បន្ទាប់ពីប្រើរយៈពេល១០ រាងក្រាស់ក៏ធ្វើដំណើរមកដល់ភូមិគ្រឹះមីន នាយចុះពីលើឡានហើយដើរទៅរកប្រពន្ធកំពុងតែគេង មិនដឹងជាផឹកអស់ប៉ុន្មានកែវទេបើកឡានមួយថ្ងៃហើយនៅមិនទាន់ដឹងខ្លួនទៀត ដោយឃើញរាងតូចគេងស្រួលពេកនាយក៏លើកបីគេម្ដងទៀតដើរសំដៅទៅខាងលើ។
" តូចតែមាឌ តែទម្ងន់វិញធ្ងន់ដូចដំរី " រាងក្រាស់ដាក់រាងតូចអោយគេងលើគ្រែហើយរអ៊ូតែម្នាក់ឯង នាយទាញភួយដណ្ដប់អោយរាងតូចរួចក៏បិទភ្លើងមុននឹងចេញទៅវិញ។
ព្រឹកថ្ងៃថ្មី~
កាយតូចដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កុលក៏ត្រូវក្រោកពីដំណេកដោយសារពន្លឺព្រះអាទិត្យចាំងចូលមកតាមបង្អួចមកប៉ះលើផ្ទៃមុខសរលោងធ្វើអោយរាងតូចភ្ញាក់ភ្លាមៗដោយសារទ្រាំនឹងពន្លឺរបស់វាលែងបាន។ ជីមីន បើកភ្នែកសន្សឹមៗងើបអង្គុយទាំងធីងធោងព្រោះតែឈឺក្បាលខ្ទោរៗ។
" មិចក៏ឈឺក្បាលម្ល៉េះ? នេះយើងនៅទីណា? " ជីមីន យកដៃទប់ក្បាលហើយមើលទៅខាងក្រៅដែលមានទេសភាពស្អាតដូចជារាជវាំង បន្ទាប់ពីសួរខ្លួនឯងអស់ចិត្តក៏ងាកទៅជិតក្បាលដំណេកឃើញថាមានរូបថតខ្លួននឹងស្វាមីនៅលើតុ ក៏ភ្ញាក់ព្រើតតែម្ដងនេះគេមកផ្ទះវិញដោយរបៀបណា? អ្នកណាជូនមក?
" ចឹងបានន័យថាយើងនៅបន្ទប់គេ! តើវាអាចយ៉ាងមិច? យប់មិញយើងចាំថា...នៅអង្គុយចាំ ថេយ៉ុង ហុឺយ!! " រាងតូចគិតបន្ដិវក៏នឹកដល់រឿងកាលពីយប់មិញ ទើបធ្វើឱ្យគេនឹកដល់មិត្តសម្លាញ់ដោយសារបារម្ភពីមិត្តផង រាងតូចក៏ប្រញាប់ងើបពីលើគ្រែហើយទៅយកទូរសព្ទពីក្នុងការបូបតេទៅមិត្ត
/ ទូត ទូត /
" ថេយ៉ុង បិទទូរសព្ទ!! សង្ស័យអស់ថ្មទេដឹង យប់មិញយើងផឹកច្រើនដល់ថ្នាក់ហ្នឹងផង? " ជីមីន ដកទូរសព្ទពីត្រចៀកហើយយកវាទុកលើតុ ថែមទាំងរអ៊ូង៉ូវៗព្រោះតែហួសចិត្តនឹងខ្លួនឯង បើសិនជារាងក្រាស់ជាអ្នកទៅទទួលគេមកពិតមែនច្បាស់ណាស់គេប្រាកដជាឃើញខ្លួនក្នុងសភាពបែបនោះ។ រាងតូចបោះបង់គំនិតនោះចោលហើយក៏ដើរចូលបន្ទប់ទឹក ដើម្បីសម្អាតខ្លួននិងប្ដូរសម្លៀកបំពាក់ដែលនៅជាប់ខ្លួននេះពាក់តាំងពីម្សិលមិញ ជាពិសេសធុំក្លិនស្រាឈួលតែម្ដង។
#ក្រុមហ៊ុន អេស៍ជីគ្រុប
" ចៅហ្វាយលោកម្ចាស់ចង់ជួប " ប៊ែល បើកទ្វាចូលមកក៏ឃើញចៅហ្វាយអង្គុយពិនិត្យឯកសារ មុនដំបូងគេមិនចង់រំខានពេលធ្វើការរបស់គាត់ទេ តែដោយសារជាបញ្ជាលោកមីនទើបគេសម្រេចមកកាត់ចង្វាក់របស់ចៅហ្វាយទាំងមិនខ្វល់ថាគាត់នឹងស្ដីបន្ទោសអោយខ្លួន
" អឹម " នាយងក់ក្បាលបន្ដិច រីឯភ្នែកមិនដកពីឯកសារសោះ
" ឥឡូវនេះបាទ " ដោយសារឃើញចៅហ្វាយធ្វើធម្មតាទើប ប៊ែល បញ្ជាក់ម្ដងទៀតអោយចៅហ្វាយបានដឹង ព្រោះបើចៅហ្វាយមិនទៅពេលនេះមានរឿងមិនខាន កាលបើឮកូនចៅបញ្ជាក់ច្បាស់ៗបែបនេះខ្លួនក៏បិទឯកសារទុកហើយក៏ដើរចេញទៅទាំងមុខស្អុយ។
ការិយាល័យលោកមីន
/ ក្រោក /
" គ្មានដៃគោះទ្វាឬយ៉ាងមិច? " លោកមីន ឃើញកូនប្រុសបើកទ្វាចូលមកដល់ក៏ថាអោយសាររាងក្រាស់លេងចូលមកឆ្កុយៗមិនគោះទ្វាសោះ
" មាន....តែមិនចង់គោះ លោកប៉ាហៅខ្ញុំមកជួបមានការអី? " នាយនិយាយគ្មានកោតខ្លាចអ្នកជាឪពុកសូម្បីតែបន្ដិច តាមពិតរាងក្រាស់មិនចង់បែបនេះទេវាឈ្លើយប៉ុន្ដែគេធុញដែលលោកប៉ាតែងតែមកបញ្ជានេះ បញ្ជានោះទាំងដែលជីវិតមួយនេះជារបស់ខ្លួនសោះ។
" ស្អែកប្រពន្ធរបស់ឯងនឹងមកធ្វើការនៅទីនេះ " លោកមីន និយាយប្រាប់រាងក្រាស់តែគេហាក់ដូចជាមិនខ្វល់សោះ ហើយតបទៅលោក
" ប្រាប់ខ្ញុំធ្វើអី? " រាងក្រាស់និយាយមួយមាត់នេះធ្វើអោយលោកមីនចង់តែគប់សៀវភៅចំកណ្ដាលមុខទេ មិនគិតសួរថាហេតុអ្វីបានជាប្រពន្ធខ្លួនចង់មកធ្វើការទេ បែបជាសួរគាត់ទៅវិញថាមកប្រាប់ខ្លួនធ្វើអី។
" យើងប្រាប់ ព្រោះជីមីនមកធ្វើការនៅទីនេះមានតួនាទីជាលេខារបស់ឯង " លោកមីន ក្រោបឈរនិយាយមួយច្បាស់ៗប្រាប់កូនប្រុសដែលកំពុងតែឈរធ្វើមុខក្រញ៉ូវ
" លោកប៉ាគ្មានសិទ្ធិធ្វើបែបនេះទេ យ៉ាងណាក៏សួរយោបល់ពីខ្ញុំសិនដែរ ខ្ញុំមានលេខាហើយមិនត្រូវការទៀតទេ! " យ៉ុងហ្គី ប្រកែកដាច់ខាតយ៉ាងណាក៏ខ្លួនមិនទទួលរាងតូចមកធ្វើជាលេខាខ្លួនដែរ ១.មិនពេញចិត្ត ២.មានប៊ែលចាំជួយហើយ ៣.នៅមានលេខាអ៊ុនម្នាក់ទៀត បើមាន ប៊ែល ម្នាក់ហើយខ្លួនយកលេខាមកធ្វើអីម្នាក់ទៀត។
" ចឹង! ឯងក៏សាកមើលទៅ " លោកមីន ញញឹមហើយតបទៅកូនប្រុសទាំងជឿជាក់ ហាក់ដូចជាពេលនេះគាត់កំពុងតែមានព្រាបជាងនាយ
" ប៉ាចង់ធ្វើអីក៏ធ្វើចុះហើយចាំតែមើលទៅ...!! កុំថាខ្ញុំមិនបានប្រាប់អោយសោះ " យ៉ុនហ្គី និយាយចប់ ហើយក៏បើកទ្វាចេញទៅទាំងមុខក្រញ៉ូធ្វើអោយលេខា លោកមីន ដែលអង្គុយនៅខាងក្រៅស្ទើរតែមិនហ៊ានមើលមុខនាយឡើយ។ ពេលចូលមកដល់ក្នុងបន្ទប់ធ្វើការខ្លួននាយក្ដាប់ដៃវាយទុកមួយទំហឹងធ្វើអោយប៊ែលដែលអង្គុយធ្វើការនៅខាងក្រៅបានឮក៏ប្រញាប់ចូលមកមើល ព្រោះមិញទឹកមុខរាងក្រាស់មិនសូវល្អសោះទើបប៊ែលចូលមកមើលថាមានរឿងអី។
" ចៅហ្វាយ?? " ប៊ែល ចូលមកដល់ហៅចៅហ្វាយខ្លួនហើយសម្លឹងម្រាមដៃរាងក្រាស់ដែលទើបតែវាយតុមិញកំពុងឡើងក្រហម។ រាងក្រាស់ងាកមកតាមប្រភពសម្លេងដែលបានហៅខ្លួនក៏ឧទាន
" ឯងចេញទៅ យើងចង់ធ្វើការបន្ដ " រាងក្រាស់និយាយធម្មតាទៅប្រាប់កូនចៅ ប៊ែលដឹងថាទឹកមុខចៅហ្វាយកំពុងខឹងតែគេក៏មិនសួរនាំអ្វីច្រើនដែរ ទើបសម្រេចចិត្តចេញតាមបញ្ជារបស់ចៅហ្វាយ។
+ភូមិគ្រឹះមីន
ម៉ោងជិត១០ព្រឹកទៅហើយកូនប្រសារត្រកូលមីនកំពុងតែហោះជំហានចុះមកពីកាំជណ្ដើរសំដៅមកខាងក្រោម ដើរមកដល់បន្ទប់ទទួលភ្ញៀវឃើញម៉ាក់ក្មេងកំពុងតែអង្គុយនិយាយជាមួយម៉ាក់របស់ខ្លួនទើបប្រញាប់ចូលអង្គុយជិតម៉ាក់ហើយអោបគាត់
" ម៉ាក់មកបានយ៉ាងមិច? ហេតុអីមិនប្រាប់កូនទុកមុនស្រួលមកទទួលម៉ាក់ " ជីមីន សួរដោយសារតែម៉ាក់ប្រាកដជាដឹងហើយថាខ្លួនក្រោកពីគេងយឺត បើគាត់ប្រាប់មុននោះខ្លួនក៏មិនគេងត្រមួកដល់ម្លឹងដែរ
" បើម៉ាក់ប្រាប់មុននោះធ្វើមិចនឹងដឹងថាកូនម៉ាក់ល្មោមគេងយ៉ាងនេះ ចាំសម្ដីដែលម៉ាក់និយាយប្រាប់បានទេ? " អ្នកស្រីផាកកំ ពុងតែប្រាប់កូននឹងរំលឹកពាក្យដែលគាត់តែងតែប្រាប់កូនរហូតមកថាយើងមិនមែននៅក្មេងទៀតទេ ជាពិសេសពេលនេះក៏រៀបការហើយដែរ ដូច្នេះត្រូវតែក្រោបអោយបានមុនស្វាមីដើម្បីត្រៀមអាហារអោយគេ តែមើលចុះកូនគាត់គេងដល់ថ្ងៃរះចាំងគូទ។
" បាទចាំបានច្បាស់ណាស់ ដោយសារយប់មិញកូនគេងយប់ជ្រៅពេកទើបក្រោបយឺតបែបនេះ " រាងតូចនិយាយកុហកម៉ាក់ព្រោះមិនចង់អោយគាត់ដឹងថាខ្លួនចេញទៅជប់លៀងនៅខាងក្រៅជាមួយមិត្តកាលពីយប់មិញ។
" ហើយកូននៅធ្វើអីបាននៅដល់យប់ជ្រៅម្ល៉េះ ម៉ាក់ដូចជាមិនជឿកូនសោះ ប្រាប់ម៉ាក់តាមត្រង់មកល្អជាង " អ្នកស្រីផាក នៅតែមិនជឿសម្ដីកូនទើបព្យាយាមសួរ តែរាងតូចមិនទាន់បានឆ្លើយផងស្រាប់តែម៉ាក់ក្មេកនិយាយ
" បងថាអ្នកអូនឈប់ដេញដោលកូនទៅប្រហែលយប់មិញកូនអាចនឹងរវល់ពិតមែនទើបចូលគេងយូរ បងថាពួកយើងចេញទៅដើរផ្សារល្អទេ? > អ្នកស្រីមីន ចង់បង្វែបរិយកាសដើម្បីជួយកូនប្រសារ ហើយមួយទៀតគាត់ក៏មិនប្រកាន់កូនប្រសារ ឱកាសល្អមីនងាយបាននៅជុំគ្នាក៏បបួលរាងតូចនិងអ្នកស្រីផាកទៅដើរផ្សារ
" ល្អណាស់បាទ " រាងតូចក៏ស្រាប់តែយល់ស្របភ្លាមៗធ្វើអោយម៉ាក់ក្មេកញញឹមពេលដែលបានកូនប្រសារចេះយល់ចិត្តបែបនេះ បន្ទាប់ពីបញ្ចប់ការសន្ទានចប់ពួកគាត់នឹងរាងតូចក៏អោយអ្នកបើកឡានជូនទៅ។
Skip~
" ហ្អឹម...ម៉ាក់កូនសុំទោសដែលធ្វើខ្លួនផ្ដេសផ្ដាស កូនពិតជាសុំទោសពិតមែន! ហ្អឹកៗៗ > នៅក្នុងបន្ទប់ ថេយ៉ុង កាន់រូបថតម៉ាក់យកដៃអង្អែលនៅលើរូបគាត់ ថេយ៍ គិតតែពីយំនឹងបន្ទោសខ្លួនឯង ហេតុអ្វីក៏បណ្ដោយអោយមានរឿងបែបនេះកើតឡើង វាជារឿងដែលអាម៉ាស់បំផុតសម្រាប់គេ។
• យប់ម្សិលមិញ
ពេលដែល ជុងហ្គុក បានជួយ ថេយ៉ុង ពីបុរសវ័យចំណាស់រួចនាយក៏នាំគេមកខនដូរបស់ខ្លួន ។ រឿងដែលនឹកស្មានមិនដល់នោះ ពួកគេទាំងពីរបានជ្រុលជ្រោះជាមួយគ្នាមួយពេល ដោយសារតែ ថេយ៉ុង ស្រវឹងខ្លាំងពេកហើយ ជុងហ្គុក ក៏មិនអាចហាមអារម្មណ៍ខ្លួនឯងបាន ដូច្នេះក៏កើតរឿងបែបនេះឡើងមក។ ព្រឹកឡើង ថេយ៉ុង បើកភ្នែកមកក៏ឃើញ ជុងហ្គុក កំពុងតែគេងនៅចំពោះមុខខ្លួន ពេលនោះរាងតូច គិតតែពីយំហើយក៏ប្រញាប់រត់ចេញពីទីនោះមិនចាំអោយនាយដឹងខ្លួនឡើយ ។
តាំងពីចេញពីខនដូរ ជុងហ្គុក មកគេសង្ងំយំនៅក្នុងបន្ទប់រយៈពេល៦ម៉ោងទៅហើយ បាយក៏មិននឹកទឹកក៏មិនឃ្លាន និយាយឱ្យស្រួលស្ដាប់ដូចបង្អត់អាហារខ្លួនឯងអញ្ចឹង។
" ខ្ញុំគួរតែបំភ្លេចវាត្រូវទេ? " ថេយ៉ុង សួរខ្លួនឯងហើយក៏ចាប់ផ្ដើមរកចម្លើយដែលគេចង់បាន ទម្រាំតែគិតឃើញរាងតូចក៏ប្រើពេលយូរគួរសមដែរ។ អង្គុយគិតហើយគិតទៀតទើបគេសម្រេចចិត្តបំភ្លេចរឿងគ្រប់យ៉ាងដែលកើតឡើងកាលពីម្សិលមិញ វាពិបាកនឹងបំភ្លេចតែគេនឹងព្យាយាម
" ចាត់ទុកថារឿងដែលបានកើតឡើង វាគឺជាសុបិន្ដអាក្រក់ទៅចុះ " ថេយ៉ុង យកដៃជូតទឹកភ្នែកចេញពីថ្ពាល់ហើយក្រោកទៅសម្អាតខ្លួន នឹងអាលរៀបចំខ្លួនទៅហាង។
ESTÁS LEYENDO
រឿង ភរិយាស្របច្បាប់ (ចប់)
Romance" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...
រឿង💙✨ភរិយាស្របច្បាប់✨💙EP06
Comenzar desde el principio
