ភាគ29

1.5K 43 1
                                        

សុំទោសចំពោះការយឺតយ៉ាវ

ប្រមាញ់ស្នេហ៍ ប្រពន្ធមួយរាត្រី💘ភាគ២៩

« បងអង្គុយត្រង់នេះទាស់ខុសអីមែន? បងមិនបានចូលបន្ទប់ជាមួយអូនឯណា?» នាងតូចលឺសម្តីគេក្រឺតណាស់គេប្រាកដជាដឹងថានាងដើរមិនរួចចង់ផ្ចាញ់នាង នាងតូចខំឈានជើងដើរទៅមុនកុំអោយថាចាញ់គេ

អួយ !

«ណ៎ ឃើញទេ!» រាងក្រាសនិយាយតែគេមិនបានជួយលើកនាងតូចឡើងអង្គុយកូនទាក់ខ្លានៅនិង មិនខ្វល់ពីនាងតូចដែលសម្លក់គេ អាម៉ាសមុខមិនស្ទើរទេ

« កុំមកចេះ » នាងតូចស្រែកញេតទាំងខ្លួនឯងអង្គុយនិងឥត្ឋការ៉ូហើយនិង មនុស្សមិនចង់ចាញ់គេ.ចរឹកតែងតែបែបនេះ ចាញ់ហើយសម្តីញេតៗ

«មិនចេះក៏បាន បងទៅហើយ »រាងក្រាសងើបឈរដើរយឺតលូកដៃចូលក្នុងចោហោប៉ៅខោរលុងៗរបស់ខ្លួនទោះគេពាក់ត្រឹមតែអាវយឺតនិងខោរលុងៗក៏ជះរាងសង្ហាដែល ជីមីនដើរហួចចេញទៅយ៉ាងសប្បាយមិនខ្វល់ពីនាងតូចដែលអង្គុយនិងឥត្ឋសោះ

« អាឆ្កួត មិចក៏ឯងមិនជួយលើកយើងហាស ធ្វើអោយយើងទៅជាបែបនេះហើយនៅមិនមកជួយទៀត អាឆ្កួត!» ជីមីនបិទទ្វាភ្លាម នាងតូចក៏ស្រែកក្នុងបន្ទប់តែឯងខឹងចិត្តធ្វើចរឹកបន្តិចសោះក៏អត់តាមលួងគេដែល ។ ជីមីនលឺនាងតូចហួសចិត្តនិងសម្តីនាងតូចណាស់ ដេញគេឡើងដូចឆ្កែហើយមកថាគេអត់ចិត្តទៀត អ្នកណាខុសអីឡូវ

« យ៉ាងមេចហើយពៅមាស ងើបរួចទេ ?» រាងក្រាសបើកទ្វាមកវិញគេមិចនិងអាចទុកប្រពន្ធគួរអោយស្រឡាញ់ម្នាក់និងចោលទៅ គេគ្រាន់តែលលេងជាមួយនិងនាងតូចប៉ុណ្ណោះ

« ទៅអោយឆ្ងាយទៅ » មើលគេយាយហ៎ពេលគេទៅតាំងស្រែកខឹងគេពេលគេមកវិញអត់អោយគេជួយ រួចថាគេចិត្តអាក្រក់មិនយល់សោះម៉ង់ចង់តាអោយអង្គុយតានិងមួយថ្ងៃវះល្ងាចតើ

« ពេលខ្ញុំទៅតាំងស្រែកថាខ្ញុំអត់ចិត្ត ពេលខ្ញុំមកដេញខ្ញុំទៅ?មិនយល់សោះ»រាងក្រាសបន្ទន់ចង្គុងទៅនិយាយជាមួយនិងនាងតូច ដែលពូកែរណាស់អាខាងញេចអត់រឿង

« ហឹស !» នាងតូចបែរមុខចេញទៅបង្អួចមិនចង់មើលមុខគេ ។ នាងនៅស្ងៀមព្រោះគេនិយាយត្រូវចំណុច

ប្រមាញ់ស្នេហ៍ប្រពន្ធមួយរាត្រី(Complete✓ )Où les histoires vivent. Découvrez maintenant