ភាគទី5 : កូនប្រសារជើងល្អ

Start from the beginning
                                    

<<អេ!!នោះអ្នកណានឹង??សង្ហារណាស់>>

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

<<អេ!!នោះអ្នកណានឹង??សង្ហារណាស់>>

<<មែនហើយៗសង្ហារណាស់តើគេជាអ្នកណាទៅណ៎បានជាមកជាមួយកូនប្រុសច្បងរបស់លោកWang>>

<<រឺមួយជាកូនប្រសាររបស់លោកWangដែលថាគេរៀបការព្រោះតែរៀបល្បិចស្មោកគ្រោកនោះ!?>>

<<អា. . .ពិតជាថោបទាបខ្លាំងណាស់>>

ពាក្យសម្ដីមនុស្សដែលមកចូលរួមកម្មវិធីនេះបានហោះចូលត្រចៀករាងតូចក៏ធ្វើគេស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនព្រោះនេះជាប្រតិកម្មរបស់ម្ចាស់រាងកាយ រាងតូចជូតទឹកភ្នែកចេញធ្វើដូចធម្មតាគ្មានអ្វីកើតឡើងចំណែកឯរាងក្រាស់ញញឹមចុងមាត់យ៉ាងសមចិត្ត

<<ឱ្យកូនសុំទោសផងអ្នកម៉ាក់ ដែលកូនមកយឺតព្រោះរវល់បញ្ចប់ការងារ ចាន់នេះជាប៉ាម៉ាក់បង>>yiboងាកមកនិយាយជាមួយរាងតូចវិញជាមួយនឹងសម្ដីផ្អែមថែមទាំងជួយគ្រាព្រោះមុននេះនាយលេងដៃធ្ងន់

<<បាទ សួស្ដីលោកប៉ាក្មេកអ្នកម៉ាក់ក្មេក>>Xiao Zhan លើកសំពះគោរពមនុស្សចាស់ជាងខ្លួនដោយប្រើក្រសែភ្នែកកំណាចធ្វើឱ្យអ្នកនៅទ៏នោះមានអារម្មណ៍ថាព្រឺគួរឱ្យខ្លាច

<<យើងមិនមែនម៉ាក់ក្មេកឯងទេ>>លោកស្រីwang បញ្ចេញឥរិយាបថបែបមិនពេញចិត្តដាក់រាងតូច

<<អៅ!!លោកប៉ាក្មេកចុះឯណាអ្នកម៉ាក់ក្មេកហេតុអ្វីបានជាមិនឃើញគាត់មកទទួលភ្ញៀវចឹងហើយលោកយាយជាអ្នកណាហេតុអ្វីបានជាមកឈរជិតប៉ាក្មេករបស់ខ្ញុំលោកយាយជាម៉ែដោះនៅទីនេះមែនទេ>>រាងតូចក៏និយាយបញ្ឆេះម្ដាយក្មេក

<<អាយ!!ឯងហៅអ្នកណាថាយាយ??>>លោកស្រីwang ស្រែកសួររាងតូច

<<នៅទីនេះគ្មានអ្នកណាចាស់ក្រៅពីលោកយាយនោះទេ!!>>រាងតូចតបហើយក៏គេចរត់ឈរពីក្រោយរាងក្រាស់ពេលលោកស្រីwangជះស្រាដាក់

ចំណងស្នេហ៍ទ្វេរភពWhere stories live. Discover now