Brother ship✨3/4

Start from the beginning
                                    

« សូជី!!ហឹសយកទៅឃើញឯងសម្លឹងមើលសឹងជ្រុះគ្រាប់ភ្នែកហើយ!!.. »ស្របសម្ដីហ្វីដូក៏ហុចនំនិងទឹកដោះគោទាំងប៉ុន្មានទៅអោយអាល្អិតដែលតាមសម្លឹងមើលដូចចង់លេបចូលពោះទាំងមូល

« អាហា!!អាត្រង៉ោលចិត្តល្អជាងគេ!!.. »សូជីញញឹមលឹបភ្នែកទាំងមិនភ្លេចសរសើរលោកបងហ្វីដូ

« ដឹងថាចំណុចទាក់ទាញស្រីៗរបស់យើងត្រង់ណាទេ?ត្រង់អាក្បាលអត់សក់និងហើយ
!!.. »ហ្វីដូជ្រែកចង្គេះនិងប្រាប់ទៅកាន់សូជីវិញ ឆ្ញល់ហា៎អាម្នាក់ៗចូលចិត្តហៅគេថាអាត្រង៉ោលតែអត់ដឹងទេថាម្ដនស្នេហ៍គេត្រង់អាក្បាលត្រង៉ោលនិង??

« អឺៗយើងដឹងហើយ!!.. »អាល្អិតពេបមាត់ទាំងជ្រេញមិនស្ទើរនិងគេ តែពាក្យវាដូចពិតមែនតា។

« បងជុង!!បងហត់ទេញាំទឹកសិនទៅ.. »គ្រប់គ្នាដែលកំពុងសើចនិងហ្វីដូនិងសូជីក៏ត្រូវភ្ញាក់បន្ដិចពេលមានសម្លេងស្រួយស្រឹបបន្លឺឡើង។ណាមមីរត់ត្រុយមករកជុងគុកនិងមានកូនកន្សែងតូចមួយយកមកជូតញើសអោយសង្សារខ្លួនថ្នមៗព្រមទាំងមានទឹកត្រជាក់មួយដបក្នុងដៃទៀតផង...

« បងមិនអីទេ!!.. »ជុងគុកញញឹមស្រស់ដាក់នាងតូចមុននិងយកទឹកពីដៃរបស់នាងមកមួលផឹកទាំងដែលមានទឹកមិនតិចដបដែលស្រីៗផ្សេងយកមកអោយគេ តែគេអត់ផឹក🤷

« មីន!!របស់ឯងចូលចិត្ត.... »គ្រប់គ្នាដែលកំពុងឈរសម្លឹងមើលគូរស្នេហ៍កំពុងស្វិតក៏ត្រូវបង្វែលចំណាប់អារម្មណ៍មកមើលឃ្យូជូដែលកំពុងហុចដំណាប់ចេកទៅអោយជីមីនម្ដងទាំងចំហរមាត់ឆ្លុង ( Teamចេះដឹងរឿងគេ -,- )

« អរគុណ!!... »ជីមីនញញឹមស្រាលទទួលវាពីឃ្យូជូយកមកអោបជាប់ដៃ ទាំងមិនបានចាប់អារម្មណ៍និងក្រសែភ្នែកមៀមមួយគូរកំពុងសម្លឹងមើលមកឥតដាក់។

« យើងថាទៅផ្លាស់សម្លៀកបំពាក់សិនទៅល្អទេ??.... »ហ្វីដូបន្លឺឡើងគ្រប់គ្នាក៏ងក់ក្បាលយល់ស្របព្រោះសម្លៀកបំពាក់លើខ្លួនពេលនេះជាអាវកីឡារបស់សាលាប៉ុណ្ណោះ។

« តោះ!!.បងទៅផ្លាស់ខោអាវសិនណា
ណាម!!... »សម្លេងស្រាលស្រទន់ប្រាប់ទៅកាន់មិត្តស្រីរបស់ខ្លួនមុននិងគៀកកយីប៊ូដើរចេញទៅទាំងមិនសម្លឹងមើលមុខជីមីនអីបន្ដិច.

Short Novel 🔞Where stories live. Discover now