ភាគទី៥

Start from the beginning
                                        

(Admin:​ឃេីញនៅ! មិនបាច់ឆ្ងល់ច្រេីនទេថាហេតុអី​ប្រូមីននិយាយចឹងហ៎)
(Reader:​ អូខេខាយូ។  តែadminហា៎មិចបាន​អ៊ុនប៊ី​យំចឹង)

អ៊ុនប៊ី​នាងយំព្រោះតែ​ នាងដឹងថា​ជីមីនជាបុរសតែមួយដែលបានមានអីៗជាមួយនឹងនាង។ នាងនៅចាំក្លិនខ្លួនរបស់គេចាំស្នាមថេីបរបស់គេ​ ទោះបីពេលនោះនាងស្រវឹងពិតមែនតែក៏នៅមានសតិ​ក្នុងខ្លួនតិចតួចដែរ។ នាងគិតហេីយគិតទៀត​ ថាបេីជីមីនដឹងដូចនាងដែរនោះតេីគេនឹងមកទទួលខុសត្រូវចំពោះនាងដែរឬទេ? តេីគេនឹងមានប្រតិកម្មយ៉ាងណា? តេីគេព្រមទទួលស្គាល់នាងដែរឬទេ? តេីគេអាចព្រមទទួលស្គាល់កូនបំណុលរបស់គេដែរឬទេ? តេីមានរឿងអ្វីកេីតឡេីងខ្លះទៅណ៎នាងពិតជាពិបាកប៉ាន់ស្មានណាស់។  ពិបាកចិត្តគិតមិនចេញពេកនាងក៏យំអោយបានធូរក្នុងចិត្តតែ​ម្តង​ទៅ។ យំមិនខ្វល់ថាខ្លួនកំពុងនៅជាមួយនរណាឡេីយ​ព្រោះតែស្ត្រសពេក​ ណាមួយថ្ងៃស្អែកនាងក៏ត្រូវមានរឿងត្រូវដោះស្រាយជាមួយអ្នកស្រីផាកទៀត​ មិនដឹងថាត្រូវនិយាយបកស្រាយប្រាប់គាត់ថាយ៉ាងមិចទេ។

«ស្អែកឡេីង»
[នៅក្នុងOfficeរបស់ជីមីន]

"សុំទោសៗដែលខ្ញុំមកយឺត"អ៊ុនប៊ី​រត់មកទាំងត្រហេបត្រហប
"នាងគ្មានវិន័យក្នុងខ្លួនទេឬយ៉ាងមិចបានជា...."ជីមីន
"នែ៎! ជីមីនកុំថាអោយប្អូនអី​"
"ចូលមកអង្គុយក្បែរជីមីនមកកូន"អ្នកស្រីផាក
"ចាស....! "អ៊ុនប៊ីឆ្លេីយឡេីងទាំងភ្ញាក់ផ្អេីលព្រោះតែអ្នកស្រីផាកហៅនាងថាកូន​

"នៅចាសដល់ណាទៀតមក​អង្គុយ​មក"
"ចូលសាច់ការតែម្តងទៅណ៎ព្រោះម៉ាក់រៀងប្រញាប់ដែរ"
"ម៉ាក់មានរឿងចង់ប្រាប់អ៊ុនប៊ីណា៎"អ្នកស្រីផាក

"រៀបការ? "អ៊ុនប៊ី​ពេលស្តាប់អ្នកស្រីផាករៀបរាប់ប្រាប់រឿងរ៉ាវហេតុផលនិងសំណេីររួចរាល់ហេីយក៏ស្រាប់តែភ្ញាក់ផ្អេីលភ្លាមៗ
"មែនហេីយ! គិតថាម៉ាក់សុំទៅចុះណា​អ៊ុនប៊ី​"
"តែ....."អ៊ុនប៊ី​ក៏ងាកទៅមេីលជីមីនបន្តិចហាក់ចង់ប្រាប់គេថាអោយជួយនិយាយអីបន្តិចទៅ
"តែស្អី? ព្រមទៅ"ជីមីនក៏និយាយខ្សឹបទៅកាន់អ៊ុនប៊ី
"ព្រមយ៉ាងមិច​ បេី..."
"បេីនាងព្រម​ ខ្ញុំនឹងកាត់បន្ថយបំណុលរបស់ប៉ានាងពាក់កណ្តាលល្អទេ"
"មែនឬ"
"មែនហេីយ"
"ប៉ាខ្ញុំជំពាក់លោកប៉ុន្មាន"
"40ម៉ឺនដុល្លារ​"
"ហាស! ហេតុអីក៏ច្រេីនម្លេះក្រែងលក់ផ្ទះលក់ចម្ការឡេីងអស់ហេីយនៅសល់40ម៉ឺនទៀត​"

"អាហេម! នេះខ្សឹបខ្សៀវគ្នាពីស្អីនឹងប្រាប់ម៉ាក់ដែរមេីល"
"គ្មានស្អីទេម៉ាក់គ្រាន់តែនាងរំភេីបរកពាក្យនិយាយ​មិនត្រូវ"
"មែនទេអ៊ុនប៊ី"
"គឺ..អឺ! មែនហេីយ"
"ចឹងមានន័យថា​អ៊ុនប៊ី​យល់ព្រមរៀបការជាមួយជីមីនហេីយមែនទេ? "
"អឺ...."
"មែនហេីយម៉ាក់! នាងយល់ព្រមហេីយ​ នាងខ្សឹបប្រាប់ខ្ញុំហេីយអស់ហេីយ"
"នែ៎លោក! ខ្ញុំមិនបាននិយាយចឹងទេ"
"អ៊ុនប៊ី​កុំបាច់អៀនខ្មាសអីណា"
"អ្នកស្រីតែខ្ញុំ...."
"ខ្ញុំអីទៅអ៊ុនប៊ី? រឿងនេះ​ជីមីនត្រូវតែ​ទទួលខុសត្រូវ​ អ៊ុនប៊ី​ជាអ្នកខូចខាតណា! យល់ព្រមទៅកូន"
"ចាស...ព្រមក៏ព្រម"
"នាងព្រមហេីយម៉ាក់​ តែខ្ញុំមានលក្ខខណ្ឌមួយជាមួយម៉ាក់"

រឿង​ :  ជាប់ចិត្តជំពាក់ស្នេហ៍​Where stories live. Discover now