Brother ship4/4

Comincia dall'inizio
                                    

« គ្មានស្អីទេ!! »ជុងគុកក្រវាសដៃដូហ្វីចេញពីស្មារបស់ខ្លួនទាំងមុខងាប់មើលមិនបាន

« ឯងចង់ដឹងមិចមិនសួរយើង?? »យីប៊ូបន្លឺឡើងមុននិងទះក្បាលត្រង៉ោលដូហ្វីមួយដៃហើយក៏ដាក់ខ្លួនអង្គុយលើតុមុខបង់។

« ឯងនិយាយក៏និយាយទៅចាប់បាច់ទះក្បាល??.. »ដូហ្វីសួរទាំងមុខស្អុយក្បាលគេប៉ុន្មានថ្ងៃនេះឡើងចង់ជូរដូចស្វាយទុំហើយបើ
ម្នាក់ៗទៅមកៗទះរហូតបែបនេះ។

« អឺសុំទោសច្រឡំដៃ »

« អាសុាំ!!និយាយមកអាជុងវាកើតអី!! »ដូហ្វីសម្លក់មុខយីប៊ូថ្មែមុននិងបង្វែលរឿងសួរពីជុងគុកវិញ ទាំងម្ចាស់ឈ្មោះកំពុងអង្គុយច្រង៎ងក្បែរនោះតែអត់ទៅសួរ=_=

« វាខឹងណាមមីសុំបែក!! »

« ពិតហេ៎ស?? »

« អាភ្លើ!!ហើយឯងមិនសួរវា »មិននិយាយតែមាត់បាតដៃធំក៏វាយមួយដៃទៀតចំក្បាលដូហ្វីហើយក៏ចង្អុលទៅកាន់ជុងគុកដែលកំពុងអង្គុយសម្លក់គេដូចលិសាចាំប្ដី។

« ពិតទេអាជុង!!ន៌ែយើងប្រាប់ឯងកុំទៅពិបាកចិត្តរឿងបែបនេះនាំតែស្រីបានចិត្តទេ ឯងសង្ហាយ៉ាងនេះបែកមួយយកដប់ក៏វាគ្មានបញ្ហាដែរ!! » ដូហ្វីវាយស្មាជុងគុកមួយដៃនិងរៀបរាប់អឺអើប្រាប់ជុងគុកតែម្នាក់ឯងទាំងដែលសម្ដីរបស់គេគ្មានចូលត្រចៀកជុងគុកអីបន្ដិច

« ថ្លង់ណាស់វេ៎ស!!ឯងអ្នកសារព័ត៌មានហេ៎បានដឹងច្បាស់ម្លឹងៗ?? »រនាំងការពារត្រូវបាន ដាច់មុននិងសម្លេងស្រែកទាំងធុញទ្រាន់របស់ជុងគុកបន្លឺឡើងសឹងផ្ញើរអ្នកផ្សេងដែលនៅក្បែរនោះ

« Awww... ចឹងឯងពិបាកចិត្តរឿងអី? »

« មិនបាច់ចង់ដឹងទេ!! »ស្របសម្ដីជុងគុកក៏ស្ទុះក្រោកយ៉ាងលឿនរត់ចេញទៅមិនសូម្បីតែលា មិត្តភក្តិរបស់ខ្លួនមួយម៉ាត់

« អាជុង ន៎ែ ឯងទៅណា?? »ដូហ្វីក្រោកតាមមុននិងស្រែកសួរតែគ្មានចម្លើយសូម្បីមួយម៉ាត់តែបែរមកសម្លឹងមើលគេវាមិនបែរផង។
« ហើយវាល្ហន់ទៅណា?? »

« ឯងសួរយើង យើងមិចនិងដឹង?? »យីប៊ូជ្រួញចិញ្ចើមចូលគ្នាសម្លឹងមើលមិត្តរបស់ខ្លួន នៅទីនេះជាមួយគ្នាអោយដឹងបានយ៉ាងមិចថាវាទៅណា?

Short Novel 🔞Dove le storie prendono vita. Scoprilo ora