"អឹស! នែ៎លោក...."អ៊ុនប៊ីក៏ស្រែកបូករួមនឹងការភាំងបន្តិច
"ចូលមកសម្ភាសជាមួយខ្ញុំបន្តិចបានទេ អ៊ុនប៊ី"សុងខាងសម្លឹងទៅអ៊ុនប៊ីបែបស្រទន់ធ្វេីអោយអ៊ុនប៊ីបដិសេធមិនបាននឹងសំណេីររបស់គេ
"ចាស"អ៊ុនប៊ីឆ្លេីយហេីយក៏រៀបខ្លួនអោយបានរៀបរយមុននឹងដាក់មុខអោយមេីលទៅកាមេរ៉ា
"តែថាលោកខាង ដៃរបស់លោកអាច..."
"អ្នកនាងនិងលោកខាងធ្វេីដូច្នេះហេីយ! លោកខាងអាចទាញអ្នកនាងខាងនោះអោយចូលមកជិតបន្តិចទៀតបានទេ"
"អឺ....."
"........"អ៊ុនប៊ីមិននិយាយអ្វីបានត្រឹមតែញញឹមមិនសមហេីយក៏ងក់ក្បាលដាក់សុងខាងបញ្ជាក់ថាសុងខាងអាចធ្វេីអ្វីតាមអ្នកកាសែតស្នេីសុំបាន
"ល្អណាស់ៗ"
"..........."អ្នកកាសែតក៏បានសម្ភាសនិងថតរូបសុងខាងនិងអ៊ុនប៊ីយ៉ាងយូរគួរសម ហេីយសកម្មភាពទាំងអស់នេះគឺគេចមិនផុតពីក្រសែភ្នែកបែបតួឈ្នានីសរបស់លោកប្រុស ផាក ជីមីនរបស់យេីងឡេីយ។
"ចាស! អរគុណលោកខាងនិងអ្នកនាងច្រេីនហេីយដែលបានចំណាយពេលវេលាមកផ្តល់ការសម្ភាសពីខាងប៉ុស្តិ៍ទូរទស្សន៍របស់យេីងខ្ញុំ"ថារួចក៏ដេីរចេញទៅបាត់ ទុកអោយអ៊ុនប៊ីឈរធ្មឹងដូចរូបចម្លាក់ព្រោះតែអៀន។ តាំងពីដេីមមកគ្មាននាងមិនដែលអោយអ្នកណាមកកាន់ចង្កោះអោបអីបែបនេះឡេីយ អូយគិតហេីយនាងមុខឡេីងក្រហមដូចប៉េងប៉ោះទុំបាត់ទៅហេីយ។
(ហួចពេលមានអីៗមួយប្រូមីនមិចមិនអៀនចឹងផង។ កូនស្រីadminនេះយ៉ាប់ខ្លាំងហាស៎: Reader)
"អ៊ុនប៊ីៗ នេះមិនអីទេមែនទេហាស? ហេតុអីបានជាមុខក្រហមបែបនេះ? "សុងខាងដែលដៃនៅតែចាប់ក្រសោបចង្កេះអ៊ុនប៊ីនៅឡេីយនោះ ក៏បានសួរទៅកាន់នាងព្រោះឃេីញនាងហាក់ដូចចម្លែក។
"អឺ! គឺ...គឺគ្មានស្អីទេគ្រាន់តែមានអារម្មណ៍ថានៅទីនេះហាក់ដូចជាមានមនុស្សច្រេីនធ្វេីអោយក្តៅស្អុះបន្តិចនឹងណា៎។ ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែតសិន"ចប់ប្រយោគអ៊ុនប៊ីក៏រត់ត្រុយសំដៅទៅបន្ទប់ទឹកបាត់
