រឿង💙✨ភរិយាស្របច្បាប់✨💙EP08

3.7K 271 3
                                        

     ព្រឹកថ្ងៃថ្មី~
     ម៉ោង៦:៣០នាទីព្រឹក បុគ្គលិកចាប់ផ្ដើមចូលក្រុមហ៊ុនបណ្ដើរៗសូម្បីតែរាងក្រាស់ក៏មកដល់ក្រុមហ៊ុនមុនម៉ោង៧ដូចគ្នា តែអ្វីដែលធ្វើអោយនាយដែលជាម្ចាស់ក្រុមហ៊ុនចម្លែកចិត្តនោះគឺបាត់ប្រពន្ធឃើញតែឯកសារដែលទុកនៅលើតុប៉ុណ្ណោះ។ នាយមិនចាប់អារម្មណ៍ច្រើន ក៏ដើរទៅកាន់តុធ្វើការរបស់ខ្លួន នាយទម្លាក់ខ្លួនអង្គុយរួចទាញឯកសារមកពិនិត្យទាំងអស់រហូតដល់នាយលាន់មាត់សរសើរប្រពន្ធដោយមិនដឹងខ្លួន។
     " ក្មេងនោះជាអ្នកធ្វើទាំងអស់មែនទេ? ធ្វើបានល្អណាស់! គ្មានអោយខុសសូម្បីតែមួយចំណុច ប៊ែល យកឯកសារនេះរៀបទុកអោយយើងផង " យ៉ុនហ្គី ពិនិត្យយ៉ាងល្អិតល្អន់មិនអោយចន្លោះមួយសន្លឹកហើយសរសើរការងារប្រពន្ធមិនដាច់ពីមាត់ធ្វើអោយ ប៊ែល ដែលឈរនៅក្បែរនោះលួចញញឹម លើកទីមួយដែលចៅហ្វាយសរសើរប្រពន្ធខ្លួនឯងនៅចំពោះមុខកូនចៅ រីឯ ប៊ែក ក៏ស្ងើចសរសើរសមត្ថភាពចៅហ្វាយតូចដែរ ដែលអាចធ្វើបានបើសិនជាខ្លួនវិញមិនដឹងធ្វើបានដូចគាត់ឬអត់?
     " បាទចៅហ្វាយ " ប៊ែល ឮចៅហ្វាយបញ្ជាបែបនេះក៏ប្រញាប់ប្រមូលឯកសារទុកនៅក្នុងទូរក្បែរនោះ គឺមិនអាចយកដាក់ក្នុងបន្ទប់ទុកឯកសារបានទេព្រោះនេះជាការងារស្នាដៃដំបូងរបស់ប្រពន្ធផង។
     " ប៊ែលឯងមានឃើញក្មេងនោះទៅផ្ទះឬអត់? ស្មាលនឹងហើយនៅមិនទាន់មកធ្វើការទៀត " នាយធ្វើការបណ្ដើរអង្គុយមើលម៉ោងបណ្ដើរម៉ោង៨ហើយនៅមិនឃើញលេខនាយមកទៀត ឬក៏ដាក់ពាក្យឈប់ទៅហើយព្រោះទ្រាំនឹងនាយធ្វើបាបមិនបាន បើបែបនោះមែនមិនដឹងជាល្អប៉ុណ្ណាទេ
     " ចៅហ្វាយនៅគេងបន្ទប់ជាមួយគ្នាមិនដឹងផង ចុះទម្រាំខ្ញុំអ្នកផ្សេងធ្វើមិចដឹង? អូយ៎! សុំទោសចៅហ្វាយខ្ញុំពិតជាមិនដឹងមែន " ប៊ែល ឆ្លើយតែប៉ុណ្ណេះរាងក្រាស់ក៏សម្លក់ដូចជាចង់សុីសាច់នាយទាំងកង់ៗ ឃើញក្រសែភ្នែកចៅហ្វាយបាញ់មកខ្លួនចំៗមើលហើយគួរឱ្យខ្លាច នាយក៏ប្រញាប់សុំទោសដោយសារភ្លេចខ្លួន
     " បានហើយ! ឯងទៅធ្វើការវិញទៅ " យ៉ុនហ្គី ដឹងកូនចៅខ្លួនច្បាស់ហើយក៏មិនដែលប្រកាន់ច្រើនដែលគ្រាន់តែថាសម្លក់ព្រោះគេនិយាយចំកណ្ដាលមុខតែម្ដង ទើបអោយកូនចៅចេញទៅហើយខ្លួននឹងអាលធ្វើការបន្ដ។
     ព្រឹកនេះ ថេយ៉ុង មិនបានទៅហាងទេព្រោះតែ ជីមីន មកគេងនៅទីនេះ កាលពីយប់មិញទម្រាំតែរាងតូចធ្វើហើយម៉ោង៤ទាបភ្លឺទៅហើយបើសិនជាទៅផ្ទះខ្លួនប្រាកដជាប៉ាម៉ាក់សួរនាំច្រើនគេខ្ចិលបកស្រាយណាស់ តែបើទៅផ្ទះប៉ាក្មេកនោះស្វាមីជើងល្អប្រាកដជាឌឺដងខ្លួនមិនខានទើបសម្រេចមកសម្រាកបន្ទប់មិត្តតែម្ដង។
     " ម៉ោងប៉ុន្មានហើយ ថេយ៍? " ជីមីន ក្រោកមកឃើញមិត្តកំពុងតែចម្អិនអាហារក៏សួរ ព្រោះថាខ្លួនត្រូវទៅធ្វើការ ជីមីន រំកិលខ្លួនចុះពីលើគ្រែស្រាប់តែឈឺក្បាលខ្ទោរព្រោះគេងមិនបានគ្រប់គ្រាន់
     " ម៉ោង៧កន្លះហើយឯងបម្រុងទៅណា? " ថេយ៉ុង ឃើញមិត្តចុះពីលើគ្រែដើរទាំងធីងធោងទើបសួរហើយប្រញាប់ចូលទៅជួយទប់ខ្លាចមិត្តដួល
     " ឯងមិនស្រួលខ្លួនសម្រាកសិនទៅ ការងារធ្វើពេលណាក៏បានតែសុខភាពឯងសំខាន់ជាង អង្គុយសិនទៅយើងយកបបរនឹងថ្នាំមកអោយ " ថេយ៉ុង ជួយទប់អោយមិត្តអង្គុយតិចៗផ្អែកគ្រែហើយខ្លួនដើរទៅដួសបបរនឹងយកថ្នាំឈឺក្បាលអោយក្រែងលេបហើយបានធូរខ្លះ ថេយ៉ុង ក្រវីក្បាលតិចៗហួសចិត្តនឹងមិត្តឈឺហើយនៅចង់ទៅធ្វើការទៀត គេចង់តែវៃឱ្យបែកគូទទេក្បាលរឹងណាស់កូនហ្នឹង
     " ឯងញុំាបបរបន្ដិចទៅអោយមានកម្លាំងហើយចាំលេបថ្នាំ យើងទៅមើលសម្លរបន្ដសិន " ថេយ៉ុង ទុកបបរនឹងថ្នាំនៅលើតុក្បែរគ្រែ គេព្យាយាមប្រាប់ហើយប្រាប់ទៀតខ្លាចគេមិនព្រមញុំានឹងលេបថ្នាំតាមខ្លួនប្រាប់ ជីមីន ក៏ងើបទៅអង្គុយកៅអីហើយញុំាបបរនិងលេបថ្នាំតាមសម្ដីមិត្ត ថេយ៉ុង កំពុងតែមើលមកក៏លួចញញឹមព្រោះមិត្តក៏ស្ដាប់តាមសម្ដីខ្លួនដែលមិនរឹងដូចកាលនៅរៀនសោះ។
     ពេលដែលបាត់ប្រពន្ធមួយព្រឹកធ្វើអោយកម្លោះសង្ហាអង្គុយធ្វើការមិនស្រណុកសោះ មានអារម្មណ៍ថាប្លែកៗចេះបារម្ភពីគេទាំងដែលកន្លងមកព្យាយាមដេញគេចេញ ដោយសារចាំបាត់ៗទើបនាយចុចទូរសព្ទលើតុហៅកូនចៅឱ្យមកជួបនាយនៅក្នុងការិយាល័យ។
     " ចៅហ្វាយហៅខ្ញុំមកមានការអីឱ្យខ្ញុំបម្រើឬ? " ប៊ែល ចូលមកដល់ខាងក្នុងសួរចៅហ្វាយដែលហៅខ្លួនចូលមកទាំងប្រញាប់ប្រញាលដូចជាមានរឿងបន្ទាន់ បើឮចៅហ្វាយហៅនាយកប្រញាប់ចូលទៅរកចៅហ្វាយភ្លាម
     " ឯងតេសួរអ៊ំស្រីឃើញជីមីនទៅផ្ទះឬអត់? " សម្ដីអម្បាញ់មិញធ្វើអោយ ប៊ែល ជ្រួញចិញ្ចើម បើបារម្ភពីគេហេតុអីមិនតេទៅសួរខ្លួនឯងចាំបាច់ប្រើគេធ្វើអី? ក្រែងមានលេខមេផ្ទះដែលមិនអញ្ចឹង ឬខ្លាចគេចាប់បានទេដឹង? ដោយសារតែចៅហ្វាយសម្លក់នាយមិនឈប់ក៏ព្រមតេទៅតាមបញ្ជារបស់គាត់មិនចឹងអត់ការងារធ្វើមិនខាន
     " យ៉ាងមិចហើយ? " កូនចៅមិនទាន់ដាក់ទូរសព្ទចុះស្រួលបួលផងរាងក្រាស់ក៏សួរទាំងក្ដីបារម្ភ បែល ក៏រៀងចម្លែកចិត្តដែរ ថ្ងៃនេះចៅហ្វាយកើតអី? បានជាបារម្ភពីរចៅហ្វាយតូចម្ល៉េះ ឬចាប់ចិត្តគេទេដឹង!
     " បាទ អ្នកប្រុសមិនបានទៅផ្ទះទេ " ប៊ែល តបចៅហ្វាយតាមសម្ដីម្ដាយនាយបានប្រាប់ គ្រាន់តែឮថាប្រពន្ធមិនទានមកផ្ទះនាយអង្គុយធ្វើមុខក្រញ៉ូវ ក្នុងចិត្តខឹងផង បារម្ភផង ធ្វើអោយនាយនៅមិនស្ងប់ការងារក៏ធ្វើមិនកើតព្រោះតែនឹកដល់គេ
     " ឯងចេញទៅវិញចុះ! គេទៅណា? ផ្ទះក៏មិនទៅការងារក៏មិនធ្វើ ឬមួយគិតថាជាប្រពន្ធម្ចាស់ក្រុមហ៊ុន ចង់ធ្វើអ្វីតាមតែអំពើចិត្តក៏បាន " យ៉ុនហ្គី អង្គុយរអ៊ូតែម្នាក់ឯង ខឹងប្រពន្ធដែលមិនមកធ្វើការហើយថែមទាំងទៅណាមិនប្រាប់ទៀត នេះនៅទុកគេជាប្ដីទេ?
     ឡានលោកស្រីមីនដែលបើកដោយ ថេយ៉ុង នឹងមាន ជីមីន រួមដំណើរជាមួយបានមកឈប់ចំពីមុខភូមិគ្រឹះ ពួកគេក៏ចុះពីលើឡានព្រមគ្នា ថេយ៉ុង ឃើញមិត្តដើរមិនសូវត្រង់ផ្លូវផងក៏ជួយទប់រហូតដល់ខាងក្នុងក៏មានអ៊ំស្រីមេផ្ទះសំដៅមករកពួកគេ
     " អ្នកប្រុសកើតអីទឹកមុខស្លេកស្លាំងម្ល៉េះ? "
     " បាទ ជីមីន មិនស្រួលខ្លួន អ៊ំស្រីជួយធ្វើស៊ុបក្ដៅៗអោយគេបានទេ? "
     " ចា៎ បានអ្នកប្រុស " អ៊ំស្រីក៏ប្រញាប់ទៅផ្ទះបាយដើម្បីធ្វើស៊ុបឱ្យអ្នកប្រុសតាមសម្ដីដែល ថេយ៉ុង ប្រាប់។ ពេលអ៊ំស្រីដើរទៅផុត ថេយ៉ុង ក៏ជូតមិត្តឡើងទៅបន្ទប់ ព្រោះគេមិនទុកចិត្តឱ្យអ្នកកំពុងតែឈឺឡើងទៅលើម្នាក់ឯងបានឡើយ។ ពេលមកដល់បន្ទប់ ជីមីន ដាក់ខ្លួនអង្គុយទាំងទឹកមុខស្រពោន ចំណែកឯថេយ៉ុង ភ្នែកកំពុងតែសម្លឹងបន្ទប់ដែលខ្លួនធ្លាប់មកពីមុនបើគិតទៅ៥-៦ឆ្នាំហើយ តែបន្ទប់នៅតែដដែលគ្មានផ្លាស់ប្ដូរអ្វីសោះ។
     " នៅមិនស្រួលទៀតមែនទេ? " ថេយ៉ុង បែរមកឃើញមិត្តអង្គុយធ្វើមុខស្អុយក៏សួរ
     " តិចតួចទេ ឯងទៅហាងចុះ អរគុណច្រើនដែលជូនមក " ដោយសារបានលេបថ្នាំកាលពីព្រឹកមិញទើបអាការៈឈឺក្បាលគ្រាន់បើខ្លះ ជីមីន មិនចង់រំខានមិត្តច្រើនជាងនេះទើបដេញឱ្យគេទៅហាងវិញ
     " អឹម មិនអីទេ! ឯងគេងទៅយើងទៅវិញហើយ បើទំនេរចាំយើងតេមកលេង មើលថែខ្លួនផង " ថេយ៉ុង និយាយទាំងក្ដីបារម្មណ៍ធ្វើឱ្យរាងតូចបញ្ចេញស្នាមញញឹមពេញចិត្តនឹងគេជាខ្លាំង គិតទៅខ្លួនសំណាងណាស់ដែលមានមិត្តដូចជា ថេយ៉ុង ទាំងចិត្តល្អ ទាំងកក់ក្ដៅ បើសិនជា ថេយ៉ុង មិនមែនមិត្តរាងតូចញ៉ែតាំងពីនៅរៀនវិទ្យាល័យម្ល៉េះ មុននឹងចេញទៅ ថេយ៉ុង ក៏ទាញភួយដណ្ដប់អោយមិត្តហើយចុះខាងក្រោម។
     " មីងកូនប្រសារមកយូរឬនៅ? " អ្នកស្រីមីន ឃើញឡានរបស់គាត់ចតនៅមុខផ្ទះក៏ចូលមកសួរមេផ្ទះកំពុងតែចម្អិនអាហារនៅផ្ទះបាយ
     " ចា៎ ទើបមកដល់មុននេះបន្ដិច អ្នកស្រីគឺអ្នកប្រុសមិនស្រួលខ្លួន ពេលនេះសម្រាកនៅក្នុងបន្ទប់ "
     " ខ្ញុំដឹងហើយ ធ្វើការងារមីងវិញចុះ " អ្នកស្រីមីន ដើរចេញពីផ្ទះបាយចង់ទៅមើលកូនប្រសារ ស្រាប់តែបង្អាក់ដំណើរពេលឃើញវត្តមានមនុស្សម្នាក់ដែលគាត់ធ្លាប់ស្គាល់ពីមុនមក
" មកទីនេះធ្វើអី? អ្នកណាអញ្ជើញឯងមក? " លោកស្រី គ្រាន់តែឃើញ ថេយ៉ុងភ្លាមគាត់និយាយទាំហមិនពេញចិត្តពេលឃើញវត្តមានគេនៅទីនេះ តើក្មេងម្នាក់នេះមកមានបំណងអី ឬមួយចង់ចាប់កូនប្រុសគាត់?
" ខ្ញុំមិនចង់មកទីនេះប៉ុន្មានទេ? គ្រាន់តែជូនមិត្តមកប៉ុណ្ណោះ សូមអ្នកស្រីកុំបារម្ភអី? " ថេយ៉ុង មិនប្រកាន់ខឹងនឹងសម្ដីរបស់គាត់ឡើយព្រោះគេស្ដាប់ឡើងសុំាត្រចៀកទៅហើយ សម្ដីមើលងាយជាងនេះក៏គេធ្លាប់ទទួលដែរ
" បើមិនចង់អោយយើងបារម្ភ កុំមកជាន់ទីនេះទៀត កុំភ្លេចរឿងដែលឯងធ្លាប់សន្យាជាមួយយើង " លោកស្រី ដើរមកជិតនាយតូចនឹងនិយាយតិចៗល្មមលឺតែពីរនាក់ ហើយគាត់ក៏ដើរទៅហួសបាត់ទុកអោយ ថេយ៉ុង ឈរដកដង្ហើមធំរួចក៏ដើរចេញពីផ្ទះនេះ។ ចេញមកដល់ខាងក្រៅស្រាប់តែឃើញ យ៉ុនហ្គី ចុះពីលើឡានដើរសំដៅមករកគេ នាយប្រាកដជាឃើញខ្លួនហើយចង់គេចទៅណាក៏មិនទាន់ដែរមិនដឹងជាធ្វើយ៉ាងមិចទេមានតែឈរមួយកន្លែង។
" ថេយ៍ មិចក៏មកទីនេះបាន? " រាងក្រាស់ដើរមកដល់ក៏សួរព្រោះតែនាយឆ្ងល់ ហេតុអីអតីតមិត្តប្រុសរបស់នាយមកទីនេះ? ក្រែងនិយាយក្ដែងៗថាមិនចង់ជួបនាយនោះអី ម្ដេចក៏បង្ហាញខ្លួននៅផ្ទះរបស់គេវិញ?
" ខ្ញុំថាលោកទៅមើលថែជីមីនល្អជាង អស់កិច្ចការហើយខ្ញុំសុំលាសិនហើយ " ថេយ៉ុង មិនបានស្រាយចម្ងល់ឱ្យនាយទេ បែរជាដេញរាងក្រាស់អោយទៅមើលប្រពន្ធកំពុងតែដេកឈឺ។ បញ្ចប់ប្រយោគមួយនេះចប់ ថេយ៉ុង ដើរចេញទៅយ៉ាងលឿន បើសិនជានៅយូរជាងនេះលកស្រីមកឃើញមិនល្អសម្រាប់គេឡើយ រីឯយ៉ុនហ្គី ក៏ចង់ទៅតាមនាយតូចដែលតែមិនអាចទៅបានទើបបណ្ដោយគេអោយគេទៅសិន បើបានជួបគ្នាម្ដងនាយមិនបណ្ដោយឱ្យ ថេយ៉ុង គេចទៅបានទេ។

រឿង ភរិយាស្របច្បាប់ (ចប់)Where stories live. Discover now