រឿង💙✨ភរិយាស្របច្បាប់✨💙EP01

Start from the beginning
                                        

     ឡានសេរីទំនើបពណ៌ខ្មៅសេរីចុងក្រោយបង្អស់មកឈប់ចំពីមុខក្រុមហ៊ុនដ៏ធំជាងគេនៅទីក្រុងសេអ៊ូល ហើយក៏ជាក្រុមហ៊ុនរបស់ត្រកូលមីនផងដែរ។ ប៊ែល ដែលគ្រប់គ្នាស្គាល់ក្នុងឋានៈជាជំនិតម្ចាស់ក្រុមហ៊ុន ចុះពីលើឡានទាំងប្រញាប់ដើម្បីមកបើកទ្វាឱ្យចៅហ្វាយ កុំឱ្យគាត់រង់ចាំយូរ។
     ខណៈពេលដែលអ្នកខាងក្នុងឈានជើងចេញពីឡានឈរពេញកម្ពស់ជះរាងឡើងសង្ហាបង្ហាញស្រីៗនៅទីនេះ មិនមែនតែជាស្រីៗនោះទេ ដែលលង់នឹងសម្រស់នាយ សូម្បីបុរសៗក៏ដូចគ្នាដែរ។
    • មីន យ៉ុងហ្គី ម្ចាស់ក្រុមហ៊ុន អេស៍ជីគ្រុប គឺជាអ្នកជំនួញវ័យក្មេងដែលកំពុងទទួលបានភាពល្បីល្បាញក្នុងនៅក្នុងទីក្រុងសេអ៊ូល។
      យ៉ុនហ្គី ឈរមើលបរិវេណក្រុមហ៊ុនបន្ដិចសិន មុនបោះជំហ៊ានវែងៗចូលទៅក្នុងដោយមានជំនិតដើរតាមពីក្រោយ។ រាងក្រាស់នឹងកូនចៅដើរចូលជណ្ដើរយន្ដមុននឹងឡើងទៅជាន់ទី47ដែលជាការិយាល័យរបស់ខ្លួន។
    " សួរស្ដីលោកយ៉ុន " លេខាអ៊ុន ក្រោកឈរអោនលំទោនមុននឹងនិយាយពាក្យគួរសមទៅកាន់ចៅហ្វាយ ក្រោយពេលនាយដើរមកដល់កន្លែងនាង
   " បាទ សួរស្ដី " ពេលឮកូនចៅចេះគួរសមបែបនេះ យ៉ុនហ្គី ញញឹមគួរសមទៅកាន់កូនមុននឹងចូលទៅក្នុងការិយាល័យរបស់នាយ ចូលមកដល់ខាងក្នុង យ៉ុនហ្គី កចូលទៅអង្គុយហើយបញ្ជ ប៊ែល ទាក់ទងទៅផ្នែកសណ្ឋាគារនៅ ដេហ្គូ ដើម្បីអោយប្រធានផ្នែកគ្រប់គ្រងបញ្ចីផ្ញើបញ្ចីចំណូលនឹងចំណាយប្រចាំខែមកគេជាបន្ទាន់ ដោយសារការងារនៅទីនេះច្រើនមិនទាន់ដកឃ្លាបានទើបគ្មានពេលទៅពិនិត្យដោយផ្ទាល់។
ប៊ែល ចេញទៅផុត រាងក្រាស់ចាប់ផ្ដើមពិនិត្យការងារដែលលេខាអ៊ុនយកមក តែមិនទាន់ពិនិត្យបានមួយសន្លឹកស្រួលបួលផងសម្លេងគោះទ្វាក៏បន្លឺ ៖
/ តុក តុក /
   " ចូលមក " អ្នកខាងក្នុងអនុតញ្ញាហើយអ្នកខាងក្រៅក៏រុញទ្វាចូល ហើយម្នាក់នោះមិនមែនគ្មានអ្នកណាក្រៅពី ចន ជុងហ្គុក មិត្តសម្លាញ់របស់រាងក្រាស់ឡើយ។
   " សួរស្ដីសម្លាញ់ " ជុងហ្គុក និយាយរាក់ទាក់ទៅកាន់មិត្តហើយ នាយក៏ចូលទៅអង្គុយលើសាឡុងមិនចាំអោយម្ចាស់គេអញ្ជើញទាន់ ធ្វើមើលតែការិយាល័យរបស់ខ្លួន
   " ខ្យល់អីបក់ឯងមក " សម្ដីមួយម៉ាត់ចេញពីមាត់រាងក្រាស់ធ្វើអោយអ្នកកម្លោះកំពុងតែអង្គុយគោងទាក់ខ្លាសើចទាំងហួសចិត្ត វាមិនដែលខ្យល់ម៉ែណាបក់ចូលក្រុមហ៊ុនរបស់គេនោះ បើខ្យល់អាចបក់បានអញ្ចឹងមែនក៏ល្អដែរ កំពុងតែខ្ចិលបើកឡានផង
    " ខ្យល់ព្យុះទេដឹង? " ជុងហ្គុក មិនខ្វល់អ្នកម្ខាងទៀតសួរក្នុងន័យបែបណាឡើយ សំខាន់នាយឆ្លើយទាំងជឿជាក់ កុំជោរមួយកូនទន្សាយសាច់ដុំអោយសោះ បើគេចង់មកហើយអ្នកណាក៏មិនអាចហាមបានដែរ
    " ខ្យល់អីបក់មិនដឹងទិសតំបន់ បក់តែពួកដើរទាត់ខ្យល់មក " យ៉ុនហ្គី និយាយព្រមជាមួយទឹកមុខស្មើធ្វើអោយអ្នកម្ខាងទៀតអង្គុយសម្លក់នាយដូចជាចង់សុីសាច់ហុតឈាម បើសិន យ៉ុនហ្គី មិនមែនជាមិត្តរបស់គេ ស្មានេះសង្ស័យដេកឈឺនៅមន្ទីរពេទ្យផងមិនដឹង។ ធម្មតា ជុងហ្គុក ជាមនុស្សស្លូតណាស់ ស្លូតរហូតដល់វៃគេដេកពេទ្យមិនចេះតិចនាក់ គិតទៅ យ៉ុនហ្គី សំណាងណាស់ដែលមានមិត្តដូចជាគេ ព្រោះគ្មានអ្នកណាហ៊ានជាមួយនាយក្រៅពី ជុងហ្គុក ទេ និយាយអោយខ្លីជួបគ្នាកាលណាដឹងតែដូចឆ្មាកណ្ដុរចាប់មិនចង់ឈ្នះ។
    " យើងនិយាយលេងទេ ហើយមកមានការអី? " យ៉ុនហ្គី ញញឹមមិនសមពេលឃើញមិត្តកំពុងសម្លក់ខ្លួន តាមមើលប្រាកដជាចង់វៃនាយហើយដូច្នេះប្រញាប់បកស្រាយសិន ព្រោះម្នាក់នេះណា៎ សាហាវណាស់មិត្តក៏វៃដែរ (កូនម៉ាហ្វៀលេងសើចជាមួយមិនបានទេ)។
   " អឺ ឯងសុីអីហើយនៅ? " ជុងហ្គុក ដកក្រសែភ្នែកដ៏កាចសហាវចោល ហើយសួរមិត្តក្រែងគេមិនទាន់ញុំាអីកាលពីព្រឹកមិញ ឯគេក៏មានអារម្មណ៍ថាឃ្លានដែលបើ យ៉ុនហ្គី មិនទាន់ញុំាអីក៏ល្អនឹងបានទៅញុំាអីជុំគ្នាជាមួយមិត្តគេពិរនាក់ទៀត
   " នៅទេ...ហើយក៏មិនទំនេរដែរ? " យ៉ុនហ្គី តបហើយសម្លឹងមើលការងាររបស់ខ្លួននៅគរពេញលើតុ មិនដឹងជាស្មាណាធ្វើរួចទេ ម្យ៉ាងទៀតនាយក៏មិនចង់ទុកការងារចោលដែលព្រោះមិនទម្លាប់
   " មិនទំនេរ ឬមិនចង់សុីហ្អាស? ប្រយ័ត្នងាប់ទៅ យើងគ្មានពេលធ្វើបុណ្យឯងទេ " ជុងហ្គុក អត់ខ្នាញ់នឹងសម្ដីរបស់មិត្តមិនបានក៏និយាយគម្រាម តែមិនមែនដាក់ទំនាយទេប្រយ័ត្នយល់ច្រឡំ
    " អាឡប់ ចង់ដាក់ទំនាយយើងមែនទេ? " យ៉ុនហ្គី ដកភ្នែកចេញពីឯកសារហើយសម្លក់ ជុងហ្គុក ស្ទើតែជ្រុះគ្រាប់ភ្នែក
   " មានណា៎ គ្រាន់តែនិយាយ...អូយ៎! " ដោយសារមាត់ប្រូហ្គុកគ្មានគម្រោបទើបសុីមួយសៀវភៅជំនួសអាហារពេលព្រឹក
   " សុីមួយសៀវភៅចុះមាត់ច្រើន រំខាន!! "
   " គង់តែដឹងគ្នាទេឯង ប្រញាប់ធ្វើការអោយលឿនទៅ ណាមជុន កំពុងចាំ " ជុងហ្គុក យកសៀវភៅដែលមិត្តបោះអម្បាញ់មិញទុកលើតុហើយលេងទូរសព្ទបន្ដ ដើម្បីទុកអោយ យ៉ុនហ្គី បង្ហើយការងារ និងអាលទៅញំាអីជុំគ្នា។
គីម ថេយ៉ុង គឺជាម្ចាស់ហាងកាហ្វេល្បីមួយកន្លែង ដែលប្រើពេលមិនដល់មួយឆ្នាំផង ក៏ទទួលបានការគាំទ្រខ្លាំងពីអតិថិជន ដោយសារទីនេះស្ងប់ស្ងាត់ បរិយាកាសល្អ ជាពិសេសកាហ្វេឆ្ងាញ់ហើយមានអនាម័យ។ ថ្ងៃនេះនាយតូចបានណាត់ជាមួយមិត្តភក្ភិម្នាក់ទើបតែបញ្ចប់ការសិក្សានៅក្រៅប្រទេស ម្នាក់នោះគ្មានអ្នកក្រៅពី ជាក ជីមីន នោះទេ។
    ជីមីន មកដល់ហាងកាហ្វេរបស់មិត្តក៏ដើរចូលខាងក្នុងទាំងទឹកមុខរីករាយ ព្រោះបែកគ្នាមិនប៉ុន្មានឆ្នាំផង ថេយ៉ុង ក៏ក្លាយជាម្ចាស់ហាងកាហ្វេមួយកន្លែង គ្រាន់តែមកដល់ខាងក្នុងអ្វីដែលធ្វើអោយគេកាន់តែភ្ញាក់ផ្អើលនោះគឺបានជួបមិត្តម្ដងទៀត។
" អាថេយ៍?? " ជីមីន ទប់ក្ដីនឹករលឹកមិនបានក៏រត់សំដៅទៅរកមិត្តហើយអោបគេយ៉ាងណែន
" ជីមីន...ហឹម នឹកឯងណាស់ " ថេយ៉ុង ដាក់មុខលើស្មារាងតូចហើយនិយាយទាំងស្នាមញញឹម ទីបំផុតពួកគេក៏បានជួបគ្នាម្ដងទៀត បន្ទាប់ពីបែកគ្នាអស់ជាច្រើនឆ្នាំ
" យើងក៏នឹកឯងដែរ មើលចុះឯងនៅតែសង្ហាដូចមុនដដែល " ជីមីន និង ថេយ៉ុង ប្រលែងពីការអោបហើយញញឹមដាក់គ្នា រាងតូចឧទានពេលឃើញរូបរាងរបស់មិត្ត ដៃជើងស្រឡូនៗ ស្អែកសខ្លាដូចជាទឹកដោះគោ ឯមុខដារាសុំខ្មាស់ បើសិនជាគេជាស្រីណា ជីមីន ញ៉ែបាត់ទៅហើយ។
" ឯងក៏ចឹងដែរ " ថេយ៉ុង ញញឹមខ្ចឹបពេលឮមិត្តសរសើរខ្លួនសង្ហាពេញមាត់ៗ តែក៏មិនភ្លេចសរសើរមិត្តគ្នា ព្រោះសម្រស់ ជីមីន ក៏មិនអន់ដែរ ទាស់តែមួយគឺទាបជាងគេ
" អូយ៎!! " ជីមីន ស្រែកពេលដែល ថេយ៉ុង យកដៃប៉ះលើថ្ងាសរបស់ខ្លួន តាមពិតគេមិនដឹងមិត្តមានរបួសទេ ពេលនោះគ្រាន់តែអៀនហើយយកដៃប៉ះថ្ងាសគេលេងប៉ុណ្ណោះ ព្រោះតែខ្នាញ់ពេក
    " ហឹស? ហើយក្បាលឯងទៅត្រូវស្អីមក? " ថេយ៉ុង ឮសម្លេងស្រែកដោយភាពឈឺចាប់ចេញពីមាត់មិត្តក៏សួរទាំងក្ដីបារម្ភពេលឃើញរបួសមានឈាមដក់លើថ្ងាសមិត្ត
    " មកតាមផ្លូវមានគ្រោះថ្នាក់តិចតួច តែឯងកុំបារម្ភអី? វាឆ្ងាយពីបេះដូងណាស់ " ជីមីន យកដៃអង្អែលលើវាតិចៗនិងនិយាយលេងសើចជាមួយមិត្ត តាមពិតទៅរបួសប៉ុនចុងក្រចកប៉ុណ្ណោះ គ្មានអីឈឺផង
    " ចឹងហ៎! ឆាប់ចូលខាងក្នុងមកយើងលាងរបួសអោយឯង កុំអោយឆ្លងមេរោគ " ថេយ៉ុង ពិតជាជ្រេញនឹងសម្ដីអម្បាញ់មិញណាស់ សុទ្ធតែរបួសឆ្ងាយពីបេះដូង គេចង់ដឹងណាស់ ជីមីន ចេះទ្រឹស្ដីនេះពីណាមក? ក្រែងមានពេលទំនេរគេទៅរៀនជាមួយដែរ។
     ថេយ៉ុង នាំមិត្តទៅអង្គុយលើសាឡុងហើយគេដើរទៅយកប្រអប់ថ្នាំនៅក្នុងទូរ ពេលកំពុងតែលាងរបួសអោយ ជីមីន គេក៏បានសួរនាំពីមូលហេតុដែលនាំរាងតូចខ្លះៗ។
   " ក្រែងថាដោះស្រាយដោយសងថ្លៃខូខខាត មិចក៏មកអង្គុយធ្វើមុខស្អុយទៅវិញ? " ថេយ៉ុង និយាយត្រូវហេតុអ្វីចាំបាច់មកអង្គុយគិតច្រើន មិនមែនបុកគេស្លាប់ឯណា គ្រាន់តែប៉ះគូទឡានបន្ដិចប៉ុណ្ណោះ
    " គឺតាមមើលណា៎! ឡានគេថ្លៃជាងឡានយើងដល់ទៅបីដង មើលតាមការស្លៀកពាក់គេមានណាស់ឯង តើយើងរកលុយមកពីណាចេញថ្លៃសងគេនោះ? " ចប់ប្រយោគនេះ ថេយ៉ុង ក៏ប្រញាប់តប ពេលដែលនឹកឃើញមនុស្សម្នាក់ដែលអាចជួយគេបាន ហើយម្នាក់នោះគឺជា?

រឿង ភរិយាស្របច្បាប់ (ចប់)Where stories live. Discover now