Brother ship4/4

Start bij het begin
                                    

« អាឡប់!!អញសួរខ្យល់
តា៎ស ». . . . . Dofi Win -,-
... ..... ......

« ជីមីន hyung ឈប់សិន!!! » សម្លេងស្រែកទាំងដង្ហក់ព្រោះតែហត់ពីការរត់បន្លឺឡើងហៅបងប្រុសក្រៅត្រកូលរបស់ខ្លួនដែលកំពុងដើរទៅផ្ទះជាមួយសូជីមិត្តរបស់គេ
« ខ្ញុំប្រាប់អោយឈប់ »ជុងគុករាងតម្លើងសម្លេងបន្ដិចមុននិងចាប់ទាញកដៃតូចជាប់ពេលជីមីនបានធ្វើតាមពាក្យសម្ដីរបស់គេ

« ............. »ជីមីនមិនបានតបគេឈរសម្លឹងមើលមុខជុងគុកឆ្លាស់និងកដៃរបស់ខ្លួនទៅមក

« ថ្ងៃនេះយើងមានរឿងត្រូវនិយាយគ្នា!! »ជុងគុកដកដង្ហើមធំមុននិងបន្លឺឡើងហើយក៏ទាញដៃជីមីនទៅតាមតែរាងកាយតូចស្រលូនបែរជាថ្មឹងនៅនិងមួយកន្លែងមិនព្រមទៅតាមការអូសទាញរបស់ជុងគុក
« hyung-. »

« ខ្ញុំគ្មានរឿងអីត្រូវនិយាយជាមួយឯងទេ!! »សម្លេងតូចបន្លឺឡើងខ្សឹបៗកាត់សម្ដីរបស់ជុងគុកទាំងទឹកមុខធឹងនឹងមិនប្រែ

« តែខ្ញុំមាន!! »

« តែខ្ញុំគ្មានពេលទំនេរមកអង្គុយស្ដាប់ពាក្យសម្ដីអត់ប្រយោជន៍របស់ឯងទេ!! »

« hyung ចង់ផឹកទឹកក្ដៅឬត្រជាក់!! »ដៃមាំកញ្ឆក់ទាញជីមីនអោយមកជិតខ្លួនបន្ដិចមុននិងខ្សឹបមួយប្រយោគនេះចេញមកទាំងកែវភ្នែកមាំសម្លឹងមើលមុខតូចបង្គប់ដោយភាពគំរាមកំហែងចំណែកជីមីនក៏មិនបានចាញ់ឈរបាញ់ក្រសែភ្នែកកាចដាក់ជុងគុកមិនព្រិចក៏ចង់សឹងថាគេធ្វើអ្វីខ្លួននៅផ្លូវសារធារណៈបែបនេះ...

« អឺៗ!!យើងថាពួកឯងមានរឿងអីទៅដោះស្រាយគ្នាស្ងាត់ៗសិនទៅណា ពេលនេះមានអ្នកមើលមកច្រើនណាស់!! »សូជីចេញមុខមកធ្វើអាញ៉ា
កណ្តាលពេលឃើញទាំងពីរអ្នកដូចចង់ហែកសាច់គ្នាសុីទាំងអស់មនុស្សជុំវិញខ្លួនក៏មើលមកដោយការចាប់អារម្មណ៍គ្រប់គ្នា។ចំណែកទាំងពីរអ្នកពេលលឺបែបនេះក៏ដៀងភ្នែកមើលអ្នកជុំវិញខ្លួនហើយក៏វាដូចជាពាក្យសម្ដីរបស់សូជីពិតមែន

« ឃើញទេ?? »ជុងគុកខ្សឹបតិចៗប្រាប់ពីមនុស្សជុំវិញខ្លួនមុននិងអូសដៃជីមីនចេញទៅ។ជីមីនដកដង្ហើមធំនិងបែរមកសុំជំនួយពីសូជីតែគេបែរជាឈរស្ញេញក្រវីដៃទៅមកដាក់គេថែមទៀត គួរអោយខឹងដល់ហើយ!!!!

Short Novel 🔞Waar verhalen tot leven komen. Ontdek het nu