ថ្ងៃថ្មីបានឈានចូលមកដល់ មនុស្សម្នានាំគ្នារលឹកឡើងដើម្បីទៅប្រកបកិច្ចការរៀងៗខ្លួន។ ក្រឡេកមកមើលនៅក្នុងភូមិគ្រឹះនេះវិញ ថេហ្យុង រៀបចំខ្លួនស្អាតបាតដើម្បីទៅសាលាដូចរាល់ដងហើយថ្ងៃនេះផងដែរនាយម៉ាហ្វៀសង្ហារក៏បានទៅជាមួយថេយ៍ដើម្បីទៅជួបជាមួយនឹងនាយកសាលាព្រោះត្រូវចរចាររឿងបង់លុយឧបត្ថម្ភដល់សាលាដែលថេយ៍រៀនហើយណាមួយគេក៏ចង់ទៅមើលថេយ៍ផងដែរ។
ឡានសេរីទំនើបថ្លៃកប់ពពកបានលូនចូលមកក្នុងបរិវេណសាលាធ្វើឱ្យសិស្សៗទាំងអស់នាំគ្នាងាកមកមើលគ្រប់ៗគ្នាព្រោះដឹងថាជាឡានរបស់អ្នកណា។ អ្នកណាមិនស្គាល់ អ្នកណាមិនល្បី ម៉ាហ្វៀ ចន ជុងហ្គុក ដែលជាមហាសេដ្ឋីវ័យក្មេងមានទាំងលុយមានទាំងអំណាចដែលអ្នកណាក៏កោតខ្លាចនោះ។
ជុងហ្គុក បាននាំរាងកាយខ្ពស់ស្រឡះមាំមួនចុះមកពីលើឡានទាំងរក្សានូវទឹកមុខមាំ ម៉ឺងម៉ាត់ប៉ុន្តែក៏បង្កើននូវភាពស្រស់សង្ហាមួយកម្រិតទៀតដែលធ្វើឲ្យសិស្សស្រីៗទាំងនោះស្ទើរតែសន្លប់ឈរទៅហើយ។
"នៅធ្វើអីទៀត?មិចមិនឆាប់ចុះមក"ដោយឃើញថេយ៍នៅរេរាក្នុងឡានមិនព្រមចុះមកនោះ នាយក៏អើតកចូលទៅដែរហើយក៏ឆ្ងល់ខ្លះៗ មកដល់សាលារៀនហើយមិនព្រមចុះមក តើនៅធ្វើស្អីទៅ?
ថេយ៍ក៏ដាច់ចិត្តចុះមកទាំងអេះអុញណាមួយខ្លាចអ្នកនៅទីនេះនិយាយអ្វីមិនល្អពីគេដែលគ្រាន់តែជាសិស្សក្រីក្រសោះហេតុអ្វីក៏អាចមកសាលាដោយជិះរថយន្តទំនើបបែបនេះបាន?ណាមួយក៏ខ្លាចគេគិតថាខ្លួនតោងទាមអ្នកមានដើម្បីបានរស់នៅសុខស្រួល។ ប៉ុន្តែការគិតទាំងប៉ុន្មានក៏ត្រូវបានកាត់ផ្តាច់បន្ទាប់ពីជុងហ្គុកយកដៃផ្ទាត់ថ្ងាសគេហើយក៏ស្រដីឡើង÷
"នៅភ្លឹកដល់ណាទៀត?"
"ចុះហើយៗ"ថេយ៍ថាហើយក៏ស្ទុះចេញពីឡានភ្លាមៗក្រោមក្រសែភ្នែកងឿងឆ្ងល់របស់សិស្សជាច្រើនដែលនៅជុំវិញនោះ សម្លេងខ្សឹបខ្សៀរគ្នាក៏បន្លឺឡើងមួយរំពេចធ្វើឲ្យនាយតូចប្រែទឹកមុខហើយឱនមុខចុះមិនហ៊ានងើបមកនោះទេ។ ប៉ុន្តែបានបន្តិចសម្លេងចេចចាចទាំងនោះក៏បានស្ងាត់បាត់ឈឹងពេលត្រូវក្រសែភ្នែកកំណាចទាំងគូររបស់ជុងហ្គុងសម្លឹងមើលទៅពួកគេ ហើយអ្នកទាំងពីរក៏បែកផ្លូវគ្នាដោយថេយ៍ដើរចូលទៅក្នុងថ្នាក់ចំណែកជុងហ្គុកក៏សម្ដៅទៅការិយាល័យរបស់លោកនាយក។
YOU ARE READING
ចំណងស្នេហ៍ពីអតីត🖤
Romance"មិនថាមួយថ្ងៃ មួយខែ មួយឆ្នាំឬក៏មួយជីវិត បងនៅតែរង់ចាំអូន និងរកអូនឲ្យឃើញមិនថាត្រូវពុះផែនដីជាពីរក៏បងមិនបោះបង់ដែរ ថេយ៍ថេយ៍ របស់បង..."ជុងហ្គុក ............. ពេលវេលាដែលរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខបន្ទាប់ពីរកឃើញមនុស្សដែលខ្លួនទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្ន...
