«អូនស្អាតស្រាប់ហើយចាំបាច់ឲ្យបងសរសើរដែរឬ ?» ជុងហ្គុកសម្លឹងមើលមុខប្រពន្ធ ។

ថេយ៉ុងពិតជាស្អប់ណាស់នាយតែងតែបែបនេះជារឿយៗរាល់ពេលដែលធ្វើឲ្យប្រពន្ធខឹងហើយសរសើរតាមក្រោយតែគេនៅតែមិនទម្លាប់ពេលខ្លះថែមទាំងអៀនទៀតផង ។

«ត្រូវតែសរសើរ !» គេនិយាយបន្លំការអៀនប្រៀនរបស់ខ្លួន ។

«បាន ! ប្រពន្ធបងស្អាតណាស់ ស្អាតជាងអ្នកណាៗទាំងអស់នៅក្នុងបង មួយជីវិតនេះបងសំណាងណាស់ដែលបានអូនមកធ្វើជាប្រពន្ធ» ជុងហ្គុកទាញគេមកឱបព្រមទាំងនិយាយសរសើរពី
ប្រពន្ធខ្លួនឯងដល់ឲ្យថេយ៉ុងឆ្លាយស្នាមញញឹមចេញមកព្រោះតែទប់មិនជាប់ ។

ស្អប់ណាស់ប្រុសអីមិនដឹងមាត់ផ្អែម ពូកែលួងលោម ពូកែយកចិត្ត យកថ្លើម អ៊ីចឹងៗអីអ្នកណាដាច់ចិត្តស្អប់ទៅរួច ? មានតែស្រទ្បាញ់ ហ្នឹងឯងស្រទ្បាញ់ទ្បើងចង់ឆ្កួត ! 

«អៀនណាស់តាបុិឆ្គួត !» ថេយ៉ុងទះដៃគេតិចៗ ។

«តោះ ដល់ច្រាំងហើយក្មួយ» អ៊ំម្ចាស់ទូកក៏និយាយផ្តាច់ភាពផ្អែមល្ហែមរវាងអ្នកទាំងពីរ "នែ៎ អាក្មួយហាស៎មានគិតដល់ចិត្តអ៊ំអ្នក
ដែលមើលឯងទេ ?"

«បាទ នេះលុយអ៊ំអរគុណច្រើន» ជុងហ្គុកហុចលុយឲ្យគាត់មុន នឹងចុះជាមុនហើយលូកដៃចាំជួយទប់ថេយ៉ុង ។

«ឲ្យអ៊ំចាំទេ ?»

«មិនបាច់ក៏បានព្រោះខ្ញុំខ្លាចយូរ» ជុងហ្គុក

«បាទ ក្មួយ ! ដើរលេងឲ្យសប្បាយណា៎» គាត់ញញឹមមុននឹងចុះបង្វែរទូកហើយបើកទូកត្រទ្បប់ទៅវិញ ។

«អូនដើរមួយៗណាប្រយ័ត្នជាន់ថ្ម» ជុងហ្គុកទប់គេពីក្រោយព្រោះពេលនេះពួកគេនៅដើរក្នុងទឹកនៅទ្បើយទេមើលមិនឃើញទ្បើយ ។

«អួយ» និយាយមិនទាន់ផុតពីមាត់ផង ថេយ៉ុងក៏ស្រែកប្រាប់ពីការឈឺចាប់បាត់ទៅហើយ ។

«អូនកើតអីមែនទេ ?» ចំណែកឯអ្នកដែលឮប្រពន្ធស្រែកឯនេះចាប់ផ្តើមភ័យស្លន់ស្លោរភ្លាមតែម្តង ។

«ហិហិ អូនធ្វើលេង» ថេយ៉ុងសើចលឹបភ្នែកដាក់នាយតាមពិតគេគ្រាន់តែចង់សាកចិត្តនាយប៉ុណ្ណោះ ។

«អូនចំមែន !» ជុងហ្គុក

«អូបចង់សាកចិត្តបងនឹងណា» ថេយ៉ុង

«មោះ បងបីវិញ» ពេលនេះនាយហាក់ដូចជាមិនទុកចិត្តទាល់តែសោះព្រោះដុំថ្មនៅសមុទ្រគឺសុទ្ធតែមុតហើយបើបានប៉ះមិនដែលថាមុខរបួសនោះតូចទេ ។

«មិនអីទេអូនដើរខ្លួនឯងបាន !» ថេយ៉ុង

«មិនបាច់និយាយទេនេះកាន់របស់ទៅ» ជុងហ្គុកហុចថង់ខោអាវឲ្យមាឌតូចមុននឹងលើកបីគេទ្បើងដើរទៅមុខបន្ត ។

ថេយ៉ុងលើកដៃមកឱបគេនាយមុននឹងងើបមុខសម្លឹងមើលទៅមុខដ៏សង្ហាររបស់ស្វាមី ។ ថេយ៉ុងញញឹមចេញមកបេះដូងហាក់បីដូចជារីកមាឌជាខ្លាំងគេពិតជាសប្បាយចិត្តណាស់ដែលនាយយកចិត្តទុកដាក់លើគេដល់ថ្នាក់នេះ ។

[ រំភើប ! ]

To Be Continue 🌿🌱

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now