ច្រើនខែគន្លងផុត ធ្មេចបើកៗក៏ដល់ថ្ងៃសម្រាលកូន Taeអង្គុយក្នុងបន្ទប់ ចេះតែរសាប់រសល់ពោះរបស់គេចាប់ផ្ដើមឈឺម្ដងបន្តិចៗ Taeភ័យណាស់ស្រែកហៅអោយលោកស្រីParkជួយ ស្រែកព្រោះឈឺចាប់ពេក ។ លោកស្រីParkចូលមកដល់ក៏ឃើញបែកទឹកភ្លោះទៅហើយ ទើបគាត់នឹងកូនប្រញាប់យកTaeទៅមន្ទីរពេទ្យភ្លាម សំណាងហើយដែលមិនស្ទះផ្លូវដូចរាល់ដង
ទៅដល់មន្ទីរពេទ្យTae ត្រូវគ្រូពេទ្យរុញទៅបន្ទប់សម្រាល រាងតូចស្រែកផ្អើលគេឯងក្នុងមន្ទីរពេទ្យ ទ្រាំនឹងការឈឺចាប់សឹងមិនបាន
" អ្នកមីង អាយ~~ឈឺណាស់ អាយយយ!!!! " Tae ស្រែកដកដង្ហើមញាប់ទៅៗ ក្ដាប់ដៃលោកស្រីParkជាប់
" Tae ត្រូវតែទ្រាំណាក្មួយ ហុឹក~មីងនៅក្បែរក្មួយហើយ " លោកស្រីPark ទប់មិនបានក៏យំ ពេលឃើញក្មួយស្រែកខ្លាំងបែបនេះ គាត់ក៏នឹកពេលគាត់សម្រាលJimin តែនោះមិនលឺដូចពេលTaeសម្រាលទេ
" ហុឹក~អា!! អាយ~~ " Tae ត្រូវគ្រូពេទ្យរុញមកដល់បន្ទប់សម្រាល ដោយមានលោកស្រីParkចូលជាមួយ ព្រោះគាត់ជាសាច់ញាតិត្រូវការផ្ដល់កម្លាំងចិត្ត ទើបគ្រូពេទ្យអនុញ្ញាត ចំណែកjiminត្រូវឈរចាំខាងក្រៅ
" Taeឯងត្រូវស៊ូអោយបានណា " Jimin ក្ដោបដៃខ្លួនឯងជាប់ ដើរទៅមកអន្ទះសារ ខ្លួនបានត្រឹមឈរចាំមុខបន្ទប់ មិនអាចចូលទៅ
" អាយ~ ឈឺណាស់~ " សំឡេងTaeស្រែកចេញពីក្នុងបន្ទប់ Jiminគ្រាន់តែលឺស្ទើរទន់ជើងដួល សម្រែកឈឺចាប់របស់Tae បើអ្នកផ្សេងលឺក៏ទ្រាំមិនបានដូចគ្នា
" ពួកយើងត្រូវការវះកាត់ ក្មេងថ្លុះពេកបង្កើតធម្មតាមិនបាននោះទេ " អ្នកគ្រូពេទ្យរៀបចំការវះកាត់យកកូនចេញ ណាមួយវិធីនេះល្អសម្រាប់ម្ដាយជាមនុស្សប្រុសដូចTae ការវះកាត់ក៏ចាប់ផ្ដើម លោកស្រីParkនៅក្នុងនោះគាត់មិនហ៊ានមើលនោះទេ ព្រោះភ័យខ្លាចថាក្មួយមានបញ្ហា តែគាត់ក៏មិនអាចចេញទៅណាចោលTaeដែល
+1ម៉ោងក្រោយ សំឡេងក្មេងយំបន្លឺចេញក្រៅបន្ទប់សម្រាល Jiminដែលឈរទន្ទឹងរងចាំលឺក៏លោតសប្បាយចិត្តនៅមុខបន្ទប់ មួយសន្ទុះគ្រូពេទ្យក៏បីទារកមក យកទៅសម្អាតទៅបន្ទប់ដាក់ទារក ចំណែកTaeសន្លប់តាំងពីវះកាត់រួច ត្រូវគ្រូពេទ្យបញ្ចូនទៅបន្ទប់VIPសម្រាក ដែលលោកស្រីParkអោយរៀបចំទៅទីនោះ
YOU ARE READING
ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )
Romanceដោយសារតែរឿងកើតឡើងមួយយប់ធ្វើអោយបំផ្លាញអនាគតមនុស្សប្រុសម្នាក់ ការឈឺចាប់ក៏ចូលមកដល់។ ( តួBottom ជាOmega ) Jeon Jungkook × Kim Taehyung
