រឿង💙✨ភរិយាស្របច្បាប់✨💙EP06

3.9K 265 1
                                        

     ខណៈពេល ជីន កំពុងតែជល់កែវផឹកជាមួយសង្សារបស់គេ ពីរនាក់ទៀតក៏សាញ៉ូភ្នែកគ្នាយកកាដូរហើយហុចឱ្យបងប្រុស ឯម្ចាស់ខួបឯណេះវិញឃើញកាដូរចឹងឡើងភ្ញាក់ផ្អើលតែម្ដង។
     " នេះជាកាដូរសម្រាប់បង " ថេយ៉ុង ក៏ទាញកាដូរតូចល្មមពីក្នុងហោប៉ៅហុចអោយ ជីន វាជាខ្សែដៃគូរស្នេហ៍ដែលគេទិញកាលពីថ្ងៃមិញ ថេយ៉ុង មិនបានទិញខ្សែដៃដែលខ្លួនមើលកាលពីព្រឹកមិញនោះទេ ទើបដើរទៅរកមើលកន្លែងផ្សេងស្រាប់តែឃើញខ្សែដៃគូរក៏សម្រេចចិត្តទិញវាអោយបងប្រុសទាំងពីរ។
" ស្អាតណាស់ អរគុណណាស់ ថេយ៉ុង " ជីន យកវាមកកាន់មើលហើយសរសើរមិនដាច់ពីមាត់គេពិតជាពេញចិត្តណាស់សម្រាប់កាដូរមួយនេះ ដោយឃើញមិត្តមានរបស់ឱ្យបង ជីមីន ក៏ស្រាប់តែហុចការដូរមកមួយទៀតធ្វើអោយ ជីន ញញឹមបិទមាត់មិនជិតសោះ ថ្ងៃនេះប្អូនៗគេល្អណាស់មានកាដូរជូនបងម្នាក់ៗមួយហ្មង់
" ខ្ញុំក៏មានដែរ ធានាថាបងបើកមើលហើយពេញចិត្តស្ដូក " ជីមីន និយាយទាំងជឿជាក់តែម្ដង មិនរង់ចាំយូរក៏បើកកាដូរ ជីមីន មើល តើដូចដែលគេនិយាយឬអត់? បើគេជឿជាក់យ៉ាងនេះគួរតែអ៊ុតមើលបន្ដិច។
     " ហៃយ៉ា ជីមីន!! " ជីន បើកមកស៊ុបប្រាយតែម្ដងនេះ ជីមីន ដឹងបានយ៉ាងមិចថាខ្លួនប្រើទឹកអប់ម៉ាកនេះហើយថែមទាំងមានវិក័យប័ត្រពីក្រុមហ៊ុនផ្ទាល់ទៀត ជីន បើកគម្រប់វាហើយហិតក្លិនទឹកអប់ដែលរាងតូចអោយ។ ហើយទឹកអប់ម៉ាកនេះ ជីមីន បានទិញវាពីអង់គ្លេសទុកជាកាដូរពិសេសសម្រាប់គាត់។ បន្ទាប់ពីទទួលបានកាដូរពីប្អូនហើយ ពួកគេក៏និយាយគ្នាបណ្ដើរផឹកបណ្ដើរនឹងមើលទៅយុវវ័យស្រីប្រុសកំពុងតែរាំលេងសប្បាយ។
មិនប៉ុន្មានម៉ោងផងម្នាក់ៗក៏ចាប់ផ្ដើមទន់ភ្នែកបណ្ដើរៗជាពិសេស ថេយ៉ុង តែម្ដងព្រោះគេបានប្រាប់ហើយថាមិនចេះផឹកតែបងប្រុសនៅតែបង្ខំ ជីមីន វិញផឹកច្រើនជាងមិត្តទៀតដោយសារ ជីន ចាប់បង្ខំចេះតែអោយលើកៗដាច់រហូត តែអ្នកឱ្យគេលើកដាច់នឹងដេកមុនគេទៀត ទោះបីរាងតូចស្រវឹងពិតមែនតែគេក៏នៅដឹងខ្លះៗដែរ។
" ជីមីន និង ថេយ៉ុង អោយបងជូនទៅឬអត់? " ណាមជុន ឃើញសង្សាខ្លួនស្រវឹងបិទភ្នែកដូចជាកំពុងគេងលក់ ស្រាប់តែសួរប្អូនព្រោះយប់ជ្រៅវាអាចពិបាករកតាក់សុីជិះទើបសួរថាចង់អោយនាយជូនទៅឬអត់?
" បាទមិនអីទេ ពួកខ្ញុំអាចទៅខ្លួនឯងបាន បងជូនបងជីន ទៅមុនចុះមើលទៅគាត់ស្រវឹងខ្លាំងណាស់ " ជីមីន ខំបើកភ្នែកនិងប្រឹងធ្វើរឹកពារត្រឹមត្រូវតបនឹង ណាមជុន
    " ចឹងបងទៅហើយណា ពួកឯងក៏ដូចគ្នាប្រញាប់ទៅផ្ទះ កុំនៅយប់ពេក " ណាមជុន ប្រាប់ប្អូនៗសិនមុននឹងលើកគ្រាសង្សាហើយក៏ចេញទៅនៅសល់តែរាងតូចទាំងពីរតកំពុងអង្គុយកាន់កែវស្រានៅតែបន្ដជល់ហើយក៏លើកអកតែម្ដង ពីដំបូងសុទ្ធតែមិនផឹករកលេសគ្រប់ជំពូកតែចុងក្រោយមានឯណាអង្គុយផឹកពីនាក់មិនខ្ចីទៅផ្ទះ
" ជីមីន យើងសុំទៅបន្ទប់មួយភ្លេត " ថេយ៉ុង ផឹកច្រើនពេកទើបចង់ទៅបញ្ចេញចោលខ្លះដើម្បីអោយធូរពោះ តែពេលដែលងើបសឹងតែទប់ខ្លួនមិនរួច នេះគ្រាន់តែឈរប៉ុណ្ណោះចុះទម្រាំដើរទៀត ហុឺយ!ដូចគេយកញញូរមកដុំក្បាលអញ្ចឹង
" អឹម ប្រយ័ត្នផង " ជីមីន ពេលនេះដូចជាកំពុងបិទភ្នែកឆ្លើយនឹងមិត្ត ធ្វើមិចបើភ្នែកខ្លួនតូចៗហើយប៉ះខ្លួនស្រវឹងទៀតល្មមគេគិតថាកំពុងតែគេង។
ក្រឡេកមកមើល ថេយ៉ុង ឯណេះវិញដើរទប់នេះផងទប់នោះផង ព្រោះភ្នែកមើលព្រិលៗមិនសូវច្បាស់ទេ សល់តែប៉ុន្មានជំហានប៉ុណ្ណោះដល់បន្ទប់ទឹកហើយស្រាប់តែមានបុរសវ័យចំណាស់ម្នាក់ដើរមកបុករាងតូចមើលទៅគាត់ដូចជាអ្នកមានថែមទាំងល្មោភទៀតផង។
" សុំទោសបាទ! សុំទោស " ថេយ៉ុង មើលមិនសូវឃើញតែក៏ដឹងថាខ្លួនដើរបុកមនុស្សទើបសុំទោសទៅកាន់គាត់ ប៉ុន្ដែគាត់បែបជាមិនខ្វល់គិតតែសម្លឹងរាងតូចពីក្រោមដល់លើហើយថែមទាំងយកដៃទៅចាប់ចង្កេះគេទៀត។ គាត់សម្លឹងមើលមុខមើលក្រោយមិនឃើញមានអ្នកណារកទម្លាក់ដៃទៅចាប់គូទ ថេយ៉ុង ពេលនោះស្រាប់តែមានដៃមាំក្រាស់ចូលមកចាប់ដៃគាត់ហើយក្រវែសចេញ
" ចាស់ហើយចង់សុីស្មៅខ្ចីទៀត " សម្លេងរឹងកំព្រើសបានបន្លឺឡើងពេលដែលឈរទល់មុខបុរសចំណាស់វ័យចង់ស្មើនិងឪពុកខ្លួន មើលទៅនាយដូចជាមិនខ្លាចបុរសវ័យចំណាស់សោះ
" យើងចង់សុីអីជាសិទ្ធិរបស់យើង គ្មានអីពាក់ព័ន្ធនឹងឯងទេ ឆាប់ថយចេញទៅ "
" បើលោកមិនចេញទៅទេ សកម្មភាពដែលលោកលូកលាន់គេមិញនេះ នឹងដល់ដៃប្រពន្ធរបស់លោកភ្លាម " កាលដែលឮអ្នកកម្លោះគំរាមបែបនេះបុរសចំណាស់ក៏ប្រញាប់ចេញទៅយ៉ាងលឿន ចំណែកឯអ្នកកម្លោះដែលមកជួយ ថេយ៉ុង ក៏គ្មានបំណងល្អប៉ុន្មានដែរ ព្រោះគេជា ចន ជុងហ្គុក ដែលតែងតែតាមរករឿងរាងតូចមិនឈប់។
      #ភូមិគ្រឹះមីន
រាងក្រាស់ដើរចេញពីបន្ទប់ទឹកដោយមានរុំកន្សែងបិទបាំងល្វែងខាងក្រោម ឯដៃម្ខាងកាន់កូនកន្សែងជូតសក់ នាយទម្លាក់ខ្លួនអង្គុយលើគ្រែមិនដល់១នាទីផងទូរសព្ទក៏រោទ៍ ទើបប្រញាប់ទាញទូរព្ទមើលហើយចុចទទួល
       / រីង រីង /
" អាឡូ? មានការអីតេមកទាំងយប់ហ្នឹង? " យ៉ុនហ្គី ទម្លាក់កន្សែងទៅលើពូកហើយលូកដៃយកទូរសព្ទពីលើកតុហើយចុចទទួល កាលបើដឹងថាជាមិត្តសម្លាញ់ខ្លួនហើយនាយកប្រញាប់លើក
     " ពេលនេះឯងនៅឯណា? "
     " ហុឹស! យើងប្រាកដជានៅផ្ទះហើយ ចេះសួរទៅកើតអាឡប់ " នាយឧទានទាំងអស់សំណើច នេះមិត្តកើតស្អីបានមកសួរថាគេនៅឯណា ជាធម្មតាម៉ោង១១ហើយបើមិននៅផ្ទះឱ្យគេទៅណា បើហៅផឹកមិនអាចទេព្រោះនាយមិនសូវចូលចិត្តកន្លែងអស់នេះប៉ុន្មានទេ
     " មិនគិតមកយកប្រពន្ធទេឬ? " ជុងហ្គុក ដឹងថាអាមិត្តម្នាក់នេះកំពុងតែញ៉ោះគេ តែនាយមិនបានខ្វល់ទេ រឿងដែលសំខាន់នោះឱ្យអាមិត្តចង្រៃនេះមកយកប្រពន្ធវាទៅផ្ទះវិញ ប្រពន្ធកំពុងតែស្អាតផងឱ្យនៅក្នុងក្លឹបម្នាក់ឯងមិចកើតតិចពួកអាល្មោភអស់នោះចាប់ស៊ីគ្រឿងក្នុងទៅ
     " ប្រពន្ធ?? " រាងក្រាស់យកចិញ្ចើមមិនយល់នូវអ្វីដែលមិត្តនិយាយ នេះនាយលេងសើចទេដឹងក្រែងនាយរៀបការមានប្រពន្ធហើយមិនចឹង ហេតុអីនិយាយដូចមិនដឹងអីសោះអញ្ចឹង
     " មែនហើយ! ប្រពន្ធឯងនៅក្លឹបយើង គេស្រវឹងណាស់ ទើបអោយកូនចៅយើងនៅមើលឯងក៏ឆាប់ទៅយកប្រពន្ធឯងទៅតិចតាៗចាប់យកទៅ " ដោយសារតែនាយមកដល់ខនដូរទើបឱ្យកូនចៅជួយមើលរង់ចាំរាងក្រាស់ទៅដល់
     " អឹម ប៉ុណ្ណឹងបានហើយ " និយាយចប់ពួកគេក៏ដាក់ទូរសព្ទចុះរៀងៗខ្លួន ចំណែកឯរាងក្រាស់ក៏ប្រញាប់ស្លៀកពាក់ទៅយកប្រពន្ធ។ មិនគួរអោយជឿថាប្រពន្ធខ្លួនបាត់ទៅល្ងាចមិញនេះតាមពិតទៅផឹកសុីសប្បាយនៅក្លឹបមិត្តសម្លាញ់គេសោះ
     " នេះមែនទេកូនប្រសារដែលប៉ាសរសើរថា ជាក្មេងល្អនោះ? " នាយនិយាយតិចៗពេលកំពុងតែរៀបចំខ្លួនទៅយកប្រពន្ធ តាមពិតទៅនាយចង់សើចសំអកឱ្យរាងតូចទៅវិញទេ បើសិនជាពេលនេះគេនៅវិញនាយថាស្ពឹកមុខមិនខាន។
     រាងក្រាស់ចុះមកដល់ខាងក្រោមក៏សំដៅទៅកន្លែងចតឡាន នាយបញ្ឆេតឡានហើយបើកចេញពីភូមិគ្រឹះសំដៅទៅក្លឹបរបស់ ជុងហ្គុក ដែលនៅកណ្ដាលទីក្រុង។ មួយសន្ទុះនាយឡានរបស់រាងក្រាស់ក៏ឈប់នៅពីមុខក្លឹបលោកចនដែលជាប៉ា ជុងហ្គុក គ្រាន់តែនាយឈានជើងចូលទៅខាងក្នុងស្រីៗទាំងពួងរ៉េភ្នែកសម្លឹងមកនាយ ប៉ុន្ដែរាងក្រាស់មិនបានចាប់អារម្មណ៍នឹងក្រសែភ្នែករបស់ពួកនាងឡើយ ព្រោះនាយកំពុងតែសម្លឹងរកមើលប្រពន្ធ។ រាងក្រាស់ឈរដក់ដង្ហើមធំដោយសារមិនឃើញរាងតូច ពេលនេះមាត់នាយចិបអូចដោយសារលួចជេរមិត្តសម្លាញ់ដែលប្រាប់គេមិនច្បាស់ ឬមួយអាមិត្តចង្រៃវាកំពុងតែលលេងជាមួយគេ ជេរមួយឆ្អែតហើយបម្រុងនឹងទៅវិញស្រាប់តែមេកាដែលមើលការខុសត្រូវនៅទីនេះដើរសំដៅមកនាយ។
     " សួរស្ដីអ្នកប្រុសយ៉ុនមកទទួលប្រពន្ធមែនទេ? " គាត់សួរបញ្ជាក់ព្រោះថាមុននេះ ជុងហ្គុក បានប្រាប់ហើយថាមិត្តខ្លួននឹងមកទទួលប្រពន្ធ ចឹងគេផ្ដាំឱ្យនាងជួយប្រាប់មិត្តរបស់គេផង
     " បាទ ហើយប្រ~ប្រពន្ធខ្ញុំនៅឯណាដែរ? " រាងក្រាស់តបទៅកាន់មេកាដោយហៅរាងតូចប្រពន្ធពេញៗមាត់ បើសិនជារាងតូចបានឮវិញមិនដឹងជាអៀនប៉ុណ្ណាទេ មុនដំបូងនាយក៏ស្ទាក់ស្ទើរក្នុងការនិយាយដែរ តែពេលនោះដូចជាគ្មានអ្វីជម្រុញឱ្យនាយនិយាយចឹង ទើបទប់មិនទាន់ទៅតាមដំណើរទៅ
     " ចាស៎ គាត់នៅក្នុងបន្ទប់ធ្វើការរបស់ចៅហ្វាយតូច សូមអញ្ជើញ " មេកាញញឹមមុននឹងនាំរាងក្រាស់ទៅកាន់បន្ទប់ចៅហ្វាយ ពេលមកដល់មុខបន្ទប់មេកាក៏បើកទ្វាឱ្យនាយចូលទៅខាងក្នុង ឯគាត់ក៏ត្រឡប់ទៅធ្វើការ
     " អរគុណច្រើន " រាងក្រាស់ក៏ដើរចូលទៅក្នុងហើយឃើញ ជេម កូនចៅរបស់ ជុងហ្គុក កំពុងអង្គុយមើលប្រពន្ធខ្លួនឯងដែលកំពុងតែគេងនៅលើសាឡុង
     " ចៅហ្វាយយ៉ុន " ជេម ឃើញរាងក្រាស់ដើរចូលមកក៏គួរសម យ៉ុនហ្គី គ្រាន់តែងក់ក្បាលហើយលើកបីប្រពន្ធនៅចំពោះមុខកូនចៅ។ រីឯ ជេម ឈរស្ងៀមមិនបញ្ចេញអាការៈអ្វីឡើយ ព្រោះប្ដីបីប្រពន្ធវាជារឿងធម្មតាគ្មានអីចម្លែកផង តែបើសម្រាប់ យ៉ុនហ្គី ចម្លែកព្រោះនាយមិនធ្លាប់បីអ្នកណាពីមុនមទេ តាមពិតទៅនាយចង់គ្រា ជីមីន ជាងព្រោះខ្លាចជំនិតមិត្តគេយល់ច្រឡំ តែឱ្យគេធ្វើយ៉ាងមិចបើរាងតូចស្រវឹងលក់គ្មានដឹងស្អីផង
     " អរគុណហើយដែលជួយមើលថែគេអោយ ចឹងយើងទៅវិញហើយ " កាលបើឮចៅហ្វាយអរគុណដល់ខ្លួន ជេម ក៏ឱនគោរពបន្ដិចបញ្ជាក់ថាគេទទួលពាក្យអរគុណពីគាត់ហើយ។ បន្ទាប់មករាងក្រាស់ក៏បីប្រពន្ធចេញទៅតាមក្រោយដោយមាន ជេម ជាអ្នកនាំផ្លូវ មកដល់ក្នុងឡានរាងក្រាស់ដាក់ប្រពន្ធអោយអង្គុយក្នុងឡានថ្នមៗនិងសារ៉េក្បាលរាងតូចផ្អែកទៅកៅអីដើម្បីឱ្យគេស្រួលគេង នាយចូលអង្គុយកន្លែងតៃកុងរួចក៏បើកចេញទៅ។

រឿង ភរិយាស្របច្បាប់ (ចប់)Where stories live. Discover now