« នាង នាងទៅណាហើយ !» រាងក្រាសចេញពីបន្ទប់ ដោយត្រឹមតែកន្សែងចងត្រឹមចង្កេះគ្មានអ្វីបិទបាំងខាងលើ អោយឃើញសាច់ដុំរបស់មើលឡើងHot តែម្តង។

«ហឹស នាងគិតថាខ្ញុំជាប្រុលក់ខ្លួនរឺ »jiminឃើញលុយភ្លាមគឺសើចហួសចិត្តនិងនាងណាស់ ចាំមើលតែគេរកឃើញនាងមិនរួចខ្លួនទេ

« ហឹស នាងគ្មានថ្ងៃរួចផុតពីកណ្តាប់ដៃខ្ញុំទេ » jimin និយាយហើយទាញទូរសព្ទcall ទៅកូនចៅរបស់អោយតាមរកនាងល្អិត

« តែយើងមិនស្គាល់ឈ្មោះនាងទេ ចាំតែមុខ »jimin ឧទានឡើងធ្វើអោយកូនចៅគេស្ទើរតែបោកក្បាលមិនសូម្បីតែឈ្មោះក៏មិនចាំផងទៅរកតាមណា

« យើងចាំតែមុខនាង »រាងក្រាសរៀបរាប់ពីភិនភៀករបស់នាងតូចតាំងពីសំលាក់បំពាក់

« រកអោយឃើញអោយលឿនបំផុត »jiminសង្កាត់ពាក្យលឿន ព្រោះគេចាប់អារម្មណ៍នាងហើយចង់នៅក្បែរនាងក្លិននាងក្រអូបណាស់ ជាពិសេសពេលគេនៅជុំនាងបេះដូងនេះវាលោតញាប់! នេះស្គាល់ត្រឹមតែមួយយប់សោះ?

4 ឆ្នាំក្រោយមក !

តុក តុក !

«ចូលមក »Jimin

« ចៅហ្វាយ គឺថ្ងៃនេះគឺថ្ងៃដែលលោកហ្វាងអញ្ជើញចៅហ្វាយទៅកម្មវិធីឡើងសណ្ឋាគារគាត់ »អុីក៏ប្រាប់ទៅចៅហ្វាយរបស់ខ្លួនព្រោះកម្មវិធី. គេត្រូវរហ័សចេញដំណើរទៅអោយទាំងប្រលឹមអាចនិងរហ័សដល់

« អឹមយើងបិសភ្លេចទៅហើយ តោះ » jiminនិយាយហើយងើបឈរដើរចេញពីក្រហ៊ុនដោយមានអុីដើរតាមពីក្រោយ បុក្គលិកនៅក្រហ៊ុននាំគ្នាទោះបីជាឃើញមុខនាយកម្លោះសង្ហាដែលមិនព្រមយកប្រពន្ធ (គេចាំអូនrosé 😹)

« ហើុយ មិចខ្ញុំរកនាងមិនឃើញ4ឆ្នាំហើយ » jimin គេផ្អៀកក្បាលនិងកញ្ជាក់សម្លឹងងមើលតាមបង្អួចទាំងអណ្តែតអង្តូង គេសង្ឃឹមថាគេអាចរកនាងឃើញតែចុងក្រោយនៅតែមិនឃើញ តាំងពីគេដេកជុំនាងមកគេមិនសូវដេកជុំស្រីដូចមុនទេព្រោះពេលដេកគឺនឹកឃើញតែរាងកាយនាងជានិច្ច គេក៏មិនយល់ដូចគ្នាថាវាមកពីអី មើលទៅនាងពិតជាមានឥទ្ធិពលលើគេណាស់

« ចៅហ្វាយ ចៅហ្វាយ »អុី ហៅចៅហ្វាយរបស់ខ្លួនជាច្រើនដងមិនព្រមឆ្លើយមិនដឹងក្លឹកដល់ណាទេ ក្លឹកៗរហូត

« យា យ៉ាងមិច »jimin ភ្ញាក់ក៏បន្តិចប្រញាប់ឆ្លើយជុំជាមួយគេហៅនោះ  ហៅដាច់ការភ្លឹកគេអស់

« .... »jiminដើរចុះពីលើឡាន មិនទាន់និងបានប៉ុន្មានផង ក៏បុកនិងក្មេងប្រុសដែលមានមាឌតូចល្អិតតាមមើលអាយុ4ឆ្នាំអីនិងឯង

« អួយយួយ. »សំឡេងកូនក្មេងតូចៗខ្ជូតៗស្រែកដោយការឈឺចាប់ដោយអុកគូទនិងដី 

« យ៉ាងមិចហើយអាល្អិត យើងគ្មានគ្មានចេតនា » jiminប្រញាប់អោនមើលក្មេងប្រុសដែលដួលអុកគូទនិងដី  ទាញអោយគេងើបឈរអោយស្រួលលៃតែមើលផ្លូវមិនបានដើរអោនមើលក្រោមឯណា

« ពូឯងឆ្កួតរឺ ដែលមិនមើលមនុស្ស !» ក្មេងប្រុសនោះស្តីអោយទាំងមុខក្រញ៉ូវថែមទាំងសម្លឹងមើលមុខពូនោះមើលកាន់តែយូរកាន់តែដូចគេ 

« អេរ យើងចេតនាមកពីមើលមិនឃើញឯង »jiminភាំងនិងសម្តីរបស់ក្មេងតូចនេះ ស្អីគេនេះមិនស្គាល់គេទេរឺមហាសេដ្ឋីណា ។ សម្តីចាក់ទឹកមិនលេច មុខក៏វាស្រដៀងគេពីក្មេងដែលថ្ពាល់ប៉ោងៗ  ហើយថែមទាំងចរឹកក៏ដូចគ្នាទៀត វាចម្លែកពេកហើយ

« ចៅហ្វាយ កូនប្រុសចៅហ្វាយរឺមិចខ្ញុំមិនដែលដឹង ?»អុីដោយឃើញចៅហ្វាយរបស់ខ្លួននៅជុំក្មេងប្រុសនេះក៏សួរឡើង វាមិនចម្លែកទេព្រោះមុខមាត់គឺស្រដៀងគ្នាណាស់ ឯងអ្នកដើរកាត់គិតថាគេជាឪពុកក្មេងនេះ

« ពូ ឆាប់សុំទោសជីភ្លាម!»ក្មេងតូចសម្លក់ទៅរាងក្រាសនេះកូនអ្នកណាទៅ បានជាសម្តីមិនបាច់និយាយដូចគ្មានឪប្រដៅ

«.អាប្រកាច់ យើងមិនដែលស្គាល់ក្មេងនិងទេ. តោះ »jiminនិយាយហើយងើបឈរ បម្រុងនិងដើរចេញទៅហើយតែក្មេងប្រុសនោះទាញជើងគេជាប់

« អាល្អិតលែងជើងយើងទៅ » jimin រង្គើរជើងអោយក្មេងនោះធ្លាក់ពីលើជើងគេតែវាមិនមែនទេគឺរឹតតែតោងគេស្អិត

« អត់ទេ ពូត្រូវសុំទោសជីសិន »

« jiyoon !»

_________________________
ដោយ :មីន សូរិយា🍂

ប្រមាញ់ស្នេហ៍ប្រពន្ធមួយរាត្រី(Complete✓ )Where stories live. Discover now