"នាងព្រមហេីយម៉ាក់ តែខ្ញុំមានលក្ខខណ្ឌមួយជាមួយម៉ាក់"
"ជីមីន! នេះកូនចង់លេងស្អីជាមួយម៉ាក់ទៀតហេីយហាស៎"
"ខ្ញុំមិនបានលេងស្អីជាមួយម៉ាក់ទេ! ខ្ញុំគ្រាន់តែមានលក្ខខណ្ឌជាមួយនាងប៉ុណ្ណោះ"
"លក្ខខណ្ឌរបស់ឯងជាស្អីទៅ"
"គឺ....ខ្ញុំព្រមរៀបការជាមួយនាងស្ងាត់ៗតែប៉ុណ្ណោះ មិនចង់រៀបចំពិធីធំដុំអីទេ"
"ហេតុអី! ហេតុអ្វីជីមីន នេះកូនកំពុងគិតអីហាស"
"ម៉ាក់គិតមេីលទៅ! ជំនួញរបស់ខ្ញុំកំពុងតែមានភាពរីកចម្រេីន សុខៗក៏ស្រាប់តែរៀបការជាមួយបុគ្គលិកខ្លួន តេីវាសមទេ? ពួកអ្នកមាត់ដាចមួយចំនួននឹងគិតថាខ្ញុំមានអាថ៌កំបាំងទាក់ទងបុគ្គលិករបស់ខ្លួនរហូតដល់មានរឿងអាស្រូវហេីយទេីបសម្រេចចិត្តរៀបការ"
"អូខេម៉ាក់យល់រឿងនេះ។ តែបេីកូនលេងលក្ខខណ្ឌជាមួយម៉ាក់ហេីយម៉ាក់ក៏មានលក្ខខណ្ឌជាមួយកូនដែរ"
"ម៉ាក់.....! "
"លក្ខខណ្ឌម៉ាក់ងាយៗទេ មិនបាច់បារម្ភច្រេីនទេកូនសម្លាញ់"
"អីទៅម៉ាក់"
"គឺម៉ាក់ចង់អោយអ៊ុនប៊ីមកធ្វេីជាលេខារបស់កូនជំនួសមីណាវិញ"
"ម៉ាក់កំពុងនិយាយអីនឹង អោយមីណាចេញពីខ្ញុំយ៉ាងមិច"
"មិនយល់ព្រមមែនទេ"
"ម៉ាក់តែ....."
"តែស្អី! ឯងមានប្រពន្ធហេីយចង់អោយស្រីហាច់ដូចមីណាមកតោងទាមឯងដែលជាប្តីរបស់អ៊ុនប៊ីទៀតហ៎"
"ម៉ាក់តែរឿងនេះមិនទាក់ទងនឹង....."
"មិនទាក់ទងយ៉ាងមិច! កូនគិតមេីលទៅជីមីន អ៊ុនប៊ីជាប្រពន្ធហេីយណាមួយនាងក៏មានចំណេះដឹងគ្រប់គ្រាន់អាចក្លាយជាលេខារបស់ឯងបានហេីយ ណាមួយបេីធ្វេីបែបនេះពួកឯងទាំងពីរក៏បាននៅជិតគ្នាទៀតផង"
"ហ្អេីយមិនដឹងជាស្អីខ្លះទេលោក! នាង...នាងគរមែនទេបានជាមិននិយាយស្ដីអ្វីសោះ"អ្នកស្រីផាកចេញពីofficeជីមីនភ្លាម គេក៏ចាប់ផ្តេីមក្រពុលមុខជាខ្លាំងរួចក៏ទៅនិយាយជាមួយអ៊ុនប៊ីដែលអង្គុយដូចម៉ាឌីកាំង
"មិនបានគរទេ! តែបេីលោកមិនពេញចិត្ត ខ្ញុំទៅនិយាយជាមួយអ្នកស្រីអោយគាត់បញ្ឈប់រឿងរៀបការនេះក៏បាន"ថារួចអ៊ុនប៊ីក៏ចង់ក្រោកឈរដេីរចេញទៅតែក៏ត្រូវអាក់ដំណេីរដោយសារជីមីនចាប់ដៃនាងជាប់រួចក៏ទាញនាងអោយមកកេីយលេីទ្រូងរបស់ខ្លួនហេីយក៏យកដៃទៅអោបនាងហាក់ដូចជាមិនចង់អោយនាងចេញពីខ្លួនឡេីយ។
