___Morning___
YuGiភ្ញាក់ពីគេងសម្លឹងទៅក្នុងបន្ទប់ខ្លួនឯងមុននឹងស្ទុះក្រោកស្រែក
" អាយ~~ " YuGi
" អូនយ៉ាងមិចហើយ " Jungkook បើកទ្វារចូលមកពេល លឺសំឡេងស្រែករបស់Yugi អ្នកផ្សេងក៏ចូលមកមើលដែល
" Jungkook អូនមិនអីទេ " YuGi ប្រកែកថាមិនអីទាំង ភ័យក្នុងចិត្ត កុំអោយJungkookសង្ស័យលើនាង
" អូនមិនអីល្អហើយ បងនឹងអស់បារម្ភ " Jungkook ចាប់ដៃនាងមកកាន់ថ្នមៗ យប់មិញខ្លួនភ័យមិនតិចទេ
" នាងជួបអីមកទើបភ័យដល់ម្លឹង គួរអោយសង្ស័យណាស់ " Jin មើលទៅនាងមិនព្រិចដូចមានចិត្តសង្ស័យបណ្តើរៗ ហើយ ព្រោះតាំងពីនាងមកនៅទីនេះមានរឿងកើតឡើងរហូត
" បងថ្លៃគិតថាខ្ញុំមកមានគម្រោងអីមែនទេ " YuGi ទម្លាក់ មុខចុះ នាងដឹងបាត់ហើយថាពួកគេមិនទុកចិត្តនាង តាំងពីដើម ទើបនាងខំតាមទាមJungkookស្អិតបែបនេះ មានJungkookម្នាក់ដូចមានបង្អែកធំមួយក្បែរខ្លួនចឹង
" ខ្ញុំគ្រាន់តែសង្ស័យ មិនបានចោទនាងទេ " Jin
" បងល្មមៗបានហើយ ទុកមុខអោយប្រពន្ធរបស់ខ្ញុំបន្តិចទៅ នាងគ្មានអ្វីដូចដែលបងគិតទេ " Jungkook ទ្រាំនឹង បងប្រុសខ្លួនឯងមិនបាន ស្រែកទាំងខឹងទៅ ចាំបាច់អីមកសង្ស័យមនុស្សដែលខ្លួនស្រលាញ់ហើយត្រូវជាប្អូនថ្លៃនោះ ពិសេសនាងគឺជាមនុស្សស្រីទៅធ្វើអីបាន
" ឈប់ប្រកែកគ្នាទៅ Jinទៅធ្វើការរបស់កូនទៅ " Mr.Jeon បំបែកJinចេញ បើនៅទៀតគុំតែមានរឿងឈ្លោះ គ្នានោះទេ
" ឯងត្រូវស្រីពង្វក់ហើយJungkook " Jin ថាប៉ុន្មាន ម៉ាត់ក៏ចេញទៅទាំងមុខមើលមិនយល់ ប៉ុន្មានដងហើយដែល Jungkookកាន់ជើងYugi ហើយមិនស្តាប់ គ្រួសារនោះ
" ហ៊ឹក~ ហ៊ឹក~ អូនមិនបានគិតអាក្រក់អីទេ Jungkookបងត្រូវជឿអូន " YuGi យកទឹកភ្នែក ទន់ខ្សោយមកបន្ទន់ចិត្តនាយ
" បងជឿអូន កុំយំអីបងនៅទីនេះគ្មានអ្នកណាហ៊ានធ្វើអីអូន ទៀតទេ " Jungkook ទាញនាងមកអោបលួងលោម
"......... " YuGi លើកដៃអោបគេទាំងញញឹមពិសពុល ចេញមក ខុសពីមុននេះដែលនាងយំសោក
".......... " Tae មើលពីមាត់ទ្វារមកឃើញនាងញញឹមបែបនេះក៏រាងខ្លាចបន្ដិច ទើបនឹកឃើញដល់ សម្ដីDiនឹងSiនិយាយលើកមុន ថាJungkookដោយសារ ស្រីក៏ក្លាយជាមនុស្សល្ងង់ ត្រូវនាងពង្វក់ ដឹងបែបនេះខ្លួនក៏ ប្រញាប់ចេញទៅវិញ
ESTÁS LEYENDO
ដង្ហើមនៃក្ដីស្រលាញ់ ( ចប់ )
Romanceដោយសារតែរឿងកើតឡើងមួយយប់ធ្វើអោយបំផ្លាញអនាគតមនុស្សប្រុសម្នាក់ ការឈឺចាប់ក៏ចូលមកដល់។ ( តួBottom ជាOmega ) Jeon Jungkook × Kim Taehyung
