ភាគទី9:នាងជាអ្នកណា??

670 72 3
                                        

+ថ្ងៃថ្មី

ពន្លឺព្រះអាទិត្យបានចាំងជះចូលក្នុងបន្ទប់ធំល្វឹងល្វើយបានបង្ហាញឲ្យឃើញរាងកាយសស្រឡូនស្អាតដែលគេងលក់យ៉ាងស្កប់ស្កល់បន្ទាប់ពីហត់នឿយយ៉ាងខ្លាំងកាលពីយប់មិញ។

"ហ៊ឹម...."មិនយូរប៉ុន្មានថេយ៍ក៏ភ្ញាក់ឡើងបើកភ្នែកព្រឹមៗ យកដៃបាំងពន្លឺថ្ងៃដែលជះមកបន្តិចទាំងមិនទាន់អស់ងងុយភ្នែកក៏ព្យាយាមសម្លឹងមើលជុំវិញខ្លួនឃើញថាមានតែគេម្នាក់ឯងប៉ុណ្ណោះ។

"អូយ!!"នាយតូចខំងើបអង្គុយតែអ្នកណាទៅដឹងថាគ្រាន់តែងើបបន្តិចក៏ឈឺពេញទាំងខ្លួនទៅហើយ ជាពិសេសគឺតំបន់ពិសេសនោះតែម្តង ហើយអ្នកដែលបង្ករហេតុក៏មិនដឹងថាបាត់ទៅណាទៀត គិតទៅគួរឲ្យខឹងណាស់។ ថេហ្យុងក្រឡេកមើលឆ្វេងស្តាំជុំវិញបរិវេណបន្ទប់ចៃដន្យក៏ឃើញក្រដាស Note មួយនៅលើតុក្បែរក្បាលដំណេកក៏យកវាមកអានមើល មុខក៏ចាប់ផ្ដើមក្រហមមួយរំពេច បេះដូងក៏លោតញាប់ខុសចង្វាក់ ដែលក្នុងសេចក្តីសំបុត្រនោះសរសេរថា÷

[ថ្ងៃនេះយើងមានប្រជុំសំខាន់ ពេលភ្ញាក់ឡើងមិនចាំបាច់ទៅណាទេសម្រាកក្នុងបន្ទប់ទៅ សាលារៀនក៏មិនបាច់ទៅដែរ ស្ដាប់បង្គាប់ បន្តិចទៀតអ្នកបម្រើនឹងយកស៊ុបមកហើយញ៉ាំហើយសម្រាកបន្តទៅ។
JUNG KOOK]

"នេះ...គេបារម្ភពីខ្ញុំហេស៎?"ថេហ្យុងប្រកាច់ប្រកិនម្នាក់ឯងពេញលើពូករំភើបចិត្តនឹងក្រដាសណូតមួយសន្លឹកដែលបន្សល់ទុកដោយជុងហ្គុក មិននឹកស្មានថាបុរសទឹកកកម្នាក់នោះមកបារម្ភពីខ្លួនសោះឡើយ។ គេស្រលាញ់ឯងមែនទេ??ទេទេ...មិនអាចនោះទេ គេមានហេតុផលអីដែលមកស្រឡាញ់កូនបំណុលដូចជាគេនោះ!! គិតដល់ត្រឹមនេះនាយតូចក៏ទម្លាក់ទឹកមុខចុះមួយរំពេច ប៉ុន្តែគ្រប់ទង្វើដែលនាយធ្វើមកលើគេនេះវាហាក់ដូចជាបង្ហាញយ៉ាងច្បាស់ពីសេចក្តីស្រឡាញ់មកលើគេពិតមែន ហើយគេក៏ដឹងខ្លួនច្បាស់ថាខ្លួនក៏កំពុងតែគិតអ្វីចំពោះជុងហ្គុក គ្រាន់តែអំពើល្អបន្តិចបន្តួចរបស់នាយអាចធ្វើឱ្យចិត្តគេរំភើបបាត់ទៅហើយ។

តុក*តុក*

"ថេយ៍...ភ្ញាក់ហើយមែនទេ?អ្នកប្រុសផ្ដាំឲ្យបងយកស៊ុបមកឲ្យថេយ៍"មិនបានប៉ុន្មានអ្នកបម្រើក៏យកស៊ុបមកឲ្យនាយតូចតាមបណ្ដាំរបស់ជុងហ្គុក កាត់ផ្តាច់ការសញ្ជឹងគិតរបស់នាយតូចមួយរំពេច។

 ចំណងស្នេហ៍ពីអតីត🖤Where stories live. Discover now