សង្រ្គាមពាក្យសម្ដីរវាងស៊ូមី និង វ៉ាសុីក៏បានបញ្ចប់ព្រោះតែ ស្រីស្រស់ ស៊ូមី ចុះញម ស្ងាត់មាត់ដូចជាចុក ព្រោះតែខ្លាច វ៉ាសុីដាល់ បានត្រឹមតែអង្គុយសម្លក់សម្លឹងមុខវ៉ាសុី តែវ៉ាសុីនាងមិនខ្វល់អង្គុយទូរស័ព្ទធ្វើមិនដឹង .
រយៈពេល30នាទីក្រោយមក ជុងគុកក៏មកដល់ ឯស៊ូមីវិញឃើញជុងគុកដើរចូលមកភ្លាមនាងក៏ស្ទុះរត់ទៅអោបដៃអោបជើងជុងគុកតែត្រូវជុងគុកគ្រវាសចេញហើយដើរទៅរកវ៉ាសុីជាជំនិតស្រីធ្វើដឹងដូចជាស៊ូមីគ្មានរូបរាងយ៉ាងចឹង
" សូមគោរពចៅហ្វាយតូច " វ៉ាសុី
" ហឹម ... "
" ជុងគុក អូននឹកបងខ្លាំងណាស់ "
" នាងមកវិញធ្វើអី ឬអាចង្រៃនោះទាត់ក្បាលនាងចោល "
" ហឹកៗ ...មិនមែនទេជុង គឺ អូនជាអ្នករត់ចេញមកដោយខ្លួនឯង "
" រត់ .... "
" មែនហើយ ពេលនោះកាលដែលអូនសុំបែកបងក៏ព្រោះតែ លោកប៉ាបង្ខំឲ្យអូន រៀបការជាមួយ អេរីស ដែរ អូនគ្មានជម្រើសទើបព្រមតាមគាត់ ទម្រាំតែរកវិធីរត់មករកបងវិញ មិនងាយស្រួលទេ "
" ចឹងហេស ... "
" មែនហើយ ឬ បងមិនជឿអូន "
" ត្រូវហើយខ្ញុំមិនបានជឿនាងគេ គីម ស៊ូមី ស្រីពិសពុលគិតថាខ្ញុំល្ងង់ ទៅជឿពាក្យកុហកឆ្កួតឡប់របស់នាងនិងហេស ស្រមៃខ្ពស់ពេកហើយ នាងត្រឡប់មករកខ្ញុំវិញក៏អត់ប្រយោជន៍ដែល បានហើយចេញពីក្រុមហ៊ុនខ្ញុំទៅ "
" ជុងគុក នេះបងដេញអូនហេស "
" នាងថ្លង់ទេឬយ៉ាងមិចឆាប់ចេញទៅ "
" អាយ៎ ...ចាំមើលចុះ ជុងគុកអូនមិនជឿថាអូនមិនអាចធ្វើឲ្យបងវិលមកស្រឡាញ់អូនវិញមិនបាននោះទេ ហឹស " ស៊ូមី នាងទន្រ្ទាំជើងស្រែកយកៗ ព្រមទាំងស្បថក្នុងចិត្តថាយកជុងគុកមកវិញឲ្យទាល់ទាល់តែបានរួចក៏ ដើរទៅបាត់ទាំងអាម៉ាស់មុខ , មនុស្សពេញមួយក្រុមហ៊ុន បានស្ដាប់ឮជុងគុកត្មិះដៀលនាងទាំងអស់រឿងអ្វីដែលថាមិនអាម៉ាស់នោះ
" ចៅហ្វាយ ... "
" មានអីមែនទេ ... "
" ខ្ញុំថាពួកយើងទៅនិយាយក្នុងបន្ទប់វិញល្អជាង "
+អូហ្វីស
" និយាយមក "
" ចាស គឺបណ្ដាញបានផ្ដល់ដំណឹងមកថា
សត្រូវរបស់យើងពួកវាកំពុងតែត្រៀម ផលិតកំភ្លើងដែលពួកវាបានលួចម៉ូតពីយើងហើយចៅហ្វាយ តើរឿងនេះចៅហ្វាយគិតយ៉ាងមិចដែល ពួកយើងគួរតែ ទៅដណ្ដើមយកម៉ូតមកវិញឬក៏ចាំកម្ទេចទំនិញពេលដែលពួកវាធ្វើរួចតែម្ដង "
