ភាគ29

Mula dari awal
                                        

« ហើុយពិតជាយ៉ាប់ពិតមែនហើយ អឹប » រាងក្រាសក្រវីក្បាលនៅចរឹកនាងតូច មិនចង់ចាញ់គេសោះម៉ង់ហី។ជីមីនចាប់លើកបីនាងតូចធ្វើអោយនាងតូចដែលងាកមុខទៅបង្អួចភ្ញាក់មួយរំពេច

« លេងយើងទៅ យើងមិនត្រូវការជួយរបស់ឯងទេ »នាងតូចសម្តីខុសពីកាយវិការអោយច្បាស់ក្រឡែតដៃឡូកទៅតោងករគេតែមាត់ស្រែកថាមិនចង់ត្រូវការ ការជួយរបស់គេពិតជាចំពិតមែនហើយ  ។ជីមីនសើចចុងមាត់មុននិងបីនាងតូចដល់បន្ទប់ទឹកដាក់ចូលក្នុងអាងទឹក

« ដោះខោអាវទៅ » រាងក្រាសបើកក្បាលទឹក យកទឹកក្តៅហ្មមដើម្បីរលាយភាពឈឺចាប់ខ្លះ ហើយក៏ប្រាប់ទៅនាងតូចអោយដោះខោអាវចេញ

«លោកឆ្កួតមែនទេហើយ »នាងតូចផ្តោបអាវខ្លួនឯងយ៉ាងណែន

«កុំធ្វើចឹងមើលខ្លួន ធ្វើប៉ុនគេអត់ដែលឃើញចឹង ស្អីទេសខ្លួនឯង »រាងក្រាសធ្វើសំឡេងម៉ាញេកដូចខ្ទើយធ្វើអោយនាងតូចបើកភ្នែកធំនិងកាយវិកានិងសម្តីរបស់គេ នេះកុំថាគេខ្ទើយណា

« លោកខ្ទើយមែនទេ ផាកជីមីន ហាស ឆាប់និយាយភ្លាម »នាងតូចចង្អុលមុខគេស្រែកសួរទៅគេខ្លាំងៗឡើងឮពេញបន្ទប់ទឹកតែម្តង ងាប់ហើយបើគេជាខ្ទើយមែនចប់ហើយខ្ទើយពាក់ស្រោមមុខសុខភាពបុរសចប់ហើយជាតិនេះនាងដេកជាមួយខ្ទើយមែនទេហើយមានកូនជាមួយខ្ទើយមែនទេ គេពូកែរលាក់ណាស់  គេថាមិនអោយទុកចិត្តមនុស្សទើបតែស្គាល់គ្នាទេមែននាងជួបហើយគេនិងហើយ ខ្លាចហើយ

« អត់ទេ !បងមិនមែនខ្ទើយឯងណា បងនិយាយលេងទេចាំបាច់ធ្វើមុខបែបនេះ » រាងក្រាសនិយាយសម្លឹងមើលមុខនាងតូចដែលសម្លឹងមកគេទាំងក្រសែវភ្នែកកាចឆ្នាសបង្កាប់ទៅដោយភាពបិសាចចឹង ថាកែវភ្នែកគេវាគួរអោយខ្លា នាងវិញខ្លាំងជាងគេទៅទៀត

« លោកឯងកុហកខ្ញុំមែនទេ ហឹក ហឹក ខ្ញុំខុសហើយដេកជាមួយខ្ទើយថែមទាំងមានកូនជាមួយខ្ទើយទៀត យកមុខទៅទុកនៅឯងណា ហឹក » នាងតូចស្រែកយំខ្លាំងៗធ្វើអោយគេលើកចញ្ចើមមកទាំងភ័យ ក៏មានកូនចិត្តលួចសើចនាងតូចទាំងហួសចិត្តចេះរកនឹកឃើញ គេគ្រាន់តែនិយាយលេងទេតែនាងយល់ច្រឡំមែនទេនគួរអោយចង់សើចណាស់

« អត់ទេបងមិនមែនខ្ទើយទេ បើគ្រាន់តែបញ្ចេញចរឹកគួរអោយស្រឡាញ់ទេ តែមិននឹកស្មានថាបងនិយាយបែបនេះធ្វើអោយអូនយល់ច្រឡំថាបងជាខ្ទើយទេ !»
(អត់ដឹងថាខ្ទើយខ្លាំ!)
_____________
យើងក្រឡេកមកមើលខាងជីយ៉ុនឯងនេះវិញគេដូចមិនកើតទុកយំសោកដូចកាលនៅសណ្ឋាគារឡើយ និយាយពីថារករឿងគេគ្មានឈប់ទេ បាននាំមកលេងសួនកំសាន្តបាត់យំអីបាត់ កូននិងឆ្លាតដូចចៅហ្វាយគេចឹង

«អ្នកប្រុសតូច បានហើយដឹងខ្ញុំហត់ខ្លាំងណាស់ » អុីដកដង្ហើមមិនចង់ដល់គ្នានៅពេលដែលជីយ៉ុននាំគេជិះអានេះអានោះមិនឈប់សោះ ហើយពេលនេះអោយគេកន្រ្តហោះទៀត គ្មានរស់ទេជាតិនេះ

« អត់ទេ ជីចង់ជិះវា » ជីយ៉ុនអូសដៃអុីទៅកន្ត្រហោះទៀត

« អត់ទេមិនបានទេអ្នកប្រុសតូចអាមួយនេះវាខ្ពស់ណាស់ បើចៅហ្វាយដឹងប្រាក់ខែអស់ទៀតហើយ !»

(លុយគឺជាជិវិតរបស់អុី ដូចគ្នានិងអាបខ្មីនដែល😇🥲)
_________
ដោយ:មីន សូរិយា🍂

ប្រមាញ់ស្នេហ៍ប្រពន្ធមួយរាត្រី(Complete✓ )Tempat di mana cerita hidup. Terokai sekarang