ភាគទី៤

Start from the beginning
                                        

"ហេសហេម! សួស្តី...! "សម្លេង​ក្រហេមបូករួមនឹងការនិយាយស្វាគមន៍ទាំងគ្មានជាតិរបស់ជីមីនបានធ្វេីអោយសុងខាងដែលកំពុងឈរញញឹមមេីល​អ៊ុនប៊ី​រត់ទៅ​បន្ទប់ទឹក​ក៏បានងាកមករកជីមីនភ្លាម

"សួស្ដី​! ខានជួបគ្នាយូរហេីយផាក​ ជីមីន​"សុងខាង

"មែនហេីយខានជួបគ្នាយូរហេីយមេីលទៅឯងដូចនៅតែដដែលមិនផ្លាស់ប្តូរអ្វីទាល់តែសោះ"

"ហាហាឯងនិយាយបែបនេះក៏បានដែរ។ តែថាវាមិនពិតដូចឯងនិយាយទាំងអស់នោះទេ"

"មិនពិតយ៉ាងមិច"

"គឺថាយេីងកំពុងតែមាន​ទំនាក់ទំនងជាមួយ​បុគ្គលិក​ស្រីស្អាតរបស់ឯងម្នាក់នឹងណា"

"ចង់មានអីក៏មានទៅ​ វាមិនពាក់ព័ន្ធជាមួយយេីងទេ"

"មិចក៏ថាមិនពាក់ព័ន្ធ​ បេីនាងទាំងស្អាតឆ្លាតហេីយថែមទាំងជា​បុគ្គលិក​របស់ឯងទៀត។ ហៃយ៉ាគ្រាន់តែនិយាយពីនាងបេះដូងយេីងលោតញាប់ស្ទេីរតែដាច់សរសៃឈាមបាត់ទៅហេីយ"

"អត់ប្រយោជន៍"

"ហាហាបេីឯងគិតបែបនឹងក៏តាមនឹងទៅ! យេីងសុំទៅខាងនោះសិនហេីយ"សុងខាងមិនចង់និយាយ​ផ្ចាញ់​ផ្ចាលជាមួយជីមីនច្រេីនក៏សម្រេចចិត្តដេីរចេញទុកអោយជីមីនធ្វេីមុខដូចគេចែកទ្រព្យមិនស្មេី។

"អឹក! លោក​..លោកប្រធាន​ សួស្តី"អ៊ុនប៊ី​ដែលទេីបតែចេញពីបន្ទប់ទឹកក៏ស្រាប់តែភ្ញាក់ព្រលឹងសឹងតែហោះទៅស៊ីព្រលិតនៅពេលដែលឃេីញវត្តមានរបស់ជីមីនឈរអោបដៃចាំនាងនៅពីមុខ​បន្ទប់ទឹក​។

"នាងគឺ​លី​ អ៊ុនប៊ី​ជាអ្នកកាន់ផ្នែក​គ្រប់គ្រងមែនទេ"

"ចាស"

"នាងនិងអាសុង​ខាងជាអីនឹងគ្នា"

"បែកកាវមែនប្រូបានមកសួរចឹងៗ"អ៊ុនប៊ីនិយាយក្នុងចិត្ត

"គឺជាមិត្ត"

"មិត្តហ៎? "

"ចាស! ជាមិត្តហេីយ​ជិតស្និទ្ធ​ទៀតផង"

"ជិតស្និទ្ធ​ទៀត? ជិតស្និទ្ធ​រហូតឈរអោបដៃអោបជេីងគ្នាមុខអ្នកកាសែតចឹងឬ? "

រឿង​ :  ជាប់ចិត្តជំពាក់ស្នេហ៍​Where stories live. Discover now