ភាគទី២១

5.1K 245 1
                                        

        ថ្ងៃស្អែកអ្នកបម្រើដែលបានជួលក៏បានមកដល់ Mrs.Jeonគាត់អង្គុយសាកសួរនាងសិនមុននឹងអោយចូលមកធ្វើការ មិនថាការងារអីនាងឆ្លើយថាចេះទាំងអស់ ចំណែករូបរាងមិនអន់នោះទេ អាយុគួរតែ20ឆ្នាំហើយ ។ នាងត្រូវមើលការខុសត្រូវបន្ទាប់ពីDiនឹងSi ឥឡូវនាងក៏កំពុងរៀបចំបន្ទប់របស់Mrs.JeonជាមួយSi
         " បងស្រីខ្ញុំសួរបន្តិចបានទេ " Mary
         " ចា៎ " Si
         " បន្ទប់អ្នកប្រុសTaeនៅឯណា ខ្ញុំចង់ទៅសម្អាតនៅបន្ទប់នោះជាមួយបងដែល " Mary
         " មិនបាច់ទេ មានខ្ញុំនឹងDiហើយ ឯងទៅជួយនៅផ្ទះបាយទៅ " Si
         " ចា៎ " Mary ពេលសម្អាតបន្ទប់Mrs.Jeonរួចនាងក៏ទៅសួនច្បារខាងក្រោយផ្ទះ នាងងាកមើលឆ្វេងស្ដាំបន្តិច ពេលដឹងថាគ្មានមនុស្សនាងក៏ទាញទូរស័ព្ទមកនិយាយ
        " លោកខ្ញុំចូលធ្វើការនៅទីនេះបានហើយ អោយខ្ញុំធ្វើអីបន្ត " Mary និយាយលាក់លៀមម្នាក់ឯង មិនអោយមានអ្នកឃើញ
        ( ចាំថ្នាំដែលខ្ញុំអោយនាងទេ យកថ្នាំនោះទៅដាក់នៅទឹកដែលKim Taehyungផឹកទៅ ត្រូវប្រយ័ត្នកុំអោយមានអ្នកដឹង ពេលកូនវារលូតពេលណាឆាប់គេចខ្លួនត្រលប់មកវិញមក លុយពាក់កណ្ដាលទៀតនាងនឹងបានពេលបញ្ចប់កិច្ចការនេះហើយ ) Bensan
      " ខ្ញុំដឹងហើយ " Mary ដាក់ទូរស័ព្ទចុះពេលមានមនុស្សហៅនាង

     " ឯងនៅទីនេះធ្វើអី ឆាប់មកជួយអ៊ំធ្វើអាហារពេលថ្ងៃ " ម៉ែដោះហៅនាងពីផ្លូវក្រោយមក
    " ចា៎អ៊ំ " Mary រៀបចំខ្លួនរួចនាងក៏ចូលទៅក្នុងផ្ទះវិញ

__Skip__

@JEON GROUP

      " ដើរប្រយ័ត្នផង " Jungkook គ្រារាងតូចចេញពីក្នុងឡាន ចូលទៅក្នុងក្រុមហ៊ុន គេទើបតែមកក្រុមហ៊ុនព្រោះជាប់រវល់មួយព្រឹករឿងអ្នកបម្រើ ហើយក៏ឆ្លៀតនាំTaeមកជាមួយ
    " បាទ " Tae ដើរតិចៗមានJungkookអោបចង្កេះជាប់ ខ្លួនមិនសូវហ៊ានងើបមុខឡើងទេ ពេលបុគ្គលិកមើលមកច្រើនពេក រហូតទៅដល់Office Jungkook
      " បងនាំអូនមកចឹង មិនទើសដៃទើសជើងបងទេឬ " Tae អង្គុយពេលJungkookទាញអោយអង្គុយលើអាឡុង
    
    " មានអូនទើបបងមានអារម្មណ៍ធ្វើការ " Jungkook
    " បងកុំបារម្ភអី អូនអត់រំខានបងធ្វើការទេ " Tae
    " ត្រូវការញាំអី លេខាបងនៅមុខបន្ទប់អាចប្រើគេបាន " Jungkook
   " បាទ " Tae ងក់ក្បាល Jungkookអង្អែលសក់រាងតូចបន្តិចទើបទៅតុធ្វើការ

ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )Where stories live. Discover now