/ ក្រាក /
ទ្វាបន្ទប់បានបើកដោយដៃតូចៗក៏បង្ហាញអោយឃើញ យ៉ុនហ្គី កំពុងឈរសម្លក់រាងតូចដែលបម្រុងនឹងដើរចេញពីបន្ទប់ កែវភ្នែកដែលនាយសម្លក់ប្រពន្ធដូចសត្វចចកកំពុងតែបញ្ចេញកំហឹង រាងតូចឃើញដូច្នេះកឧទានបែបភ្ញាក់ផ្អើល។
" លោក?? " ជីមីន ភ្ញាក់នឹងរាងក្រាស់ដែលឈរនៅមុខបន្ទប់រង់ចាំខ្លួនមិនដឹងតាំងពីពេលណាមកទេ ពេលឃើញទឹកមុខរាងក្រាស់ហើយធ្វើអោយរាងតូចភ័យមិនតិចទេ ព្រោះទឹកមុខនេះបញ្ជាក់ថានាយកំពុងតែខឹងខ្លួនហើយខឹងខ្លាំងទៀតផង។
" បន្ទប់ឯងឬ? " យ៉ុនហ្គី សួរមួយប្រយោគធ្វើអោយរាងតូចគាំងបន្ដិច នេះជាផ្ទះរបស់នាយចឹងបន្ទប់ក៏ជារបស់នាយដែរ មិចមកសួរគេដូច្នេះ?
" បាទ? មិនមែនចឹងទេ យប់មិញខ្ញុំមិនឃើញលោកនៅទីនេះ ទើបគិតថាលោកទៅគេងបន្ទប់ផ្សេង ខ្ញុំក៏ចាក់គន្លឹះហើយគេងតែម្ដងទៅ!! " រាងតូចនិយាយតែបេះដូងវិញស្ទើរតែលោតចេញមកក្រៅ ព្រោះតែឃើញទឹកមុខអ្នកម្ខាងទៀតដូចជាមិនសូវស្រួលប៉ុន្មានទេ មើលទៅប្រហែលជាខឹងខ្លួនខ្លាំងហើយមិនគួរណាយប់មិញដាក់គន្លឹះចោលគេសោះទាំងដែលគេជាម្ចាស់បន្ទប់
" ឯងគិតចឹងឬ? នេះបន្ទប់យើងណាអោយយើងទៅដេកនៅឯណា? " រាងក្រាស់និយាយត្រូវ បើយើងមិនគេងបន្ទប់ខ្លួនឯងអោយគេងនៅទីណា ឬមួយគិតថាគេជាមនុស្សដេកបានគ្រប់កន្លែង? រាងតូចពិតជាផ្ដេសផ្ដាសពិតមែនពូកែស្មានតែពាស បែបនេះគេហៅគិតតែខ្លួនឯងបើនិយាយឱ្យចំខុសទាំងពីរ ម្នាក់ចេញទៅណាមិនគិតប្រាប់គេជាមុនសិន ឯម្នាក់ទៀតគិតតែខ្លួនឯង
" ខ្ញុំសុំទោស " ជីមីន និយាយទាំងអោនក្បាលចុះ ដើម្បីបញ្ជាក់ថាគេដឹងខុសដែលបានចាក់គន្លឹះទ្វាចោលនាយកាលពីយប់មិញ បើសិនជានាយប្រាប់វាក៏គ្មានរឡងចឹងកើតឡើងដែរ
" បានហើយ! ឯងចង់ទៅណាក៏ទៅចុះ យើងប្រញាប់ចូលងូតទឹក " យ៉ុនហ្គី ខ្ចិលនិយាយវែងឆ្ងាយរាងក្រាស់កដើរចូលទៅខាងក្នុងហើយសំដៅទៅបន្ទប់ទឹក។ ចំណែកឯ ជីមីន ក៏ដើរចេញពីបន្ទប់ហើយក៏ទាញទ្វាបន្ទប់បិទ មុននឹងចុះទៅខាងក្រោមដើម្បីជួយធ្វើអាហារពេលព្រឹកមេផ្ទះ។ ពេលចុះមកដល់រាងតូចដើរសំដៅទៅផ្ទះបាយហើយបានសុំអ៊ំស្រីមេផ្ទះជួយធ្វើម្ហូបឬអ្វីដែលខ្លួនអាចជួយបាន
" អ៊ំស្រីមានអ្វីឱ្យខ្ញុំជួយខ្លះទេ? "
" ចាស៎ មិនអីទេ អ៊ំថាអ្នកប្រុសតូចទៅអង្គុយរង់ចាំចុះ បន្ដិចទៀតរួចហើយ "
" តែខ្ញុំចង់ជួយខ្លះ ព្រោះម៉ាក់ប្រាប់ថាបើស្នាក់នៅផ្ទះគេត្រូវតែជួយធ្វើកិច្ចការគេខ្លះកុំអង្គុយដកដង្ហើមចោលឥតប្រយោជន៍ " ជីមីន ប្រកែកព្រោះតែគាត់មិនព្រមឱ្យខ្លួនជួយណាមួយនយតូចក៏យកសម្ដីដែលម៉ាក់តែងតែប្រៀនប្រដៅជាប្រចាំមកប្រើទៀតផង
" តែអ្នកប្រុសតូចជា.... " អ៊ំស្រីរកនិយាយប្រាប់ថារាងតូចមានឈ្មោះភរិយារបស់ លោកយ៉ុន មិនមែនជាអ្នកដទៃទេតែរាងតូចក៏និយាយកាត់ ហើយគាត់ក៏មិនហ៊ានអោយរាងតូចធ្វើអ្វីឡើយដែលខ្លាចត្រូវមាត់ចៅហ្វាយ
" មិនអីទេ អោយខ្ញុំជួយទៅណា៎ អ៊ំស្រី!! "
" ចឹង...តាមចិត្តអ្នកប្រុសចុះ "
" បាទ អរគុណអ៊ំស្រី " បន្ទាប់ពីបានការអនុញ្ញាតពីអ្នកមានឈ្មោះជាមេផ្ទះរួចរាងតូចក៏ចូលទៅជួយប្រៀបដូចជាជំនួយការម្នាក់ទៀត គាត់ក៏មិនហ៊ានអោយជីមីនធ្វើអីច្រើនដែលព្រោះរាងតូចមាននាមជាប្រពន្ធចៅហ្វាយនាយ។
កន្លះម៉ោង យ៉ុនហ្គី រៀបចំខ្លួនរួចរាល់ក៏ចុះមកខាងក្រោម ហើយដើរសំដៅទៅបន្ទប់អាហារឃើញផែនខ្នងនិងចង្កេះតូចប្រហែលមួយក្ដាបដៃធ្វើឱ្យនាយសន្ឋិដ្នានដឹងភ្លាម ហើយម្នាក់នោះគ្មាននរណាក្រៅពីជីមីនទេ។ រាងតូចជួយលើកម្ហូបដាក់លើតុមិនបានចាប់អារម្មណ៍ថាមានក្រសែភ្នែកមួយគូរកំពុងតែមើលមកខ្លួនឡើយ ពេលដែលបែរមុខមកទើបឃើញរាងក្រាស់។ នាយឃើញរាងតូចមើលមកខ្លួនក៏ប្រញាប់ដើរចូលទៅអង្គុយនៅកៅអីរបស់ខ្លួន ជីមីន កាលដែលឃើញនាយដើរចូលមកក៏ប្រញាប់លើកអាហារដាក់លើតុនិងដួសបាយអោយស្វាមី។
" អ៊ំស្រីចុះម៉ាក់និង....? " យ៉ុនហ្គី អង្គុយមិនឃើញវត្តមានម៉ាក់ក៏សួរ ប៉ុន្ដែនាយបែបជាស្ទាក់ស្ទើរក្នុងការហៅនាមអ្នកជាឪពុកទៅវិញ ដោយសារខ្លួននៅខឹងនឹងគាត់ដែលបង្ខំខ្លួនអោយរៀបការជាមួយក្មេងម្នាក់នេះដែលកំពុងឈរនៅទីនេះផងដែរ
" ចាស៎ អ្នកប្រុសពួកគាត់ចេញទៅតាំងពីព្រលឹមឮថាមានការងារជាបន្ទាន់នៅប៊ូសាន "
" ហើយគាត់មានប្រាប់ទេថាទៅប៉ុន្មានថ្ងៃ? "
" ចាស៎ អ៊ំអត់ដឹងដែរ "
" បាទ មិនអីទេ " យ៉ុនហ្គី សួរអ៊ំស្រីរួចក៏ញុំាអាហារពេលព្រឹករបស់ខ្លួនហើយក៏ចេញទៅធ្វើការដោយមិននិយាយជាមួយប្រពន្ធដែលឈរនៅជិតអ៊ំស្រីសូម្បីមួយមាត់។ នេះឬប្ដីប្រពន្ធ? ចំណែករាងតូចក៏មិនហ៊ាននិយាយអ្វីដែលព្រោះភ្នែកដែលគេមើលមកខ្លួនគួរអោយខ្លាចជាងបិសាចចចកទៅទៀត។
ក្រោយពីរាងក្រាស់ចេញទៅផុត ជីមីន ក៏ប្រញាប់ចូលទៅជួយអ៊ំស្រីប្រមូលចានដែលមាននៅលើតុ គេមិនទាន់នឹងចាំបានចានមួយផងអ៊ំស្រីកហាមទៅហើយ
" អ្នកប្រុសតូចមិនបាច់ទេចាំអ៊ំធ្វើវិញ!! អ្នកប្រុសតូចចង់ទៅខាងក្រៅមែនទេ? ចឹងទៅចុះអ៊ំធ្វើបាន " អ៊ំស្រី ព្យាយាមហាមរាងតូចកុំអោយធ្វើព្រោះមុននេះជួយគ្រប់គ្រាន់ហើយ បើលោកចននិងអ្នកស្រីដឹងនោះស្ដីអោយគាត់មិនខានទេហ៊ានប្រើកូនប្រសារគាត់។
" បាទ " រាងតូចឆ្លើយរួចក៏ប្រញាប់ឡើងទៅបន្ទប់ ដើម្បីយកកាបូបនិងទូរសព្ទហើយក៏ចេញទៅខាងក្រៅ។
#ក្រុមហ៊ុន អេស៍ជីគ្រុប
ឡានពណ៌ខ្មៅសេរីទំនើបចុងក្រោយបង្អស់បានមកឈប់ចំពីមុខក្រុមហ៊ុនដ៏ធំរបស់ត្រកូលមីន។ បុរសសង្ហាដែលមាននាមប្រធានក្រុមហ៊ុនបានឈានជើងចុះពីលើឡានដើរដំណើរមួយៗបង្ហាញរាងសង្ហា កម្ពស់ខ្ពស់សមជាម្ចាស់ក្រុមហ៊ុនពិតមែន មិនចាំយូរនាយក៏ដើរសំដៅចូលទៅក្នុងក្រុមហ៊ុនរបស់ខ្លួនចំណែកកូនចៅយកឡានទៅទុកហើយមកជួយកិច្ចការនាយតាមក្រោយ។
" សួរស្ដីចៅហ្វាយ "
" ...... " រាងក្រាស់គ្រាន់តែងក់ក្បាលជាសញ្ញាបញ្ជាក់ថាបានទទួលការស្វាគមន៍ពីកូនចៅមុននឹងដើរចូលទៅការិយាល័យរបស់ខ្លួន។ ឯលេខាស្រីដែលនិយាយរាក់ទាក់ទៅកាន់លោកប្រធានអម្បាញ់មិញកបញ្ចេញស្នាមញញឹមពេលឃើញលោកប្រធានយកចិត្តទុកដាក់បុគ្គលិកដូចជាពួកគេ។
រាងក្រាស់ចូលមកដល់ក្នុងការិយាល័យនាយដើរសំដៅទៅតុធ្វើការនឹងបើកឯកសារដែលលេខាទុកអោយយកមកពិនិត្យ តើមានត្រង់ណាខុសដែរឬទេ? ម្យ៉ាងទៀតរាងក្រាស់គឺជាមនុស្សម៉ត់ចត់និងការងារទើបគេត្រូវតែមើលវាបន្ថែមមុននឹងចុះហត្ថលេខាបញ្ចូលទៅផ្នែកបញ្ចី។ មួយសន្ទុះរាងក្រាស់ក៏បានពិនិត្យរួចរាល់នាយក៏ទុកវានៅជ្រុងម្ខាងនៃតុធ្វើការបស់នាយ ស្របពេលដែលបញ្ចប់ការងាហើយ ប៊ែល ស្រាប់តែគេមកដល់ល្មម។
តុក! តុក!
" ចូលមក " សម្លេងគោះបន្លឺឡើងអ្នកខាងក្នុងក៏អនុញ្ញាតឱ្យអ្នកខាងក្រៅចូល ព្រោះនាយដឹងថាជាកូនចៅរបស់ខ្លួន ណាមួយនាយកំពុងតែរកគេផង ព្រោះកិច្ចការខ្លះៗ
" ចៅហ្វាយមានអ្វីអោយខ្ញុំធ្វើទេ? "
" ឯងយកឯកសារនេះអោយទៅ អ៊ុនប៊ី ហើយទៅស៊ើបមើល ថេយ៉ុង ធ្វើការនៅឯណា? បើចឹងឯងឆាប់ទៅចុះ "
" បាទ ចៅហ្វាយ " ប៊ែល ឆ្លើយនិងចៅហ្វាយរួចនាយក៏ទទួលឯកសារពីដៃចៅហ្វាយដែលត្រូវយកអោយលេខានិងរូបថតមួយសន្លឹកអោយទៅកូនចៅរបស់ខ្លួនទៅស៊ើបរកទីកន្លែងដែលគេរស់នៅ ប៊ែល វិញកាលដែលឮចៅហ្វាយបញ្ជាមកយ៉ាងច្បាស់បែបនេះគេក៏ប្រញាប់ទៅភ្លាមមិនចាំយូរខ្លាចត្រូវមាត់។
ជីមីន ចេញមកខាងក្រៅគឺគ្មានទៅណាក្រៅពីហាងកាហ្វេរបស់មិត្តឡើយ ដោយសារនៅផ្ទះអង្សុកពេកទើបមករក ថេយ៉ុង និយាយលេងគ្នាលេង ពេលចូលមកដល់ខាងក្នុងហាងរាងតូចសម្លឹងរកមើលមិត្តរបស់ខ្លួន ប៉ុន្ដែហាក់ដូចជាមិនឃើញវត្តមានគេនៅទីនេះសោះ នាយតូចក៏ដើរចូលទៅសួរបុគ្គលិកស្រីម្នាក់នៅកំពុងតែរៀបចំសម្ភារៈ។
" សួរស្ដីប្អូនស្រី ថេយ៉ុងនៅអត់? "
" ចាស៎គាត់មិននៅទេ បងប្រុសរកគាត់មានការអីឬអត់? "
" បាទ បងជាមិត្តគេ ហើយប្អូនមានដឹងថាគេទៅណាទេ? "
" ចាស៎មិនដឹងទេ គាត់គ្រាន់តែប្រាប់ថាទៅខាងក្រៅមួយភ្លេត "
" ចឹងមិនអីទេ អរគុណច្រើន "
" ចាស៎ " ដោយឮនាងនិយាយប្រាប់ហើយថា ថេយ៉ុង មិននៅ រាងតូចដើរទៅអង្គុយហើយទាញទូរសព្ទតេទៅមិត្តចង់ដឹងថាគេទៅណា ព្រោះខ្លួនខំមករកហើយបែរជាមិត្តមិននៅទៅវិញ បើតេហើយ ថេយ៉ុង ប្រាប់ថាមានការរវល់នោះនាយក៏មិនទៅបង្ខំអោយមិត្តមកដែរ គ្រាន់តែចង់ដឹងប៉ុណ្ណោះ។
រីង! រីង!
" [....] អាឡូ ជីមីន "
" ឯងនៅឯណា? យើងខំមករកនៅហាងតែបុគ្គលិកប្រាប់ថាឯងចេញទៅក្រៅ "
" គឺយើងមកផ្សារទិញឥវ៉ាន់បន្ដិចបន្តួច ឯងមានការអីឬអត់? "
" គ្មានទេ អផ្សុកចេះតែមកលេងទៅ "
" ចឹងឯងចាំយើងនៅហាងចុះ ចាំយើងទិញឥវ៉ាន់រួចយើងនិងទៅទីនោះវិញ "
" អូខេ "
បន្ទាប់ពីសន្ទនាតាមប្រព័ន្ធទូរសព្ទជាមួយ ថេយ៉ុង រួចរាល់រាងតូចក៏កម្មង់ភេសជ្ជៈផឹកបណ្ដើរៗ អំឡុងពេលអង្គុយរង់ចាំមិត្តមកពីផ្សារវិញ។ និយាយជាមួយមិត្តរួច ថេយ៉ុង ក្រឡេកឃើញហាងលក់គ្រឿងពេជ្យមួយកន្លែងគេក៏ដើរចូល ដោយសារថ្ងៃនេះខួបកំណើតបងប្រុសជីដូនមួយបង្កើតទើបគេត្រូវទិញកាដូរជូនគាត់។ ពេលចូលមកដល់ថេយ៉ុងមិនបានចាប់អារម្មណ៍គូរស្នេហ៍មួយគូរដែលកំពុងតែមើលគ្រឿងពេជ្យនោះទេ គេដើរសំដៅទៅរកបុគ្គលិកស្រីម្នាក់ ដើម្បីសួរនាំពីខ្សែដៃដែលគេសម្លឹងឃើញនៅក្នុងទូរកញ្ចក់។
" សួរស្ដីចា៎ តើអ្នកប្រុសពេញចិត្តមួយណាដែរ? " បុគ្គលិកឃើញ ថេយ៉ុង ដើរចូលមកខាងក្នុងហាងសម្លឹងមើលខ្សែដៃនៅក្នុងទូរនាងក៏សួរទាំងស្នាមញញឹម បុគ្គលិកនៅហាងនេះមានសុជីវធម៌ល្អសំខាន់រួសរាយរាក់ទាក់ទៀត បើ
" បងស្រីខ្ញុំសុំមើលខ្សែដៃមួយនោះបានទេ? " ថេយ៉ុង លើកដៃចង្អុលទៅខ្សែដៃបុរសមួយខ្សែដែលតាំងនៅក្នុងទូរប្រាប់ដល់បុគ្គលិកស្រី។ នាងញញឹមព្រមទាំងងក់ក្បាលបន្ដិច រួចក៏ដកខ្សែដៃនោះចេញមកក្រៅហើយហុចអោយគេមើល ថេយ៉ុង ទទួលពីដៃនាងយកមកមើលស្រាប់តែមានសម្លេងមួយខ្សឹបក្បែរត្រចៀក។
" ទិញអោយសង្សារហ្អេស? "
YOU ARE READING
រឿង ភរិយាស្របច្បាប់ (ចប់)
Romance" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...
រឿង💙✨ភរិយាស្របច្បាប់✨💙EP04
Start from the beginning
