« ស្ងាត់មាត់ទៅ ហើយឡើងទៅខាងលើទៅ » គាត់ស្រែកខ្លាំងៗដាក់នាងតូចអោយនាងឡើងទៅខាងលើ តែគាត់មិនព្រមប្រលែងដៃនាងឡើយ

«អត់ទេខ្ញុំមិនទៅទេ »នាងតូចនិយាយឡើងទាំងដាច់អហង្កានាងមិនព្រមឡើយដាច់ខាតនាងមិនទៅឡើយ នាងចង់នៅក្បែរជីមីននិងកូនរបស់នាង

«mommy! »សំឡេងជីយ៉ុនបានហៅម្តាយខ្លួន ដែលខ្លួនកំពុងតែនៅក្នុងដៃជីមីននៅឡើយ ជីយ៉ុនសម្លឹងមើលជីមីនតែរាងក្រាសមិនបានចាប់អារម្មណ៍ឡើយព្រោះតែគេកំពុងតែសម្លឹងមុខគ្នាជាមួយនិងឆាន់យ៉ុលដូចសុីសាច់ហុតឈាមសឹងតែអាចកើតឆាកប្រយុទ្ធភ្នែកទាល់ភ្នែកទៅហើយ

«....»នៅតូចនៅមិនស្ងៀមឡើយខំបំបេសដៃខ្លួនចេញពីលោកយាយរបស់នាងណាស់ នាងចង់ទៅរកជីមីននិងកូនបើសិនជាពេលវេលាអាចថយក្រោយនាងនិងមិនមកឡើយ មិននឹកស្មានថាឆាន់យ៉ុលនៅត្រង់នេះដែលឡើយមកលើកនេះមិនដឹងខុសឬត្រូវទេ បើជីមីនស្តាប់សម្តីនាងច្បាស់ជាមិនអី

« ឆាន់យ៉ុលទៅក្រៅសិនណា យាយត្រូវការនិយាយជាមួយពួកគេ យកជីយ៉ុនទៅផង» លោកយយាថើរៗ

«បាទលោកយាយ» ឆាន់យ៉ុលបម្រុងនិងទាញយកជីយ៉ុនពីជីមីនហើយក៏ត្រូវជីមីនអោបជាប់មិនអោយយកទៅណាឯងជីយ៉ុនដូចគ្នាអោបឪពុកខ្លួនឡើងជាប់តែម្តង ឆាន់យ៉ុលចង់ទាញយកមកតែក៏ត្រូវ

«បងឯងហ៊ានប៉ះកូនយើង យើងសម្លាប់ឯង »

«គិតថាយើងខ្លាច!»

« មិនអីទៅចោះចៅយ៉ុល» ឆាន់យ៉ុលក្តាប់ដៃដើរចេញទៅដោយក្តីមិនពេញចិត្ត រាងក្រាសញញឹមឌឺទៅឆាន់យ៉ុល ។ជីមីនងាកមុខមកមើលលោកយាយដែលចាប់ដៃនាងតូចជាប់

« ឆេ ពួកយើង!»លោកយាយនិយាយកាត់

«យ៉ាងមិចឯងចង់នាំចៅយើងទៅផ្ទះឯងមែនទេ » លោកយាយទាញនាងតូចទៅក្រោយខ្នងរបស់គាត់ នាងសម្លឹងមើលជីមីនចង់ប្រាប់ថាជួយនាងផងនាងមិនចង់នៅបែបនេះឡើយ

« នាងជាប្រពន្ធខ្ញុំ ខ្ញុំត្រូវយកនាងទៅចឹងហើយ »

«មិនបានជាដាច់ខាតកុំសង្ឃឹមអោយសោះ ផាកជីមីន »លោកយាយកាន់តែបាំងនាងតូចទៅខាងក្រោយកាន់តែឆ្ងាយក្រោយខ្នងរបស់គាត់

ប្រមាញ់ស្នេហ៍ប្រពន្ធមួយរាត្រី(Complete✓ )Where stories live. Discover now