Taehyung ជាមនុស្សពូកែលាក់អារម្មណ៍ណាស់ទោះជាមានរឿងអ្វីក៏គេធ្វើដូចជាធម្មតាលុះត្រាតែពេលគេស្រវឹងទើបនិយាយមិនឈប់ហើយពេលនោះគឺមិនបាច់ឃាត់ ។

«អ៊ីចឹងបងគេងចុះអូនទៅសម្អាតខ្លួន» Taehyung មិនគិត
ច្រើនព្រោះដឹងថាប្តីជាមនុស្សនិយាយត្រង់ មិនលាក់លៀមច្រើន ។

«គេងនៅទីនេះសិនហើយ» Jungkook ឱបរឹតប្រពន្ធជាប់មិនឲ្យគេចេញទៅណា ។

«បងប្លែកម្លេះថ្ងៃនេះ ?» គឺគេអត់នឹងឆ្ងល់មិនបានពិតមែនពេលនាយបញ្ចេញអាការៈមកប្លែកៗបែបនេះ ។

«បងមិនឃើញប្លែកត្រង់ណាផង» Jungkook

«ឆឹស អ៎ពិតមែនហើយភ្លេចថាម្សិលមិញអូនខឹងបង អូនមិនគួរនិយាយជាមួយបងទេ» លោកអើយទើបតែនឹកឃើញហីបើគេងឱបគ្នាពេញមួយយប់ហើយសឹងតែពេញមួយថ្ងៃទៀតឥទ្បូវហើយ ។

«ឈប់ខឹងទៅន៎ថ្ងៃនេះបងជូនអូនទៅដើរលេង» គេស្តាប់ច្រទ្បំតើមែនទេ ? នេះប្តីគេលោមលួងគេព្រះអើយ ! គេសឹងមិនជឿនឹងត្រចៀក ។

«បងលួងអូន ?» Taehyung

«ហុឹម មានការអ្វី ?» នាយសឹងតែទប់សំណើចមិនជាប់ពេលឃើញមុខភ្ញាក់ផ្អើលរបស់ប្រពន្ធ ។

«រំភើបណាស់ ហិហិ» Taehyung ខ្ទប់មាត់សើចដូចជាកូនក្មេង ។

«ធ្វើដូចឯងកូនក្មេង» មិនមែននាយជ្រេញទេតែគ្រឺតច្រើនជាងចង់តែចាប់ក្រញិចឲ្យបែកអាចម៌ទេ ។

«បងថាអូនចាស់ឬ ?» Taehyung ច្រទ្បោតភ្លាមៗមិនចាំស្អែកពិតជាខឹងណាស់ដែលអ្នកណាថាគេចាស់គួរឲ្យស្អប់គេទ្បើងគួរឲ្យ
ស្រទ្បាញ់នៀក ។

«បងមិនបាននិយាយផងអូនថាខ្លួនឯង» Jungkook

«ទះបែកមាត់ឥទ្បូវហ្នឹង» មាឌតូចធ្វើជាយារដៃរកទះមាត់រាងក្រាស់ ។

«ទះបានតែយកមាត់អូនទះ» រាងក្រាស់ញាក់ចិញ្ចើមព្រឺតៗនិយាយពាក្យធ្វើឲ្យមាឌតូចអៀនប្រៀន ។

«ហាហា បងចេះពាក្យនេះមកពី ?» មាឌតូចសើចកខឹកពេលឮសម្លេងច្រទ្បើមរបស់ប្តីតែគេក៏មានអារម្មណ៍ថាសប្បាយចិត្ត ។

«ចាំបាច់ចេះមកពីណាដែរ ? បង្កើតខ្លួនឯងមិនបាន ?» Jungkook

«អ៊ែក ឮហើយចង់អ្អួតសង្ស័យខ្លួនអូនធ្វើការច្រើនពេកបែកកម្មឋានហើយ» Taehyung

«យ៉ា Kim Taehyung ហ៊ានថាឲ្យប្តីបែបនេះផង ?»  Jungkook

«និយាយមិនបានមាត់អូនសោះ អ៊ែក» Taehyung លានអណ្តាតឌឺប្តី ។

«ថ្ងៃនេះថានាំទៅសមុទ្រឥទ្បូវឈ្លើយលែងនាំទៅវិញ» Jungkook ទម្លាក់ខ្លួនគេងជំហៀងពីគេនិយាយដូចអស់សង្ឈឹម ណាស់តែមិនបានធ្វើឲ្យ Taehyung រំជើបរំជួលទ្បើយ ។

«អត់ៗទៅគិតថាអូនអត់បងអូនទៅមិនកើតទ្បានផ្សេងគ្នាសោះ» Taehyung ពេបមាត់ស្ទុះចុះពីលើគ្រែដើរទៅបន្ទប់ឆ្លៀតគ្រវីគូទឌឺដាក់ប្តីទៀត ។

«ឆឹស ឌឺសម្បើម» Jungkook សម្លឹងមើលគេពីក្រោយទាំងគ្រឺតក្នាញ់ឥទ្បូវលែងខ្លាចប្តីហើយតើស៎ ។

[ អត់រំជើបរំជួលម៉េច ? 😏 ]

To Be Continue 🤍

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now