Countdown

5.7K 113 10
                                    

ទូត ទូត....

(លេខទូរស័ព្ទដែលលោកអ្នកបានហៅ មិនអាចទាក់បានទេនៅពេលនេះ សូមព្យាយាមម្តងទៀតនៅពេលក្រោយ) សំឡេងហៅចូលរបស់ទូរស័ព្ទមិនមានការឆ្លើយតបជាច្រើនលើកក៏នៅតែបន្តខលចូលមិនទម្លាក់ដៃ ទឹកចិត្តការព្រួយបារម្ភក៏កាន់តែកើនឡើងទ្វេដងនៅពេលសំណព្វចិត្តខ្លួនមិនបានឆ្លើយតបនិងឲ្យដំណឹងមកគេបែបនេះ។

«នាងម៊េលអើយម៊េល ម៉េចក៏មិនលើកទូរស័ព្ទយើងសោះអញ្ចឹង?» ក្រោយពីទទួលបានដំណឹងថាមិត្តខ្លួនត្រូវឪពុកបញ្ជូនទៅឆ្ងាយថេយ៉ុងក៏កើតចិត្តអន្ទះអន្ទែងនៅលែងសុខ មិនដឹងថាពេលនេះនាងយ៉ាងម៉េចទៅហើយទេ ធ្លាប់តែរាល់ថ្ងៃគេនៅជាមួយសឹងតែគ្រប់ពេល មានទុក្ខ សើចសប្បាយជាមួយគ្នា ចុះពេលនេះនាងនៅម្នាក់ឯងកើតដែរទេ? តែក៏ត្រូវហួសចិត្តនៅពេលការគិតរបស់គេ វាកើតមានឡើងតែម្នាក់ឯង ដែលតាមពិតទៅនាងក៏អាចនៅម្នាក់ឯងបានពេលដែលគ្មានគេ វាគឺជាគេឯណេះទេដែលដង្ហោយត្រូវការនាងគ្រប់ពេល នេះជាអារម្មណ៍អ្វីទៅ? គេស្រឡាញ់នាងមែនទេ?

«សុំទោសដែលគិតថាឯងមិនសប្បាយចិត្តពេលគ្មានយើងនៅក្បែរ ហឹស!!» ហើយថេយ៉ុងក៏ព្យាយាមរស់នៅតាមសភាពធម្មតា រហូតមានថ្ងៃមួយគ្រប់យ៉ាងបានវិលមកដើម គឺគេនិងនាងបានដើរជាមួយគ្នាដូចមុនវិញ ស្របពេលនាងូចស្ថិតក្នុងវីឡាស្កឹមស្កៃមួយកន្លែង ដែលប៉ារបស់នាងបញ្ជូនឲ្យមករស់នៅ តាំងតែពីនាងមានរឿងបែកធ្លាយព័ត៌មានថាស្រឡាញ់ភេទដូចគ្នានៅឯសាលារៀន ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះអ្នកជាឪពុករៀងធ្លាក់ប្រជាប្រិយភាពបន្តិចព្រោះតែកូនស្រីតែមួយធ្វើបែបនេះ។

______

«ម៊េលនៅមិនប៉ុន្មានទៀតទេដល់ថ្ងៃឆ្លងឆ្នាំហើយ ឯងចង់ទៅដើរលេងឯណាទេ? ឬក៏ទៅក្រៅប្រទេសតែម្តងល្អទេ? យើងនឹងទៅជាមួយគ្នា» កំពុងអង្គុយញុំាអីជាមួយគ្នាកំលោះថេយ៉ុងក៏នឹកនិយាយពីគម្រោងមួយឡើងហាក់ដូចជាសប្បាយចិត្តគ្រាន់តែគិតពីវាម្តងៗ តែក៏ត្រូវប្តូរទឹកមុខនៅលឺនិងឃើញទឹកមុខនាងបញ្ជាក់ចេញមក។

«ទេយើងមិនចង់ទៅណាទាំងអស់»
«តែ...»

«ឈប់និយាយពីរឿងនេះទៅថេយ៉ុង ញុំារួចអាងត្រឡប់ទៅវិញ យើងចង់នៅម្នាក់ឯង» ម៊េលណាឱបដៃចាំស្តាប់គេនិយាយទាំងភ្នែកបែរសម្លឹងអ្វីផ្សេង ធ្វើឲ្យនាយអន់ចិត្តស្តូក។

[ B T S ] N O V E L S 🔞Where stories live. Discover now