« daddy កូនមែន? ម៉ាក់ក៏មិនដឹងដូចគ្នា »នាងតូចឆ្លើយតបទាំងមុខរាងស្រពោន

« ជីពិតជាអាណិតdaddy ណាស់ ហេតុអីធ្វើបែបនេះគាត់ខុសអី !»ជិយ៉ុនគេអន់ចិត្តដែល នេះគេទើបស្គាល់ជាតិបានហៅតែdaddy ប៉ុន្មានដងលោកយាយរបស់គេបំបែកគេចេញពីគាត់បាត់ ទាំងដែលគេទើបតែឃើញមុខឪពុកលើកទី1 ?

« មិនអីទេណា daddy កូនរឹងមាំដូចកូនចឹងកុំភ័យអី! លោកយាយគ្រាន់តែសាកចិត្តdaddy កូនទេណា៎» នាងតូចដើរមកអង្អែលសក់របស់ជីយ៉ុននិយាយទាំងញញឹមដាក់គេ នេះនាងកំពុងតែសរសើរគេរឺបើដឹងប្រាកដជាសប្បាយចិត្តស្លាប់ហើយ

« កូនសួរមួយមកណា »នាងតូចងក់ក្បាល ដៃនៅតែបន្តអង្អែលសក់ជីយ៉ុន

« mommy ស្រឡាញ់daddy ទេ ??»

« អ្នកបង្រៀនអោយសួរបែបនេះ »ដៃនាងតូចដែលអង្អែលក្បាលគេត្រូវឈប់ទឹកមុខញញឹមក៏ប្រែជាស្រពោន នាងគឺមិនដឹងដូចគ្នាថានាងស្រឡាញ់គេរឺអត់

« គឺជីចៅសួរ ប្រាប់មកណា mom» ជីយ៉ុនទទូចចង់ដឹងចម្លើយពីនាងតូច គេឃើញប៉ារបស់គេនិងស្រឡាញ់ម៉ាក់ដល់ហើយទើបចង់ដឹងពីម៉ាក់វិញម្តង

« គ..គឺ ស្រឡាញ់បើមិនស្រឡាញ់ដែលមានកូនជីឯងហី » នាងតូចជ្រើរើសនិយាយបែបនេះទាំងដែលវាមិនមែនជាការពិតឡើយវាគ្រាន់តែរាត្រីចៃដន្យប៉ុណ្ណោះដែលគេនិងនាង..រួចក៏ចាកចេញរៀងខ្លួនទើបតែជួបគ្នាប៉ុន្មានដងមិចដឹងថាស្រឡាញ់រឺមិនស្រឡាញ់។នាងឆ្លើយថាស្រឡាញ់ព្រោះមិនចង់អោយជីយ៉ុនគិតច្រើន
(មែនសាឡាញ់គេដែលណាហី 👀✌🏻)

_________
យើងងាកមកមើលរាងក្រាសឯងនេះវិញ គេកំពុងតែអង្គុយមើលឯកសា នៅនិងលើគ្រែទាំងទឹកមុខស្លេកស្លាំងខុសពីធម្មតា
តុក តុក !!

« ចូលមក » រាងក្រាសឆ្លើយខ្សាវៗ តែក៏ហ្មមនិងអ្នកខាងក្រៅស្តាប់លឺ

« ចៅហ្វាយ !»

« យ៉ាងមិចហើយ »

« គឺអ្នកនាងនៅទីក្រុងឡុងដ៍!!»គ្រាន់តែអុីនិយាយភ្លាមរាងក្រាសញញឹមចុងមាត់ អារម្មណ៍ឈឺស្ពឹកអីបាត់អស់ពេលដឹងដំណឹងថានាងតូចនៅឯណា តែប៉ុហ្នឹងមិនរួចខ្លួនទេ

« តោះ យើងទៅអីឡូវនេះ » រាងក្រាសពិតជារហ័សពិតមែនគ្រាន់តែលឺភ្លាមទម្លាក់ឯកសារលើកពូកចុះ ងើបឈរដើរទៅរកទូសំលាក់បំពាក់ តែដើរបានតិចមានអារម្មណ៍ថាឈឺខ្នងទៀតហើយ ស៊យមែន

« ចៅហ្វាយខ្ញុំថាកុំទាន់អី »អុីគ្រាចៅហ្វាយអោយអង្គុយលើកពូកវិញគេថាកុំទាន់ល្អជាងព្រោះខ្នងចៅហ្វាយមើលទៅមិនទាន់ជាហើយណាមួយខ្លាចៅហ្វាយហត់ទៀតតាមរកអ្នកនាងមិនឈប់

« ឯងមិនចង់អោយយើងទៅរកប្រពន្ធយើងទេរឺ »រាងក្រាសក្តៅឆាវពេលលឺអុីខាត់គេតែក៏ត្រូវកាត់ផ្តាច់វិញពេល

Ring Ring!!

« អាឡូ » រាងក្រាសលើកទូរសព្ទដោយធុញទ្រាន់និងជូតា នាងខលមករកគេមានការស្អីអី ពិតជាគួរអោយរំខានណាស់

< បងមីន អត់មកមើលអូនទេរឺ ហឹក>

Me be like: បើនៅជិតទះពីបីកំផ្លៀងលេង បើមាយាមឹងៗ😃🗡

ខ្ញុំមានដំណឹងចង់ប្រាប់អ្នកទាំងអស់គ្នា ស្អែកខ្ញុំត្រូវចូលរៀនហើយចឹង ខ្ញុំលែងបានផុសរឿងញឹកញាប់ដូចមុនហើយ សូមអធ្យាស្រ័យផងណា ខ្ញុំអាចនិងពីរថ្ងៃផុសម្តងអាស្រ័យទៅលើពេលវេលាខ្ញុំទំនេរ អរគុណសម្រាប់ចំណាយពេលអាន😘❣️

______
ដោយ:មីន សូរិយា🍂

ប្រមាញ់ស្នេហ៍ប្រពន្ធមួយរាត្រី(Complete✓ )Where stories live. Discover now