«កុំញោះអូន!» មាឌតូចជ្រួញចិញ្ចើមហើត៊យក៏ ពេបមាត់ ។

«មិនញោះទេៗ» Jungkook ក៏សើចសឹមបញ្ចប់ការងូតទឹកហើយអ្នកទាំងពីរក៏នាំគ្នាចុះទៅក្រោមដើម្បីញ៊ាំអាហារពេលយប់ ។

____

នៅតុមូលក្នុងគ្រួសារតូចមួយក៏មានអាហារសម្រាប់ប៉ូវជាច្រើនជាពិសេសគឺសម្រាប់ Taehyung នេះ តែម្តង ។

មានតាំងពីអាហារ ស៊ុប ផ្លែឈើ បង្អែមនិងទឹកក្រួច ស្រស់ៗ Taehyung ពិតជាសំណាំងណាស់ដែល បានម្តាយក្មេកយកចិត្តទុកដាក់បែបនេះនោះ ។

«ម៉ាក់ថាកូនគួរតែមកនៅទីនេះសិនទៅ» Ms.Jeon

«ហេតុអ្វីទៅម៉ាក់?» Jungkook

«ក៏កូនប្រសារកំពុងតែមានចៅឲ្យម៉ាក់ណា៎ ម៉ាក់ចង់មើលថែគេដោយផ្ទាល់ដៃណាមួយកូនក៏រវល់ច្បាស់ណាស់ថាគ្មានពេលមើលថែគេបានដិតដល់ទេ» Ms.Jeon

«មិនបាច់ក៏បានអ្នកណា! កូនក្រែងចិត្តណាស់» Taehyung

«និយាយបែបនេះមិនបានទេកូនមិនអ៊ីចឹងម៉ាក់ទៅនៅទីនោះជាមួយកូនក៏បាន» Ms.Jeon

«កូនមិនចង់ឲ្យម៉ាក់លំបាកទេកូនថាម៉ាក់នៅទីនេះគឺល្អបំផុតហើយ» ឲ្យគាត់ចាស់មកមើលថែគេក្មេងយ៉ាងម៉េចនឹងកើត? ព្រះអើយ បាបសម្បើមណាស់!

«មិនបាច់ក្រែងចិត្តម៉ាក់ទេកូនៗក៏ដូចជាកូនម៉ាក់ ដូចគ្នា» Ms.Jeon

«បងថាបែបនេះក៏ល្អណា៎» Jungkook ដែលអង្គុយគិតមួយសន្ទុះក៏លូកមាត់ព្រោះអីពួកគេសុទ្ធតែក្មេងៗណាមួយជាមនុស្សប្រុសថែមទៀតរឹតតែមិនដឹងពីរបៀបមើលថែអ្នកមានកូនអីបែបណា ។

«គឺមិនអីពិតមែនណាអ្នកម៉ាក់» គេពិតជាក្រែងចិត្ត មែនព្រោះមិនទម្លាប់ត្រឹមរស់នៅជាមួយ ២ ថ្ងៃនេះក៏ក្រែងចិត្តណាស់ទៅហើយ ។

«ឬកូនគិតថាម៉ាក់ជាដទៃ?» Ms.Jeon

«មិនមែននោះទេគ្រាន់តែកូនមិនទម្លាប់កូនមិនចង់ឲ្យម៉ាក់លំបាកកូនអាចទៅនៅជាមួយអ្នកម៉ាក់កូនបាន» Taehyung ក៏និយាយតាមត្រង់តែម្តងគេគិតថាបើទៅនៅជាមួយម្តាយខ្លួនអាចនឹងស្រួលជាងនេះឆ្ងាយ ណាស់មិនមែនចង់បានន័យថាខាងម្តាយក្មេកអាក្រក់ឬយ៉ាងណាទេតែនេះនៅតែមិនដូចជានៅជាមួយម្តាយបង្កើតរបស់ខ្លួន ។

«ហឹម អូខេ តាមចិត្តកូនចុះម៉ាក់យល់ហើយឲ្យតែកូនមានអ្នកមើលថែម៉ាក់ក៏សប្បាយចិត្តណាស់ទៅហើយ» គាត់យល់អារម្មណ៍នេះច្បាស់ណាស់ព្រោះ មានតែម្តាយបង្កើតទេដែលយ៉ាងផ្តល់ភាពកក់ក្តៅ
និងអ្វីៗឲ្យមកយើងបាន ។

កាលដែលគាត់ទម្ងន់ Jungkook ក៏ដូចជា Taehyung ដែរគាត់មិនហ៊ាននៅជាមួយម្តាយក្មេកទ្បើយព្រោះខ្លាចគាត់ទើសទាល់ឬក៏មានរឿងអ៊ីចេះអ៊ីចុះ ។ 

«ចាំប៉ានិងម៉ាក់ឧស្សាហ៍ទៅសួរសុខទុក្ខគាត់ហើយគិតថានឹងទៅនៅថ្ងៃណាដែរ?» Mr.Jeon

«មិនទាន់ដឹងនោះទេលោកប៉ាព្រោះមិនទាន់ប្រាប់ពួកគាត់ទេ» Jungkook

«ហេតុអ្វីក៏មិនទាន់ប្រាប់ទៀត?» Mr.Jeon

«ចាំ Surprise ណាលោកប៉ា ហិហិ» Taehyung សើចចេញមកទាំងគួរឲ្យស្រទ្បាញ់មិនដឹងថាម្តាយគេរំភើបបែបណាទេពេលឮដំណឹងនេះ ។

«អ្ហឹម ខូចមែនកូននេះ!» Mr.Jeon

អ្នកទាំងបួនក៏ទទួលទានអាហារយ៉ាងរីករាយពេលញ៊ាំបាយហើយ Taehyung ក៏តម្រូវឲ្យញ៊ាំទឹកដោះគោប៉ូវគក៌ថែមទៀតទើបអាចទៅសម្រាកបាន ។

To Be Continue...

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now