+ភូមិគ្រឹះ មីន
នៅក្នុងភូមិគ្រឹះធំស្កឹមស្កៃប្រៀបបានទៅនឹងវាំង មានទីធ្លាធំទូលាយនិងមានកូនចៅយាមកាមគ្រប់ទិសទីគឺដើម្បីរក្សាសុវត្ថិភាពដល់ចៅហ្វាយខ្លួន ព្រោះជាម៉ាហ្វៀគឺមានសត្រូវច្រើនហើយអាចឆ្មក់ខាំគ្រប់ពេលវេលាប្រសិនបើធ្វេសប្រហែសតែបន្តិច។
"ថ្ងៃនេះមិនទៅសាលាទេឬ?"កម្លោះសង្ហារម៉ាហ្វៀ មីន យ៉ុនហ្គី សូកដៃទៅឱបចង្កេះសំណព្វចិត្តដែលឈរមុខទូរសម្លៀកបំពាក់ហើយសួរដោយសំឡេងស្រទន់បំផុតនិងមិនភ្លេចលួចថើបថ្ពាល់គេពីរខ្សឺតទុកជា Morning kiss
"គឺថ្ងៃនេះជាថ្ងៃសម្រាកទើបមិនបានទៅ"
ផាក ជីមីន ជាក្មេងដែលយ៉ុនហ្គីយកមកនៅជាមួយពេលដែលនាយចុះទៅបំពេញការងារនៅតាមខេត្តហើយត្រូវពួកសត្រូវវាយឆ្មក់តាមផ្លូវធ្វើឲ្យគេមានគ្រោះថ្នាក់ស្ទើរតែគ្មានជីវិតរស់ព្រោះនាយមិនបានយកកូនចៅទៅតាមច្រើនដើម្បីការពារឡើយ។ ប៉ុន្តែជាសំណាងល្អជីមីនឃើញនាយនៅមានដង្ហើមទើបប្រញាប់យកគេទៅព្យាបាលទើបនាយនៅរស់បានដល់សព្វថ្ងៃ អាចថាជីមីនជាអ្នកមានគុណមកលើគេម្នាក់ដែរ ហើយគេក៏សម្រេចចិត្តយកជីមីនទៅនៅជាមួយព្រោះគេនៅតែម្នាក់ឯង។ លុះនៅយូរទៅពន្លកស្នេហាក៏ដុះចេញមករវាងអ្នកទាំងពីរដោយមិនអាចប្រកែកបាន មិនថាតែអ្វីដែលជីមីនចង់បាននាយតែងតែរកមកឲ្យគេទាំងអស់សូម្បីតែដំណែងជាអ្នកប្រុសតូចនៅក្នុងភូមិគ្រឹះនេះក៏នាយប្រគល់ឲ្យបានដែរ ព្រោះអីដឹងទេ? ព្រោះតែស្រលាញ់ខ្លាំង បាត់មុខតែមួយភ្លែតក៏នឹកបាត់ទៅហើយ នឹកទឹកមុខ cute cute កាយវិការល្វតល្វន់ប៉ុន្តែទាស់ត្រង់ថា...រៀងឆ្នាស់បន្តិច។(តែតិចទេ...🌚👍)
"ឲ្យហ៊ានាំដើរលេងទេ?"
"មិនអីទេ ហ៊ារវល់ការងារយ៉ាងនេះខ្ញុំមិនរំខានទេ"
"អ្នកណាថារំខាន សម្រាប់ជីមីនហ៊ាទំនេរគ្រប់ពេល ហើយកុំមកនិយាយពាក្យរំខានមកកាន់ហ៊ាទៀតឲ្យសោះព្រោះហ៊ាមិនចូលចិត្ត"យ៉ុងហ្គី និយាយចប់ក៏ធ្វើជាដើរចេញពីគេរបៀបអន់ចិត្ត
"អូៗ...ប្រុសចាស់ខឹងទៀតហើយ កុំខឹងអីណាប្រយ័ត្នមុខឡើងជ្រួញទៅអូនឈប់ស្រលាញ់ហើយណា"ជីមីន ប្រញាប់ទៅតាមលួងលោមនាយ បើមិនអីចឹងទេប្រុសចាស់នេះមិនដឹងថាខឹងដល់ស្មើណាទេ ហើយលួងពិបាកជាងក្មេងទៀត ចាស់មែនតែរឹកម៉ាបេន
ESTÁS LEYENDO
ចំណងស្នេហ៍ពីអតីត🖤
Romance"មិនថាមួយថ្ងៃ មួយខែ មួយឆ្នាំឬក៏មួយជីវិត បងនៅតែរង់ចាំអូន និងរកអូនឲ្យឃើញមិនថាត្រូវពុះផែនដីជាពីរក៏បងមិនបោះបង់ដែរ ថេយ៍ថេយ៍ របស់បង..."ជុងហ្គុក ............. ពេលវេលាដែលរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខបន្ទាប់ពីរកឃើញមនុស្សដែលខ្លួនទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្ន...
