«ពុទ្ធោកូន» Ms.Jeon ទាញកូនប្រសារមកឱប ហេតុអ្វីក៏កូនប្រសារគាត់ល្អយ៉ាងនេះ? Jungkook ពិតជាភ្នែកមិនមែនតែគាត់ក៏សោកស្រាយដែលកូនគាត់មិនអាចមើលថែគេបានដិតដល់ ។

«អ្ហឹកៗ» សម្លេងយំខ្សឹបខ្សៀវក៏ស្រាប់តែបន្លឺទ្បើង នៅក្នុងទ្រូងរបស់ Ms.Jeon នេះ Taehyung គេកំពុងតែយំ ?

ហេតុអ្វីទៅ? ឬអ្វីមុននេះដែលគេបាននិយាយគ្រាន់ តែជាការលួងចិត្តខ្លួនឯងទេ? គាត់កំពុងតែមិនយល់ទើបអត់សួរសំណួរនេះទៅកាន់គេមិនបាន:

«ហេតុអ្វីក៏កូនយំ?» Ms.Jeon

«អ្នកម៉ាក់ថាកូនធ្វើត្រូវទេដែលតាមចិត្តគាត់បែប នេះ?» Taehyung ស្រាប់តែបោះសំណួរនេះទៅសួរគេវិញទាំងដែលមុននេះគេជានិយាយថាគេពេញចិត្តនិងសប្បាយចិត្តខ្លួនឯងសោះ ។

«មិនត្រូវនោះទេ» ទោះគាត់ជាម្តាយរបស់ Jungkook ក៏គាត់មិនឯកភាពនិងគំនិតរបស់កូនប្រសារដែរគាត់ឆ្លងកាត់វាអស់ហើយថាលំបាក ខ្វះភាពកក់ក្តៅ ខ្វះការយកចិត្តប៉ុណ្ណា ។

«ហេតុអ្វីទៅអ្នកម៉ាក់?» Taehyung ក៏ងើបមុខសួរគាត់ ។

«យើងជាប្រពន្ធគឺត្រូវតែទាមទារការមើលថែពីប្តីអ្នកទាំងពីរគឺត្រូវបំពេញសេចក្តីសុខឲ្យគ្នាមួយនាក់មួយដងមិនមែនចាំតែម្ខាងនោះទេ!» Ms.Jeon

«ប៉ុន្តែកូនមិនដឹងថាត្រូវធ្វើបែបណានោះទេក្រៅពីយល់ស្របព្រោះគាត់ជាប្តី» Taehyung

«អ៊ីចឹងពេលគេទារយកប្រពន្ធកូនក៏ព្រមមែនទេ?» សំណួរមួយនេះធ្វើឲ្យ Taehyung គាំងស្ងេញរកឆ្លើយអីមិនចេញ ។

ប្រពន្ធឯណាដែលយល់ព្រមឲ្យប្តីយកប្រពន្ធមួយទៀតនោះ? វាជារឿងដែលឆ្កួតបំផុតនៅលើលោក ហើយមានតែមនុស្សនអត់បេះដូងប៉ុណ្ណោះតែបើសម្រាប់ Kim Taehyung គេអាចនឹង:

«បាទ» បន្ទាប់ពីអង្គុយសសឹងគិតមួយសន្ទុះគេក៏ ឆ្លើយសំណួរយ៉ាងហួសចិត្តទៅកាន់អ្នកជាម្តាយក្មេក ។

«Taehyung??» គាត់ពិតជាស្រងាកចិត្តជាខ្លាំង ពេលឮចម្លើយនេះចេញមកគេមានចិត្តព្រះឬ?

«ហេតុអ្វីទៅអ្នកណា? ហេតុអ្វីចាំបាច់មិនយល់ព្រម ដែរ? ជូនកាលខ្លះគេទាមទារព្រោះយើងមិនអាចផ្តល់សេចក្តីសុខឲ្យគេបាន» មើលចុះថាគេគិតវិជ្ជមាន ប៉ុណ្ណា?សូម្បីតែពេលប្តីមានស្រីក៏នៅទម្លាក់កំហុសឲ្យខ្លួនឯងដែរ ។

«គ្មានអ្នកណាគេចិត្តល្អដល់ថ្នាក់ចែកប្តីឲ្យស្រីផ្សេងទេកូន» Ms.Jeon

«គេអាចនិងមិនចិត្តល្អតែកូនមិនមែនអ៊ីចឹងទេ» Taehyung

«អូ ចង់ឲ្យគេសរសើរមែនទេថាអាកូននេះចិត្តល្អ ណាស់ចេះចែកប្តីឲ្យគេ! បើមានថ្ងៃនោះមែនម៉ាក់ជាអ្នកវាយកូនតែម្តងជាប្រពន្ធត្រូវចេះយកចិត្តប្តីផ្គាប់ចិត្តប្តីកូនដែលឮពាក្យថាស្រីមាយាមួយរយជំពូកទេ?» Ms.Jeon

«បាទ អ្នកម៉ាក់» Taehyung

«ចង់ឲ្យប្តីស្រទ្បាញ់ ងប់ងល់ ងើបក្បាលមិនរួចត្រូវ ចេះមាយាលេងល្បិចខ្លះបើមិនអ៊ីចឹងទេស្រីៗអស់ នោះឆក់យកប្តីបាត់ឬចង់ឲ្យស្រីទៅប្តីផ្សេងណាស់?» Ms.Jeon សួរបំណងជាឌឺ Taehyung ក៏គ្រវីក្បាលក្នុងន័យបដិសេធំយ៉ាងលឿន ។

«អត់ទេអ្នកម៉ាក់» Taehyung

«អ៊ីចឹងត្រូវធ្វើតាមអ្វីដែលម៉ាក់និយាយ» Ms.Jeon

«បាទ» គេងួកក្បាលញាប់ស្លេរ ។

«ល្អណាស់» គាត់សើចស្រស់ហើយក៏ញីក្បាលគេ ក្មេងពិតនេះពិតជាស្លូតបូត ស្តាប់បង្គាប់ គួរឲ្យ ស្រឡាញ់ណាស់បើរបូតគេចេញពីដៃពិតជាគួរឲ្យ សោកស្តាយ ។

[ ម៉ាក់ក្មេកបង្រៀនកូនប្រសារខូច! ]

To Be Continue...

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now