EP.01 ដេញចេញទៅល្អជាង៎

2.6K 145 10
                                    

៚ ប្រលានយន្តហោះ Incheon ៚

កម្លោះសង្ហារ កូនប្រុសតែម្នាក់របស់គ្រួសារត្រកូល Min ឈ្មោះ Min Yoongi មានវ័យ 25 ឆ្នាំ សម្បុរស្បែកសរលោង គ្រងឈុតគ្រ័រហ្សេរពណ៌ខ្មៅ បោះជំហានតម្រង់ទៅរករថយន្តសេរីទំនើបដែលចំណតចាំជាស្រេចដោយមានអុំ Jo ឈរចាំទទួល ។

« អ្នកប្រុស » គាត់អោនគំនាបហៅសព្វនាមនាយកម្លោះយ៉ាងសមគួរ នេះជាលើកដំបូងហើយដែលនាយវិលមកទឹកដីកំណើតរបស់នាយវិញ ។ គាត់ឈោងដៃទៅទាញទ្វាររថយន្តបន្តិច ។

« ពិតជាក្ដៅណាស់ មិនចង់ឈរយូរនោះទេ យើងប្រញាប់ត្រឡប់ទៅផ្ទះទៅ » នាយសង្ហារបន្ធូរអារម្មណ៍តានតឹង សកដៃទាញក្រវ៉ាត់ក.រអ៊ូចេញមកហើយក៏ប្រញាប់ប្រញាលចូលទៅអង្គុយក្នុងឡានចុចម៉ាសុីនត្រជាក់បន្ទាបលេខរបស់វា អាកាសធាតុទីនេះពិតជាក្ដៅណាស់ !! ហើយរំលងបាននាទីបន្ទាប់រថយន្តក៏វិលកង់ធ្វើដំណើរតម្រង់ទៅរកផ្ទះ ។

« អុំ In ខ្ញុំរៀបចំបន្ទប់រួចរាល់ហើយ » ក្មេងប្រុស រាងកាយតូចស្ដើងអាយុ 18 ឆ្នាំ បន្ទាប់ពីរៀបចំសម្អាតបន្ទប់របស់កូនប្រុសមានម្ដាយជាម្ចាស់ផ្ទះរួចរាល់ នាយតូចក៏ដើរចេញមកខាងក្រៅប្រាប់ទៅអុំស្រីដែលមើលការខុសត្រូវមេការបម្រើដែលមានវ័យចំណាស់នោះបន្តិច ។

« អឹម.. បើអញ្ចឹងចុះទៅធ្វើម្ហូបអាហារជាមួយអុំ » អ្នកបម្រើនៅផ្ទះនេះមានតែ 3 នាក់ប៉ុណ្ណោះ អុំ Jo មានតួនាទី ថែសួន និងជាអ្នកបើកឡាន ចំណែកឯគេនិងអុំ In ធ្វើការទូទៅនៅក្នុងផ្ទះ និងផ្ទះបាយ ហើយនៅមានអាងទឹកខាងក្រោយផ្ទះធំទ្រនំស្កឹមស្កៃនេះទៀត ។ បន្ទាប់ពីបានចូលមកខាងក្នុងពិនិត្យសព្វជ្រប់ជ្រោយឃើញថាស្អាតបាតរៀបរយ អុំ In ក៏បែរមកងក់ក្បាលយល់ស្របជាមួយនាយតូច Jimin ។

នៅផ្ទះនេះមានតែម្ចាស់ស្រីប៉ុណ្ណោះ ចំណែកឯម្ចាស់ប្រុសគាត់ចែកឋានតាំងពី Jimin មិនទាន់ចូលធ្វើការមកម្លេះ ។ Jimin ធ្វើការនៅទីនេះមិនទាន់បាន 1 ឆ្នាំនៅឡើយនោះទេ ព្រោះតែគេទើបតែរៀនចប់ថ្នាក់វិទ្យាល័យម្ដាយក៏ជាអ្នកធ្វើការនៅផ្ទះនេះពីមុនមក ហើយគាត់ទើបតែចែកឋានប៉ុន្មានខែមុននោះទេ គេគ្មានកន្លែងទីពំនឹង គ្មានប្រាក់ផ្គត់ផ្គង់ជីវភាព និងចំណាយរៀនបន្តទើបសម្រេចចិត្តមិនសិក្សាមហាវិទ្យាល័យនៅសងគុណម្ចាស់ផ្ទះនេះវិញ ។

 ఌ បម្រើស្នេហ៍បង ఌWhere stories live. Discover now