ភាគ២២

1.5K 58 0
                                        

ប្រមាញ់ស្នេហ៍ ប្រពន្ធមួយរាត្រី💗ភាគ22

« លោកយាយជាអ្នករៀបចំអោយយើងមកនៅទីនេះណាកូន » ពេលខ្លះយើងចង់ធ្វើអ្វីដែលយើងចង់ធ្វើក៏ពិបាកចង់រស់នៅធ្វើអ្វីជាមួយមនុស្សដែលខ្លួនឯងរឹតតែពិបាកព្រោះលោកយាយ !!

« លោកយាយទៀតហើយ !!»ជីយ៉ុននិយាយឡើងតិចៗ ព្រោះថាអ្នកម៉ាក់គេស្តាប់តាមលោកយាយណាស់ គាត់មិនដែលសូវតាមចិត្តគាត់ឡើយតើពេលណាបានអ្នកម៉ាក់គេធ្វើអ្វីដែលជាខ្លួនគាត់ចង់បាន

« កូននិយាយអី ..?!» នាងតូចស្តាប់មិនសូវលឺកូនរបស់ខ្លួននិយាយអីទើបសួរបញ្ចាក់ម្តងទៀត

« អត់មានអីទេmommy ជីឃ្លានហើយ» ជីយ៉ុនញញឹមយ៉ាងស្រស់ដាក់ម្តាយរបស់ខ្លួន មុននិងយកដៃរបស់ខ្លួនស្ទាបពោះធ្វើមុខជូរ ដាក់អ្នកម្តាយ នាងតូចញញឹមអស់សំណើចនិងកូនប្រុសរបស់ខ្លួនហេតុអីក៏គួរអោយស្រឡាញ់មេស តែចាញ់ប៉ារបស់គេមើលទៅគួរអោយស្រឡាញ់ជាង អាស ច្រឡំ🤭

« ចា ចាំម៉ាក់ធ្វើអោយញុំាណា ខ្សឺត » នាងតូចថើបថ្ពាល់ជីយ៉ុនមួយខ្សឺតមុននិងដើរទៅចង្គ្រានបាយដោយមានជីយ៉ុននៅក្នុងដៃ ។ នាងតូចទម្លាក់អោយជីយ៉ុនអង្គុយនិងកៅអីតុអាហារដែលវានៅទល់មុខកន្លែងធ្វើម្ហូបដូចគ្នាវានិងងាយស្រួលអោយនាងឃើញជីយ៉ុន

« mommy ហ៎ា !!» ជីយ៉ុនសម្លឹងមើលម៉ាក់របស់ខ្លួនកំពុងតែហាន់បន្លែរសម្រាប់ធ្វើម្ហូបដែលគេចូលចិត្ត គេអង្គុយមួយសន្ទុះទើបស្រែកហៅម្តាយខ្លួន

« មានការមែនទេកូន !!» នាងតូចកំពុងតែចិតបន្លែត្រូវផ្អាកភ្លាមៗពេលលឺកូនប្រុសហៅ

«mommy ពេលយើងមកបែបនេះចោះ daddy កូននោះ ??» សំណួរនេះដឹងតែជីយ៉ុនសួរហើយ មែនពេលនេះគេសួរហើយតើនាងត្រូវឆ្លើយដូចម្តេចនាងក៏មិនដឹងដូចគ្នាថាគេយ៉ាងមិចហើយងើបឡើងមានឈឺត្រូវណាអត់ ចោះលោកយាយមានធ្វើអីគេរឺអត់ ចិត្តនាងមិនស្ងប់ឡើយតាំងពីគេមករកនាងដល់ភូមិគ្រឹះរបស់លោកយាយនាងមានអារម្មណ៍ថាចិត្តចាប់ផ្តើមប្រែប្រួល អាណិតគេបារម្មពីគេ ហ៊ានសុំអង្វរលោកយាយដោយសារតែគេ លើកទីមួយហើយដែលនាងសុំអោយយាយលើកលែងទុកអោយបុរស

ប្រមាញ់ស្នេហ៍ប្រពន្ធមួយរាត្រី(Complete✓ )Where stories live. Discover now