"ខ្ញុំសន្យាថានឹងរកមុខអ្នកសម្លាប់ប៉ាម៉ាក់ខ្ញុំឲ្យឃើញ និងសងនូវអ្វីគ្រប់យ៉ាងដែលពួកគេធ្វើមកលើគ្រួសារខ្ញុំ មិនថាជាអ្នកណាក៏ដោយ"កម្លោះតូចនិយាយយ៉ាងមុតមាំ មែនហើយគេនឹងសងសឹក គេនឹងធ្វើគ្រប់វិធីទាំងអស់ដើម្បីរកមុខឃាតករឲ្យឃើញ មានឈាមជាម៉ាហ្វៀគឺតែងតែពោរពេញដោយអំណាចនិងការសងសឹកចំពោះអ្នកណាដែលធ្វើឲ្យខ្លួនឈឺចាប់ គឺដូចជាជុងហ្គុកដែលឈាមកាត់រកឪពុក សាហាវ នឹងឃោឃៅខ្លាំងដូចគ្នា។
"ពូឃើញឯងរឹងមាំបែបនេះក៏អស់បារម្ភហើយ តែក្មួយត្រូវនៅទីនេះសិនព្រោះពួកគេគង់តែដឹងថាឯងនៅមានជីវិតរស់នឹងតាមរកឯងហើយសម្លាប់ឯងដែរ ឯងត្រូវតែលាក់ខ្លួនសិនទៅចាំពេលវេលាល្អគង់តែមានអ្នកណាម្នាក់មកយកឯងទៅនោះទេ"លោកគីម
"បាទ"ជុងហ្គុក
"អាហារពេលព្រឹករៀបចំអស់ហើយបងនិងជុងហ្គុកមកញ៉ាំមក និយាយអញ្ចឹងកូនថេយ៍នៅឯណាទៅ?"ឆ្លៀតពេលដែលលោកគីមកំពុងនិយាយជាមួយជុងហ្គុកគាត់ក៏ទៅរៀបចំអាហារពេលព្រឹកសម្រាប់គ្រប់គ្នា
"កូនមកហើយបាទ"រូបរាងមនុស្សមិនទាន់មកផងសម្លេងក៏មកដល់មុនបាត់ទៅហើយ
"មកពីណានឹងលោកកូន?"គាត់បន្ទាបជង្គង់ត្រដាងដៃចាំឲ្យកូនចូលមកឱប
"កូនមកពីក្រោយផ្ទះ ទៅមើលទន្សាយដែលប៉ារកបានថ្ងៃមុននឹងណា"ថេយ៍
"ហីយ៉ា~ផ្អាកទៅមើលវាខ្លះទៅកូនទៅមើលរាល់ថ្ងៃហើយមិនធុញទេហេស៎?"
"អត់ធុញទេ វាគួរឲ្យស្រឡាញ់ណាស់ មើលយូរៗទៅមុខទន្សាយនឹងដូចមុខអាបងហ្គុកអញ្ចឹង"ថេយ៍និយាយទាំងសើចធ្វើឲ្យកម្លោះតូជុងហ្គុកជ្រួញចិញ្ចើមងាកមកមើលមុខថេយ៍វិញ មុខគេដូចទន្សាយហេស៎ បានជាក្មេងនេះមកប្រៀបធៀបគេជាមួយទន្សាយ?
"ថាឲ្យអ្នកណាមុខដូចទន្សាយ?"ជុងហ្គុកសួរវិញ
"ថាឲ្យបងនឹងហើយ មើលចុះសូម្បីតែធ្មេញក៏ដូចទន្សាយដែរ"ថេយ៍និយាយទាំងធ្វើកាយវិការក្រមិចក្រម៉ើម មើលទៅគួរឲ្យចង់វាយណាស់
"គីម ថេហ្យុង!!"កម្លោះតូចស្រែកឡើងធ្វើឲ្យចាស់ៗគ្រវីក្បាលអស់សំណើចនឹងក្មេងៗពីរនាក់នេះណាស់ឲ្យតែជួបគ្នាពេលណាដឹងតែឈ្លោះគ្នាបែកផ្សែងហើយ បើខ្លាំងៗរៀងខ្លួនដូច្នេះស្មើណានឹងចុះសម្រុងគ្នាទៅ។
YOU ARE READING
ចំណងស្នេហ៍ពីអតីត🖤
Romance"មិនថាមួយថ្ងៃ មួយខែ មួយឆ្នាំឬក៏មួយជីវិត បងនៅតែរង់ចាំអូន និងរកអូនឲ្យឃើញមិនថាត្រូវពុះផែនដីជាពីរក៏បងមិនបោះបង់ដែរ ថេយ៍ថេយ៍ របស់បង..."ជុងហ្គុក ............. ពេលវេលាដែលរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខបន្ទាប់ពីរកឃើញមនុស្សដែលខ្លួនទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្ន...
ភាគទី12;ថើបកក់
Start from the beginning
