ថេយ៍បានត្រឹមតែសម្ងំបិទភ្នែកជិតឲ្យនាយក្រាស់ថើបគ្រលាស់គ្រលែងតាមចិត្តព្រោះតែការថើបរបស់នាយធ្វើឲ្យគេមានអារម្មណ៍ថាកក់ក្តៅយ៉ាងចម្លែក ចិត្តមួយចង់តែយកដៃច្រាននាយចេញប៉ុន្តែក៏មិនឈ្នះចិត្តមួយទៀតដែលយល់ព្រមយ៉ាងពេញទីសុខចិត្តសម្ងំស្ងៀមនៅលើភ្លៅរបស់នាយប៉ុណ្ណោះ ហើយថេហ្យុងក៏បានតបស្នងទៅនាយវិញយ៉ាងពេញចិត្តដូចគ្នា។
"អាស៎..."ថេយ៍ត្រូវថ្ងូរយ៉ាងឈឺចាប់ពេលជុងហ្គុកថើបបង្អូសមកដល់កញ្ចឹងកហើយថែមទាំងខាំបន្សល់ស្នាមក្រហមច្រាលនៅលើកថេយ៍ទៀតផង។
"លោក...បានហើយនេះនៅក្នុងបន្ទប់ទទួលភ្ញៀវណា ប្រយ័ត្នមានមនុស្សមកឃើញ"នាយតូចក៏និយាយបង្អាក់សកម្មភាពរបស់ម៉ាហ្វៀរូបសង្ហាពេលដែលនាយលូកដៃមកសើយអាវរបស់ខ្លួន មើលទៅបើមិនឆាប់បញ្ឈប់ទេខ្លាចថានាយនឹងធ្វើអ្វីជ្រាលជ្រៅជាងនេះខ្លួនច្បាស់ជាត្រូវខូចខាតមិនខានទេ ទោះបីជាគេជាមនុស្សប្រុសប៉ុន្តែក៏ត្រូវការពារខ្លួនពីរឿងទាំងនេះដែរ ព្រោះគេមិនមែនដូចជាមនុស្សប្រុសទូទៅឡើយ។
"បើអញ្ចឹងទៅក្នុងបន្ទប់ទៅ"ជុងហ្គុក និយាយទាំងសម្លេងស្អកស្អាទាំងមិនទាន់ដកមាត់ចេញពីចន្លោះករបស់ថេយ៍ឡើយ ក្មេងនេះពង្វក់គេឲ្យឈ្លក់វង្វេងដល់ថ្នាក់នេះហើយចង់ដកខ្លួនចេញទាំងបែបនេះមែនទេ?សោកស្តាយផងគេនឹងមិនព្រមជាដាច់ខាត។ ហើយក៏ឆ្ងល់ដែរហេតុអ្វីឲ្យតែគេនៅក្បែរក្មេងម្នាក់នេះខ្លួនចេះតែមានអារម្មណ៍រហូតទោះមិនបានធ្វើអីក៏មានអារម្មណ៍បានដែរ។
"ខ្ញុំមិនមែនចង់បានន័យបែបនោះឡើយ គឺខ្ញុំចង់ឲ្យលោកបញ្ឈប់វាទៅ"
"បញ្ឈប់??"នាយផ្ទួនពាក្យដែលថេយ៍និយាយអំបាញ់មិញនេះទាំងលើកចិញ្ចើមម្ខាងហាក់កំពុងឆ្ងល់នឹងន័យរបស់គេ។
"មែនហើយ"ថេយ៍ងក់ក្បាល
"ប៉ុន្តែឯងដាស់វាឲ្យក្រោកហើយមិនចង់ទទួលខុសត្រូវខ្លះទេហេស៎?"នាយក្រាស់ក៏ចង្អុលទៅកាន់កូនប្រុសរបស់ខ្លួនដែលងើបឡើងទល់ខោហើយនោះឲ្យនាយតូចមើល ធ្វើឱ្យថេយ៍ចាប់ផ្ដើមបើកភ្នែកធំៗមុខក៏ក្រហមងាំង នេះនាយរោគចិត្តមែនទេទើបបង្ហាញរបស់បែបនេះឲ្យគេមើលដូច្នេះ?
មិនបានប៉ុន្មានជុងហ្គុកក៏ចាប់លើកបីរាងកាយតូចច្រឡឹងស្រាលស្ញើករបស់ថេហ្យុងឡើងទៅខាងលើមិនយកចិត្តទុកដាក់នឹងនាយតូចដែលចាប់ផ្ដើមភ័យបុកពោះ ទឹកមុខស្លន់ស្លោរបស់ថេយ៍ធ្វើឲ្យជុងហ្គុកចង់អស់សំណើចប៉ុន្តែដល់ដំណាក់កាលនេះហើយចង់បកក្រោយក៏ពិបាកដែរ។
YOU ARE READING
ចំណងស្នេហ៍ពីអតីត🖤
Romance"មិនថាមួយថ្ងៃ មួយខែ មួយឆ្នាំឬក៏មួយជីវិត បងនៅតែរង់ចាំអូន និងរកអូនឲ្យឃើញមិនថាត្រូវពុះផែនដីជាពីរក៏បងមិនបោះបង់ដែរ ថេយ៍ថេយ៍ របស់បង..."ជុងហ្គុក ............. ពេលវេលាដែលរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខបន្ទាប់ពីរកឃើញមនុស្សដែលខ្លួនទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្ន...
ភាគទី8:បងស្រលាញ់អូន🔞
Start from the beginning
