខ្លួនលើភ្លៅម្ដាយ បានបែបនេះសើចមិនចេះហត់
" ហឺយ ក្រឺតខ្លាំងណាស់ " Tae ចាប់ក្រសោបមុខកូនថើបខ្សឺតៗ ព្រោះតែភាពក្នក់ក្នាញ់ចំពោះកូន អាថ្ពាល់ប៉ោងៗហៀរចេញខាងនឹងគេចង់តែខាំទេ

" ខិខិ~~ " អាល្អិត សើចកាច់ខ្លួនដោយសាររសើប សើចឡើងសឹងពោះ
" Appaឈប់លេងហើយ អង្គុយអោយស្ងៀម Appaស្លៀកពាក់អោយនឹងឆាប់បានទៅជួបប៉ារបស់កូន " Tae ចាប់កូនស្លៀកពាក់រហូតរួចរាល់ទើបពរកូនទៅក្រោម

ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )Where stories live. Discover now