ថេយ៉ុង ទៅផុតរាងក្រាស់ប្រញាប់ឡើងទៅខាងលើ ព្រោះមុនហ្នឹងអតីតសង្សារប្រាប់អោយនាយយកពេលទៅមើលថែប្រពន្ធ នាយក៏ឆ្ងល់នឹងសម្ដីរបស់គេ ប្រពន្ធគេកើតអី ហេតុអីឱ្យគេទៅមើលថែ?
មកដល់បន្ទប់រាងក្រាស់ឃើញប្រពន្ធកំពុងតែគេងហើយម៉ាក់ខ្លួនអង្គុយនៅក្បែរនោះ នាយចង់ចិញ្ចើមឆ្ងល់មិចក៏គាត់នៅទីនេះដែរ នៅមានទៀតប្រពន្ធខ្លួនមិនទៅធ្វើការគេចមកគេងនៅផ្ទះសោះ នាយចង់តែថាអោយទេតែដោយសារអ្នកម៉ាក់នៅទីនេះទើបធ្វើរឹកពារធម្មតាវិញ។
" មកហើយហីអាកូនជើងល្អ ម៉ាក់ចង់តែវៃឯងអោយបែកគូទទេ មិចក៏ប្រើប្រពន្ធធ្វើការរហូតដល់ឈឺយ៉ាងនេះ ឯងនេះសមតែ.... " លោកស្រី បម្រុងលើកដៃវៃកូនប្រុសតែរាងតូចចាប់ដៃគាត់ទាន់ កុំអីវៃគូទប្ដីគេបាត់ លោកស្រីដឹងចិត្តកូនប្រសារក៏ទម្លាក់ដៃចុះហើយសម្លក់កូនប្រុសដោយក្រសែភ្នែកពិឃាដ មិនឱ្យខឹងយ៉ាងមិចបើអាកូនជើងល្អប្រើធ្វើការមិនអោយពេលគេសម្រាកសោះ អត់មិនបានចង់តែវៃទេ! តែពេលឃើញទឹកមុខកូនប្រសារបណ្ដូលចិត្តហើយគាត់ក៏ដកចិត្តវិញ មើលចុះប្រពន្ធបារម្ភពីប្ដីខ្លាចម៉ាក់វៃតែប្ដីឈរធ្មឹងដូចជារូបចម្លាក់
" គេប្រាប់ម៉ាក់មែនទេ? ពូកែប្ដឹងមែន!! " យ៉ុនហ្គី សួរម៉ាក់មុននឹងងាកទៅថាអោយប្រពន្ធដែលហ៊ានប្ដឹងម៉ាក់របស់គេ ប្រើការងារបន្ដិចបន្ដួចសោះមករំអួយដាក់ម៉ាក់គេ បើសិនជាម៉ាក់គេមិននៅពេលនេះនាយដិះដៀលរាងតូចទៀតមិនខាន
" អ្នកណាប្រាប់មិនសំខាន់ទេ អ្វីដែលសំខាន់នោះមើលថែប្រពន្ធឯងផង ម៉ាក់ទៅបន្ទប់សិនហើយកូនប្រសារបន្ដិចទៀតម៉ាក់អោយមេផ្ទះលើកអាហារមកអោយ " លោកស្រីញញឹមដាក់កូនប្រសារបណ្ដូលចិត្តមុននឹងដើរចេញទៅ បើសិនជាលោកស្រីមិនចាប់ ប៊ែល សួរគាត់ក៏មិនដឹងថាកូនប្រុសគាត់ប្រើប្រពន្ធធ្វើការហួសកម្លាំងអញ្ចឹងដែរ។ រាងតូចនិយាយអរគុណគាត់ទាំងស្នាមញញឹម ទោះបីជានាយមិនបារម្ភពីគេតែក៏មានម៉ាក់ក្មេកម្នាក់ទៀតដែលនៅបារម្ភ និងយកចិត្តទុកចំពោះគេ លោកស្រីចេញផុតរាងក្រាស់ក៏បាញ់ក្រសែភ្នែកដូចជាបិសាចធ្វើអោយរាងតូចចាប់ផ្ដើមភ័យបែកញីសតាមជើងសក់ បើប្រាប់នាយថាខ្លួនមិនបាននិយាយ តើគេជឿឬអត់? ប្រហែលជាអត់ទេព្រោះគេគ្មានថ្ងៃជឿសម្ដីខ្លួនឡើយ ទើបរាងតូចសម្រូតខ្លួនចុះហើយបែរទៅម្ខាងទៀតដើម្បីបិទភ្នែកសង្ងំគេង មិនចឹងទេនាយរករឿងគេមិនឈប់ឡើយ។ រាងក្រាស់ឃើញទង្វើប្រពន្ធខ្លួនក្ដៅបាយពុះ នាយរំងាប់អារម្មណ៍មិនរករឿងមិនស្ដីហើយក៏ដើរហួសទៅបន្ទប់ទឹកបាត់ គ្រាំង// សម្លេងបិទទ្វាមួយទំហឹងធ្វើអោយរាងតូចកំពុងតែសង្ងំគេងភ្ញាក់ចង់គាំងបេះដូង មិននឹកស្មានថាគេខឹងអាក្រក់ដល់ម្លឹងសោះ។
/ តុក តុក /
រាងក្រាស់កំពុងតែអង្គុយធ្វើការក៏លឺសម្លេងគោះទ្វានាយប្រញាប់ងើបទៅបើកទ្វាឱ្យអ្នកខាងក្រៅចូលមក អ៊ំស្រីមេផ្ទះលើកស៊ុបនិងថ្នាំយកមកតាមបញ្ជាលោកស្រី គាត់ទុកអាហារនៅលើតុក្បែរគ្រែ រាងតូចឃើញដូច្នេះក៏ប្រញាប់ក្រោកអង្គុយហើយនិយាយទៅកាន់
" លំបាកដល់អ៊ំហើយ " ជីមីន ស្របពេលគាត់កំពុងតែលើកចានស៊ុបដាក់លើតុ
" មិនអីទេ! វាជាតួនាទីអ៊ំស្រាប់ហើយ បើត្រូវការអ្វីបន្ថែមអាចហៅអ៊ំបានគ្រប់ពេល " រាងតូចងក់ក្បាលជាការឆ្លើយតប ទោះមើលទៅឈ្លើយបន្ដិចតែមិនជាបញ្ហាទេ។ អ៊ំស្រីចេញទៅផុតរាងតូចក៏លូកដៃចាប់ស្លាព្រាហើយសម្លឹងមើលស្វាមីកំពុងតែធ្វើការ ថ្ងៃនេះចម្លែកម្ល៉េះ? ក្រែងរាល់ដងនាយយកការងារទៅធ្វើក្នុងបន្ទប់ធ្វើការមិនចឹង តែចម្លែកអីមកអង្គុយធ្វើការនៅទីនេះមិនខ្លាចគេរំខានទេអី?
" លោកមិនចុះទៅញុំាអីទេហ្ហេស៎? " ដោយសារឃើញម៉ោងរាងច្រើនដែរ ហើយក៏ដល់ម៉ោងបាយល្មមតែមិនឃើញនាយចុះទៅខាងក្រោមទើបសួរ
" យើងសុីអីជាមួយមិត្តរួចហើយ នៅមើលមុខយើងដល់កាលទៀតស៊ុបត្រជាក់អស់ហើយ " រាងក្រាស់ដកភ្នែកពីកុំព្យូទ័រមើលទៅប្រពន្ធដែលអង្គុយមើលមកនាយដូចគ្នា ពេលដែលឃើញរាងតូចមើលខ្លួនយូរពេករាងក្រាស់ក៏ប្រញាប់តឿនអោយគេឆាប់ញុំាស៊ុបនឹងបានលេបថ្នាំ។ ចំណែករាងតូចឮស្វាមីថាអោយខ្លួនចំៗក៏ប្រញាប់ងាកចេញយ៉ាងលឿនហើយសឹមដួសស៊ុបញុំា។
នៅក្នុងបន្ទប់មានសភាពស្ងប់ស្ងាត់រាងក្រាស់នៅតែបន្ដធ្វើការរបស់នាយ ឯរាងតូចគេងអានសៀវភៅមួយសន្ទុះក៏លក់បាត់ព្រោះតែជាតិថ្នាំ។ រាងក្រាស់ក្រវាសភ្នែកមកម្ដងទៀតក៏ឃើញប្រពន្ធគេងលក់ទាំងមានសៀវភៅកាន់ជាប់ដៃ នាយបិទកុំព្យូទ័រទុកលើតុមុននឹងចូលទៅក្បែរប្រពន្ធដើម្បីដកសៀវភៅចេញពីដៃរបស់គេ នាយបិទភ្លើងរួចក៏ឡើងទៅគេងក្បែររាងតូច។
ពន្លឺព្រះអាទិត្យកំពុងតែបញ្ចេញពន្លឺបំភ្លឺចែងចាំងចូលមកតាមបង្អួចបង្ហាញឱ្យឃើញមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងល្អិតរមួតដូចស្ករតាំងម៉ែ ជីមីន បើកភ្នែកសន្សឹមៗមុខប៉ះដើមទ្រូងមាំក្រាស់។ រាងតូចងើបមុខហើយព្យាយាមដកខ្លួនចេញតែក៏ត្រូវស្វាមីកុំខូចទាញមកអោបកាន់តែណែនជាងមុន ធ្វើឱ្យរាងតូចកម្រើកខ្លួនស្ទើតែមិនបាន ទើបបណ្ដោយអោយស្វាមីអោបបន្ដទៀត។
" លោកស្រីពិសារមុនអ្នកប្រុសយ៉ុនមែនទេ? " អ៊ំស្រី ឃើញអ្នកស្រីអង្គុយចាំកូនៗយូរពេកទើបសួរ
" ចាស៎ មើលទៅកូនៗប្រហែលមើលថែគ្នាដល់យប់ជ្រៅហើយ " លោកស្រី លួចសើចពេលនិយាយដល់កូនទាំងពីរមើលថែគ្នាដល់យប់ជ្រៅ មិនចាំបាច់បកស្រាយទេគ្រាន់តែឮគិតដល់ទៅហើយ អ៊ំស្រីញញឹមបន្ដិចមុននឹងដួសបាយជូនលោកស្រីមីន។
ម៉ោង៧:៣០នាទី វាហួសម៉ោងទៅធ្វើការដល់ទៅ៣០នាទី ជីមីនចង់ដាស់ស្វាមីដែលតែឃើញគាត់គេងលក់ស្រួលពេកទើបបណ្ដោយអោយគេងបន្ដិចទៀត ប្រហែលជាយប់មិញចូលគេងយប់ជ្រៅគេងទើបលក់ស្រួលបែបនេះ ៥នាទីក្រោយរាងតូចក៏សម្រេចចិត្តដាស់រាងក្រាស់ មិនចឹងទេពួកទៅធ្វើការយឺតមិនខាន។
" លោក! លោក! ក្រោកឡើងហួសម៉ោងទៅធ្វើការហើយ " ជីមីន យកដៃអង្រួនផងហៅផងនាយនៅតែមិនក្រោក ទើបព្យាយាមទាញដៃនាយចេញពីចង្កេះរបស់ខ្លួន ស្របពេលនោះរាងក្រាស់បើកភ្នែកសម្លឹងមុខគេចំៗដូចជាចង់សុីសាច់ហុតឈាម រាងតូចប្រញាប់ងើបចេញហើយឈរស្ងៀមអោនមុខចុះ ក្នុងចិត្តភ័យមិនស្ទើរទេខ្លាចស្វាមីស្ដីអោយ
" ឯងដឹងខ្លួនទេ? ថាកំពុងរំខានដំណេកយើង " យ៉ុនហ្គី ថាអោយប្រពន្ធតែមិនមែនបែបស្រែកឬសម្លត់នោះទេ នាយគ្រាន់តែសួរនាំធម្មតាប៉ុណ្ណោះ រាងតូចឯណេះខំតែភ័យខ្លាចនាយស្រែកឱ្យខ្លួនតែតាមពិតទៅនាយក៏ចេះនិយាយធម្មតាៗស្ដាប់បានដូចគ្នា
" ខ្ញុំសុំទោស ប៉ុន្ដែខ្ញុំលើសម៉ោងទៅធ្វើការហើយ " ជីមីន មិនមានបំណងចង់រំខាននាយទេតែធ្វើមិចបើមិនទៅធ្វើការនោះប្រាកដជាត្រូវមាត់មិនខាន ក្រែងនាយនិយាយក្ដែងៗថាកុំអាងតែជាប្រពន្ធម្ចាស់ក្រុមហ៊ុនចង់ទៅធ្វើការស្មាណាក៏បាននោះអី? ហើយពេលនេះយ៉ាងមិចដោយសារតែនាយទើបគេទៅយឺត បើសិនជានាយស្ដីឱ្យទៀតរាងតូចមិនព្រមដាច់ខាត ព្រោះគេទៅធ្វើការក្នុងនាមជាបុគ្គលិកមិនមែនជាប្រពន្ធនាយឡើយ
" ឯងភ័យធ្វើអី? បើម្ចាស់ក្រុមហ៊ុនកំពុងនៅចំពោះមុខឯងហើយ ឬមួយនៅខ្លាចយើងទៀត? " យ៉ុនហ្គី ឃើញទឹកមុខប្រពន្ធនាយដឹងទៅហើយ គេកំពុងខ្លាចខ្លួន នេះនាយគួរអោយខ្លាចដល់ម្លឹងផង? ឬមកពីថ្ងៃមុននាយធ្វើបាបគេពេក ក៏ប្រហែលជាចឹងហើយធ្វើបាបគេឡើងដេកឈឺហើយ
" គឺ....អត់! អត់ទេ! ខ្ញុំគ្រាន់តែមិនចង់អោយលោកគិតថាខ្ញុំគេចការងារប៉ុណ្ណោះ " ជីមីន ក៏ប្រញាប់ប្រកែកពេលស្វាមីសួរ បើនិយាយតាមត្រង់ក៏ខ្លាចខ្លះដែលតែយើងមិចនឹងអាចនិយាយនៅមុខគេបានទៅ ក្រែងចិត្តគេផងកុំនិយាយត្រង់ពេកបញ្ឆិតខ្លះក៏បានដែលវាផ្ដល់ល្អដល់យើងទៀតផង
" មិនចង់អោយយើងគិតថាឯងគេចការងារ ចុះម្សិលមិញបាត់ទៅណាតាំងពីព្រឹក " យ៉ុនហ្គី ងើបអង្គុយលើគ្រែចាប់ប្រពន្ធសួរចម្លើយពីបទទៅណាមិនប្រាប់កាលពីម្សិលមិញ មិនតែប៉ុណ្ណោះពេលល្ងាចទើបត្រឡប់មកផ្ទះវិញ
" ខ្ញុំទៅគេងនៅបន្ទប់មិត្ត សុំទោសដែលមិនបានប្រាប់លោកកាលពីម្សិលមិញ "
" ហ្អឹម បានហើយឯងទៅងូតទឹកចោះ បើនៅតែបន្ដនិយាយមិនបានទៅធ្វើការទេថ្ងៃនេះ " រាងក្រាស់ធុញពាក្យសុំទោសដែលចេញពីមាត់រាងតូចមិនឈប់ គេគ្មានអ្វីនិយាយក្រៅពីសុំទោសទេឬ? ឡើងរំខានប្រសាទនាយហើយ
" បាទ " ជីមីន ក៏ប្រញាប់ចូលបន្ទប់ទឹកយ៉ាងលឿនពេលរាងក្រាស់ដេញឱ្យទៅងូតទឹក នៅសុខមិនចង់ទេនិយាយរៀបរាប់ច្រើនឡើងគេធុញហើយ ចំណែករាងក្រាស់តាមមើលប្រពន្ធចូលបន្ទប់ទឹកផុតទើបដើរទៅយកកន្សែងហើយទៅបន្ទប់មួយទៀត បើអោយនៅចាំនោះមិនដឹងស្មាណារួចទេ ចឹងងូតព្រមគ្នាហើយដំណាលគ្នាតែម្ដងកុំអោយខាតពេល។
YOU ARE READING
រឿង ភរិយាស្របច្បាប់ (ចប់)
Romance" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...
រឿង💙✨ភរិយាស្របច្បាប់✨💙EP08
Start from the beginning
