"ជីមីន....! នេះកំពុងធ្វេីស្អីនឹង"សម្រែករបស់ស្រ្តីចំណាស់អាយុប្រហែលហាសិបបានស្រែកឡេីងនៅពេលដែលឃេីញជីមីនទៅធ្វេីរឿងផ្តេសផ្តាសនៅកណ្តាលវាលបែបនេះ។
"ម៉ាក់"
"អ្នកស្រីផាក...."
"នេះនាងស្គាល់ម៉ាក់ខ្ញុំដែរឬ"
"មែនហេីយ! អ៊ុនប៊ីស្គាល់ម៉ាក់ ហេីយស្គាល់ច្បាស់ទៀតផង"អ្នកដែលជាម្តាយរបស់ជីមីនគឺលោកស្រីនៃគ្រួសារផាក(ឈ្មោះ៖ ចូ បូរ៉ា)បានដេីរមកតាំងៗជាមួយជំនិតរបស់ខ្លួនម្នាក់ហេីយក៏ចាប់និយាយឡេីងនៅមុខជីមីននិងអ៊ុនប៊ី
"តាំងពីពេលណាមិចក៏ខ្ញុំមិនដឹង"
"មិនមែនជារឿងរបស់ឯងទេកូនប្រុស"
"មិនមែនយ៉ាងមិចម៉ាក់ បេី......"
"មិនបាច់ចង់មកនិយាយបង្វែរសាច់រឿងនាំតែវែងឆ្ងាយទេ។ នេះម៉ាក់សួរឯង ឯងល្មោភកាមខ្លាំងណាស់មែនទេបានជាសូម្បីតែកន្លែងកម្មពិធីដ៏ធំរបស់ឯង ឯងក៏ទប់អារម្មណ៍មិនជាប់បែរជាមកចាប់ថេីបសំណព្វចិត្តរបស់ម៉ាក់បែបនេះ"គាត់ថាហេីយក៏អូសដៃអ៊ុនប៊ីអោយមកនៅក្បែរខ្លនគាត់ ធ្វេីអោយអ្នកកម្លោះកាន់តែមិនយល់ពីសកម្មភាពរបស់ម្តាយខ្លួន សំណព្វចិត្តយ៉ាងមិច?
"គឺ...ម៉ាក់...អឺ...! "ជីមីននឹកនិយាយអ្វីមិនឃេីញទាល់តែសោះ និយាយរដាក់រដុបដូចមនុស្សកំពុងតែរកលេសដោះសារ
"ហៃយ៉ា! ទីបំផុតក៏បានមកដល់។ ខ្ញុំបានអ៊ុនប៊ីមកធ្វេីជាកូនប្រសារតាមក្តីស្រមៃហេីយ"អ្នកស្រីផាកក៏នឹកក្នុងចិត្តម្នាក់ឯង
អ្នកអានមានដឹងអត់ថា អ៊ុនប៊ីជាមនុស្សដែលអ្នកស្រីផាកចង់បានមកធ្វេីជាកូនប្រសារព្រោះថាកាលពីអ៊ុនប៊ីរៀននៅសកលឆ្នាំទី២ នាងបានជួយសង្គ្រោះជីវិតគាត់(ពេលនោះដង្ហេីមរបស់គាត់មិនប្រក្រតី ដង្ហក់ៗដូចមនុស្សជិតដាច់ខ្យល់ស្លាប់)។ ពេលនោះបេីមិនបានអ៊ុនប៊ីមកជួយគាត់ទាន់ពេលទេ ម៉្លេះនេះគាត់មិនអាចនៅឈរស្រែកជេរកូនប្រុសរបស់គាត់បានទៀតឡេីយ។ ចាប់តាំងពីថ្ងៃនោះមក គាត់ឧស្សាហ៍មកលេងជាមួយអ៊ុនប៊ីណាស់ អ្នកទាំងពីរតែងតែចែករំលែកនូវអារម្មណ៍រៀងៗខ្លួនទេីបបណ្តាលអោយអ្នកទាំងពីរដែលមេីលទៅដូចជាម្តាយនិងកូនមានទំនាក់ទំនងកាន់តែជិតស្និទ្ធ។ តែទំនាក់ទំនងទាំងនោះមិនបានគង់វង្សយូរអង្វែងឡេីយព្រោះតែអ្នកស្រីផាកត្រូវទៅគ្រប់គ្រងការងារជាមួយប្តីនៅឯក្រៅប្រទេស។
