ក្រោកពីព្រឹករាងតូចរៀបចំខ្លួនរួចក៏ចេញទៅធ្វើការតាមធម្មតា កំពុងតែធ្វើដំណើរនៅលើដងផ្លូវស្រាប់តែរាងតូចចង់ចូលទៅលេងម៉ាក់ ដោយខានទៅផ្ទះយូរផងទើបប្រញាប់បតឡានទៅផ្លូវមួយទៀតដែលធ្វើដំណើរតម្រង់ទៅផ្ទះម៉ាក់របស់ខ្លួន។
មកដល់ផ្ទះរាងតូចក៏ចូលខាងក្នុងតែមិនឃើញម៉ាក់នៅខាងក្រោម រាងតូចក៏អង្គុយរង់ចាំគាត់សាឡុង ប្រហែលជាគាត់នៅបន្ទប់ខាងលើទើបមិនចង់ឡើងទៅរំខាន បន្ដិចទៀតប្រហែលជាគាត់ចុះមកហើយ។
" អ្នកម៉ាក់ "
" ជីមីនមកតាំងពីកាលកូន មិនទៅធ្វើការទេអីថ្ងៃហ្នឹង? " គាត់រាងភ្ញាក់បន្ដិចពេលឃើញកូនប្រុសនៅទីនេះ រាល់ដងពេលព្រឹកបែបហ្នឹងកូនគាត់ត្រូវទៅធ្វើការមិចក៏ថ្ងៃនេះមកផ្ទះទៅវិញ មានរឿងអីមិនសប្បាយចិត្តទេដឹង ឬមានរឿងអីចង់និយាយជាមួយគាត់? បើពិតមែន!គ្មានរឿងអីផ្សេងក្រៅពីរឿងស្វាមីរបស់គេឡើយ
" បាទ ទៅតើស៎ ហើយម៉ាក់ចង់ទៅណាទាំងព្រឹក អោយកូនជូនទៅទេ? " រាងតូចឃើញម៉ាក់ស្លៀកពាក់ស្អាត ប្រហែលជាគាត់ចេញទៅខាងក្រៅទើបចង់ជូនម៉ាក់ទៅ ណាមួយគេត្រូវទៅក្រុមហ៊ុនដូចគ្នាដូច្នេះមានពេលល្មមអាចជូនគាត់ទៅ
" ចាស៎ ម៉ាក់ទៅលេងអ្នកស្រីជុង កូនចាំគាត់បានទេ? កាលនៅកូនក្មេងៗគាត់ឧស្សាហ៍មកលេងផ្ទះយើងនោះអី? " អ្នកស្រីមិនបានបដិសេធសំណើររបស់កូន ព្រោះដឹងមុនបើគាត់ប្រកែកក៏គ្មានប្រយោជន៍ដែរ គាត់បានរំលឹកដល់មិត្តរបស់គាត់ម្នាក់អោយកូនប្រុសបានដឹងក្រែងកូននៅចាំ។ ទោះបីខានជួបគាត់ជាច្រើនឆ្នាំតែរាងតូចនៅចាំអ៊ំស្រីជុង គាត់តែងតែមកទីនេះហើយគាត់ថែមទាំចូលចិត្តខ្លួនទៀតផង អាចថាស្រឡាញ់រាងតូចដូចជាកូនម្នាក់ទៀតអញ្ចឹង ក្រោយពីបញ្ចប់ការសន្ទនារាងតូចនិងម៉ាក់ដើរទៅឡានរួចបើកសំដៅទៅផ្ទះអ្នកស្រីជុង។
រយៈពេល២០នាទី ឡានពណ៌សបើកដោយរាងតូចក៏បើកមកឈប់នៅចំពីមុខផ្ទះរបស់អ្នកស្រីជុងមិត្តរបស់អ្នកស្រីផាក កាលបើឮសម្លេងឡាម្ចាស់ផ្ទះក៏ចេញមកទទួល។ ពីដំបូងរាងតូចគ្រាន់ជូនម៉ាក់មកប៉ុណ្ណោះ ប៉ុន្ដែអ៊ំស្រីបបួលចូលទៅខាងក្នុង ទើបចូលទៅនិយាយលេងជាមួយគាត់ ចំណែកឯការងារក៏មិនបានទៅដែលព្រឹកហ្នឹង ប្រហែលជាចូលទៅថ្ងៃត្រង់ហើយ ជាធម្មតាតែចាជួបអ្នកស្គាល់គ្នាៗដឹងតែគាត់មានរឿងនិយាយច្រើនហើយ ដូចជារាងតូចអីចង់ដកខ្លួនក៏មិនកើតដែលមានតែអង្គុយនិយាយលេងជាមួយចាស់ៗ។
រាងក្រាស់ចេញពីខនដូរ ស៊ូសុី នាយក៏ត្រឡប់មកផ្ទះវិញទាំងអារម្មណ៍មិនសូវល្អ ខួរក្បាលនាយនៅពេលពោរពេញទៅដោយរឿងរបស់ ស៊ូសុី តើគួរធ្វើយ៉ាងមិចបន្ដ? នាយវិលរល់អស់ហើយមិនដឹងគួរធ្វើបែបណាល្អទេ ខាងនេះបងប្អូនជីដូនមួយ ឯអ្នកខាងនោះជាប្រពន្ធ មកដល់ដើរចូលខាងក្នុងផ្ទះគឺមានតែវត្តមានអ៊ំស្រីនិងអ្នកបម្រើពីរនាក់កំពុងតែជូតសម្អាតផ្ទះ នាយរកដើរហួសទៅខាងលើស្រាប់តែអ៊ំស្រីហៅខ្លួនទើបឈប់និយាយជាមួយគាត់។
" អ្នកប្រុសយ៉ុន យប់មិញគេងនៅខាងក្រៅមែនទេ? " គាត់ឃើញសម្លៀកបំពាក់រាងក្រាស់ស្មានដឹងយប់មិញនាយមិនបានមកផ្ទះ ហើយណាមួយឃើញរាងតូចនៅអង្គុយចាំនាយដល់យប់ជ្រៅទៀតផង
" បាទ អ៊ំស្រីមានការអីជាមួយខ្ញុំឬអត់? " នាយតប
" ចាស៎ គ្មានអីទេ! គឺយប់មិញអ៊ំដើរមកឃើញអ្នកប្រុសតូចអង្គុយនៅទីនេះ ប្រហែលជារង់ចាំអ្នកប្រុសយ៉ុនត្រឡប់មកវិញហើយ " អ៊ំស្រីនិយាយប្រាប់ដើម្បីអោយនាយក្រាស់បានដឹងពីទឹកចិត្តប្រពន្ធដែលបារម្ភពីស្វាមី ប៉ុន្ដែមើលទឹកមុខនាយដូចមិនប្រតិកម្មអ្វីសោះ នេះប្រពន្ធខំអង្គុយចាំណាគ្មានអារម្មណ៍អីបន្ដិចទេអី?
" បាទ ចឹងខ្ញុំសុំទៅបន្ទប់ហើយ! អ៊ំស្រីជួយធ្វើអីអោយខ្ញុំញុំាផង " នាយនិយាយប្រាប់គាត់ធ្វើអីអោយខ្លួនញុំាហើយក៏ឡើងទៅខាងលើបាត់ ចំណែកអ៊ំស្រីតាមមើលនាយរហូតដល់នាយឡើងទៅដល់ខាងលើទើបចូលទៅផ្ទះបាយដើម្បីធ្វើអាហារពេលព្រឹកអោយរាងក្រាស់។
មកដល់ផ្ទះអ្នកស្រីជុងរាងតូចក៏បញ្ឈប់ម៉ាស៊ីនឡានរួចក៏ចុះពីឡានហើយដើរតាមម៉ាក់ចូលទៅខាងក្នុង ផ្ទះគាត់មើលទៅស្ងាត់ណាស់ បើសិនជាទ្វាផ្ទះមិនបើកចោលណាគេគិតថាគ្មានមនុស្សនៅទៅហើយ។ ចូលមកដល់ខាងក្នុងភ្លាមរាងតូចក៏ឃើញវត្តមានស្រ្ដីចំណាស់ម៉ាក់ខ្លួនដើរសំដៅមក បើស្មានមិនខុសទេគឺអ៊ំស្រីមិនខាន បែកគាត់យូរគាត់នៅតែស្រស់ស្អាតដដែលមិនប្រែសោះ រាងតូចញញឹមដាក់គាត់ហើយកលើកដៃទាំងពីផ្ដុំចូលគ្នាជម្រាបសួរដល់អ្នកស្រីដែលមានវ័យចំណាស់ជាង អ្នកស្រីឃើញកាយវិការក្មេងម្នាក់នេះហើយក៏ញញឹមបិទមាត់មិនជិតតែម្ដង។
" ខានជួបគ្នាយូរហើយសម្លាញ់ សុខទុកយ៉ាងណាដែរ? " អ្នកស្រីជុង សួរពីសុខទុកមិត្តដែលខានជួបគ្នាជិត3ឆ្នាំ គាត់ទើបតែមកពីបរទេសដូច្នេះមិនបានដឹងពីសុខទុក្ខមិត្តឡើយ ហើយម្យ៉ាងមិនទាន់រកពេលទៅលេងអ្នកស្រីផាកផងគាត់មកលេងដល់ផ្ទះបាត់
" ចាស៎ ខ្ញុំសុខធម្មតាទេ ហើយអ្នកស្រីវិញសុខទុកយ៉ាងមិចដែរ? " អ្នកស្រីតបទាំងទឹកមុខរីករាយហើយក៏សួរទៅសម្លាញ់វិញ
" ចាស៎ សុខធម្មតា ជាក្មួយមីនមែនទេ? មើលចុះពេញកម្លោះសង្ហាណាស់ អ៊ំស្ទើតែមើលមិនស្គាល់ទៅហើយ " អ្នកស្រីជុង រវល់តែសន្ទនាជាមួយអ្នកស្រីផាក ភ្លេចរាក់ទាក់ក្មួយដែលអង្គុយនៅក្បែរនោះ គាត់ញញឹមហើយសរសើរពីសម្រស់រាងតូច បើសិន ជីមីន ជាស្រីណាគាត់នឹងចូលដណ្ដឹងអោយកូនប្រុសគាត់មិនខាន ចរិកលក្ខណៈក្មេងម្នាក់នេះសុខភាពរាបសារ ទន់ភ្លន់ ចេះគោរពចាស់ទុំ គួរឱ្យកោតសរសើរមែន។ រាងតូចកាលឮគាត់សួរខ្លួនហើយក៏ប្រញាប់តប មុនដំបូងស្មានតែគាត់ភ្លេចខ្លួនហើយ មានឯណាគាត់នៅចាំសោះខំតែអង្គុយធ្វើមុខជូរមិនហ៊ានសួរខ្លាចកាត់ចង្វាក់ពួកគាត់
" បាទ អរគុណអ៊ំស្រីដែលសរសើរ " រាងតូចសើចតិចៗហើយបានអរគុណពេលឮគាត់សរសើរខ្លួនថាសង្ហា ពីដំបូងក៏អៀនដែលពេលឮគាត់សរសើរចឹង តែគិតសបៗទៅខ្លួនសង្ហាពិតមែន ពួកគាត់សើចពេលឃើញទឹកមុខរាងតូចក្រហមមើលទៅគួរឱ្យស្រឡាញ់ខ្លាំងណាស់ បើអាចគាត់ចង់តែចាប់ច្បិចថ្ពាល់ក្មេងម្នាក់នេះលេងទេមកពីខ្នាញ់ពេក។
រាងក្រាស់មកដល់ក្រុមហ៊ុនក៏ដើរសំដៅទៅដណ្ដើរយន្ដហើយចុចទៅជាន់លើដែលជាការិយាល័យរបស់ខ្លួន គ្រាន់តែនាយឈានជើងចេញពីជណ្ដើរយន្ដ ប៊ែល ក៏ប្រញាប់មកទទួលហើយជួយកាន់កាបូបអោយនាយ។ ចូលមកដល់ក្នុងនាយមិនឃើញវត្តមានប្រពន្ធក៏ចាប់ផ្ដើមឆ្ងល់ភ្លាម ពីព្រឹកមិញមិនឃើញនៅផ្ទះស្មានមកធ្វើការហើយតើស៎!! តែមកដល់ក្រុមហ៊ុនបែរជាមិនឃើញទៅវិញសង្ស័យតែលួចខ្ចិលទៀតហើយ ប៊ែល ទុកកាបូបចៅហ្វាយនៅលើតុហើយបម្រុងនឹងចេញទៅខាងក្រៅស្រាប់តែចៅហ្វាយហៅសួរល្មមទើបនាយបញ្ឈប់ដំណើរហើយងាកទៅខាងចៅហ្វាយវិញ។
" ប៊ែលមានឃើញគេមកធ្វើការឬអត់? " ដោយសារជំនិតមកធ្វើការមុនទើបសួរ ហើយម្យ៉ាងទៀត ប៊ែល នឹងប្រពន្ធខ្លួនក៏រាងស្និតស្នាលជាងនាយ ក្រែងគេចេញទៅណាបានប្រាប់ ប៊ែល អោយបានដឹង
" បាទចៅហ្វាយ អ្នកប្រុសតូចមិនទាន់មកធ្វើការទេ តែខ្ញុំឃើញគាត់ចេញពីផ្ទះតាំងពីប្រលឹមម្ល៉េះ ខ្ញុំស្មានតែគាត់ទៅធ្វើការទើបមិនបានសួរនាំ "
" អឹម ទៅធ្វើការឯងបន្ដទៀតចុះ " កាលបើឮកូនចៅប្រាប់បែបហ្នឹងហើយនាយក៏អស់អីនិយាយដែរ ទើបបញ្ជាអោយកូនចៅទៅធ្វើការងាររបស់គេវិញ។ កូនចៅចេញទៅផុតនាយក៏ទម្លាក់ខ្លួនអង្គុយទំងចិត្តមិនស្ងប់ នាយចង់ដឹងណាស់រាងតូចទៅណា? មិចក៏ចេញទៅណាមិនប្រាប់នាយអញ្ចឹង នៅទុកនាយជាប្ដីឬអត់?
រាងក្រាស់អង្គុយកន្លែងមិនជាប់ឡើយ នាយងើបដើរចុះដើរឡើងហើយចេះតែមើលទៅមាត់ទ្វាទង្ទឹងរង់ចាំផ្លូវប្រពន្ធ តាំងពីព្រឹកមកទល់ស្មាលនេះនាយគ្មានសម្មាធិក្នុងការបំពេញការងារឡើយព្រោះចិត្តគិតដល់ប្រពន្ធ។ ម៉ោងជិត១១ថ្ងៃត្រង់ទៅហើយ រាងតូចនៅមិនទាន់មកធ្វើការទៀត ធ្វើអោយនាយចាប់ផ្ដើមខឹងនឹងមែនទែនហើយ នាយបម្រុងងើបចេញពីកៅអីស្រាប់តែទ្វាបន្ទប់បានបើកបង្ហាញអោយឃើញមនុស្សដែលខ្លួនកំពុងតែទន្ទឹងរង់ចាំ នាយបញ្ចេញទឹកមុខមិនពេញចិត្តពេលរាងតូចសម្លឹងមកកាន់នាយ សង្ស័យមកសុំឱ្យនាយអធ្យាស្រ័យអោយហើយដែលបាត់ទៅពេញមួយព្រឹកមិនមកធ្វើការ គិតថានាយព្រមដោយងាយៗមែនទេ យ៉ាងណាត្រូវតែសួរអោយដឹងសដឹងខ្មៅម្ដង។
" ទើបមកពីណា? ស្មាលនឹងហើយទើបមកធ្វើការឬមួយលួចទៅជួបប្រុសស្នេហ៍ " សម្ដីរបស់នាយមិនមែនសួរនោះទេ ដូចកំពុងចោទប្រពន្ធច្រើនជាង រាងតូចកាលបើឮសម្ដីរបស់ស្វាមីធ្វើអោយគេហួសចិត្តជាខ្លាំងកោតតែគេនិយាយពាក្យនេះចេញមកកើត
" លោកគិតថាគ្រប់គ្នាសុទ្ធតែដូចលោកមែនទេ? " រាងតូចក៏អត់មិនបានតបទៅវិញ បែបចង់សំដៅដល់នាយនិងស្រីម្នាក់នោះ មុននឹងថាអោយគេគួរតែមើលទង្វើខ្លួនឯងជាមុនសិន នាយមិនរអៀសខ្លួនអីបន្ដិចទេអី? ដើរទៅដេកជាមួយស្រីទាំងដែលខ្លួនមានប្រពន្ធហើយ បើមិនយល់ដល់គេក៏គិតពីកិត្តិយសគ្រួសារខ្លះផង បើសិនជាដំណឹងនាយនិងស្រីម្នាក់នោះលេចចេញទៅខាងក្រៅវាមិនល្អឡើយ
" យើងយ៉ាងមិច? " នាយចងចញ្ចើមឆ្ងល់នឹងសម្ដីប្រពន្ធ
" លោកយ៉ាងមិចគួរតែដឹងខ្លួនឯងច្បាស់ហើយ មិនចាំបាច់ខ្ញុំប្រាប់ទេដឹង! " ជីមីន និយាយទាំងទឹកមុខស្មើមិនបញ្ចេញអាការៈខឹងប្រច័ណ្ឌនាយជាមួយគូរស្នេហ៍នាយឡើយ តាមមើលទឹកនាយដូចជាមិនយល់នូវអ្វីដែលខ្លួននិយាយនោះទេ ណ្ហើយតាមតែនាយទៅសុខចិត្តធ្វើមិនដឹងមិនឃើញរឿងទាំងអស់នោះល្អជាង
រាងក្រាស់នៅតែបន្ដសួរប្រពន្ធ ព្រោះនាយចង់ដឹងកាលពីថ្ងៃមិញគេទៅណា ហេតុអីមិនតេប្រាប់នាយឬប្រាប់ប៊ែលអោយគេបានដឹងផង ឃើញប្រពន្ធស្ងាត់នាយក៏ចូលជិតហើយចាប់ច្របាច់ស្មាប្រពន្ធខ្លាំងៗធ្វើមើលតែគេមិនចេះឈឺ។ រាងតូចមិនស្រែកមិនមានន័យថាគេមិនឈឺនោះទេ គ្រាន់តែមិនចង់ធ្វើខ្លួនទន់ខ្សោយនៅចំពោះមុខគេប៉ុណ្ណោះ នាំតែនាយដៀលខ្លួនលើសដើម ព្រោះមនុស្សដូចនាយគ្មានធ្វើស្អីបានក្រៅពីមើលងាយគេឡើយ។
YOU ARE READING
រឿង ភរិយាស្របច្បាប់ (ចប់)
Romance" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...
