«មនុស្សចង្រៃ» Taehyung បែរមកសម្លឹងមុខរបស់រាងក្រាស់ហើយខាំមាត់ជេរស្តីនាយនៅក្នុងចិត្តគេ ចង់តែទះមាត់នាយឲ្យបែរទេ !!
_____

ពេលវេលាចេះតែរំកិលពីមួយវិនាទីទៅមួយវិនាទី រហូតដល់ក្លាយជាម៉ោង ។ ព្រះអាទិត្យអស្តង្គតបាត់ ទៅជំនួសដោយព្រះចន្ទមកវិញ ។

នៅផ្ទះដ៏ធំល្វឹងល្វើយក៏បានរៀបចំការញ៊ាំអីនៅខាងក្នុងផ្ទះជាពិសេស ។ នៅប្រទេសកូរ៉េតែងតែនិយាយញ៊ាំសាច់អាំងពេលដែលជួបជុំគ្នា ។

Taehyung ក៏សប្បាយចិត្តជាខ្លាំងពេលដែលបានញាំអាហារសំណព្វចិត្តព្រោះម្ហូបដែលគេចូលចិត្តគឺសាច់អាំងនេះហើយជាពិសេសសាច់ជ្រូកបីជាន់អាំងនឹងតេម្តង ។

«កុំឲ្យច្រើនៗណាកូន» Mr.Jeon ចាប់សាច់ដាក់ចូលចានឲ្យ Taehyung ។

«អរគុណ លោកប៉ា» Taehyung

«តែកុំញ៊ាំសាច់ច្រើនពេកណាកូនមិនល្អដល់កូន
ក្នុងផ្ទៃទេ» Ms.Jeon

«បាទ អ្នកម៉ាក់» Taehyung

«អ្នកម៉ាក់មានផ្លែឈើទ?» Jungkook

«ព្រឹកមិញម៉ាក់បានទៅផ្សារទំនើបទិញស្រ្តប៊ីរីមកដែរព្រោះដឹងថាកូនប្រសារម៉ាក់ចូលចិត្តញ៊ាំ» Ms.Jeon យកដៃមកច្បិចថ្ពាល់ Taehyung តិចៗមាឌតូចក៏ញញឹមខ្ជឹប ។

គ្រួសារតូចមានគ្នាបួននាក់ក៏ជួបជុំគ្នាយ៉ាងសប្បាយរីករាយ Jungkook គេបានជល់កែវជាមួយឪពុកបន្តិចដែរព្រោះតែមានសាច់អាំងត្រូវតែមានស្រាអមទើបឆ្ងាញ់ ។

ក្រោយពីបញ្ចប់ការញាំសាច់អាំង Taehyung ក៏ញ៊ាំស្រ្តប៊ីរីអង្គុយកំដរលោកប្តីនិងឪពុកម្តាយក្មេកម្តងមួយ សន្ទុះធំទើបទ្បើងទៅលើបន្ទប់គេង ។
______

Jungkook គេងឱបប្រពន្ធពីក្រោយទាំងដៃក៏អង្អែលពោះរាបស្មើរបស់ប្រពន្ធតិចៗទាំងអារម្មណ៍រំភើប គ្រាន់តែស្រមៃថាពោះនេះមិនយូរនឹងរីកធំគេក៏សប្បាយចិត្តមុនបាត់ទៅហើយ ។

«ហេតុអ្វីក៏អង្អែលមិនឈប់បែបនេះ?» មាឌតូចសួរដោយសើចតិចៗហើយក៏យកដៃមកដាក់ពីលើដៃនាយ ។

«បងមិនដឹងៗត្រឹមថាចង់អង្អែល» Jungkook

«បងគិតថាកូនយើងជាស្រីឬក៏ប្រុស?» Taehyung

«បងម៉េចនឹងអាចដឹងនោះ?» Jungkook

«ចុះបងចង់បានកូនស្រីឬប្រុស?» Taehyung

«សម្រាប់បងមួយណាក៏បានមិនថាស្រីឬប្រុសក៏នៅតែជាកូនរបស់យើង» Jungkook

«អត់ទេអូនចង់បានចម្លើយឆាប់ឆ្លើយមក!» Taehyung

«បងចង់បានកូនប្រុសជាកូនបងរឹតតែល្អព្រោះនឹងបានមើលថែប្អូន» Jungkook

«អូនក៏គិតអ៊ីចឹងដែរ» មាឌតូចញញឹមយ៉ាងគួរឲ្យស្រទ្បាញ់ ។

«សឺត បានហើយគេងទៅយប់ជ្រៅហើយ» Jungkook ឱនមុខមកថើបថ្ពាល់ប្រពន្ធមួយខ្សឺត ។

«ហ្គូតណាយលោកប្តី សឺត» Taehyung ក៏ងើយ
មកថើបមាត់នាយវិញមុននឹងទម្លាក់ខ្លួនគេងលើ
ដើមដៃមាំសុទ្ធតែសាច់ទាំងស្នាមញញឹមមិនរបូត ។

[ ប្តីប្រពន្ធចិត្តតែមួយ! ]

To Be Continue...

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now