🔥ប៉ាចុង🔥

Start from the beginning
                                    

« មិចក៏កូនថាអោយប៉ារបស់កូនបែបនេះឆាប់សុំទោសប៉ារបស់កូនភ្លាមទៅ !! » អ្នកស្រីParkចាប់ផ្ដើមចេញមុខមកការពារប្ដីក្មេងរបស់ខ្លួននៅពេលដែលឃើញកូនប្រុសមានអាកប្បកិរិយាបែបនេះប៉ុន្តែបើនិយាយសម្រាប់yoongiវាគឺជារឿងធម្មតាទៅហើយ

« ហុឹស ប៉ាចឹងហេសសូមអ្នកស្រីមើលមាត់ខ្ញុំអោយបានច្បាស់ខ្ញុំមានប៉ាតែមួយប៉ុណ្ណោះហើយប៉ារបស់ខ្ញុំគាត់ស្លាប់បាត់ហើយខ្ញុំគ្មានប៉ាផ្សេងទៀតនោះទេ!! »

« នេះ...ឯង.....ឯង.....!!»

« កុំខឹងអីអូនសម្លាញ់កូនវាតែពិននិងកុំប្រកាន់និងក្មេងអី...!! » Yoongiមាត់និងដៃនិយាយលួងលោកប្រពន្ធរបស់ខ្លួនប៉ុន្តែភ្នែករបស់គេវិញគឺគិតតែពីសម្លឹងផ្ទៃមុខដ៏សរខ្ជីរបស់កូនប្រុសចុងខ្លួនទៅវិញនេះច្បាស់ណាស់ថាគេមិនបានទុកក្មេងម្នាក់នេះត្រឹមតែជាកូនចុងទេប៉ុន្តែវាអាចមានអ្វីលើសពីនិងក៏ថាបាន

« ខ្ញុំគ្មានពេលនៅមើលអ្នកទាំងពីរទេ អោបថើបគ្នាតាមសប្បាយចុះខ្ញុំចេញទៅក្រៅហើយ » Jiminនិយាយហើយក៏ទាញសោរឡានរបស់ខ្លួនដើរចេញទៅដោយមិនខ្វល់ពីអ្នកដែលស្រែកហៅគេសូម្បីតែបន្តិចឡើយ

« ឈប់ភ្លាម...ម៉ាក់ប្រាប់ថាអោយឈប់ឯងឮទេ...Jimin....កូនចង្រៃចាំមើលណ៎ា...»

Skip

@វិមានគីម

ទីតៗ!!

« ទៅហើយៗចាំបន្តិច យ៉ាងមិចនិងមិចក៏មុខស្រពោនម្ល៉េះក្រែងឯងបបួលយើងដើរលេងហេស » នាយកម្លោះTaehyungសួរទៅកាន់មិត្តសម្លាញ់របស់ខ្លួននៅពេលដែលបានឃើញទឹកមុខដែលជូរជាងខ្វិតរបស់គេបង្ហាញឡើងច្បាស់ៗបែបនេះ នេះមកបបួលដើរលេងឬក៏ទៅផឹកកាត់សេដអោយប្រាកដទៅ??

« ឯងដូចមិនដែលដឹងថានៅផ្ទះនោះយើងដែលសប្បាយចិត្តពីពេលណ៎ា »

« ហុឹម បន្ទាប់ពីលោកParkចែកឋានទៅឯងមិនដែលត្រូវគ្នាជាមួយម្ដាយឯងសោះពីរនាក់ឯងកាន់តែឆ្ងាយទៅៗហើយ »

« ហុឹស គ្រាន់តែប៉ារបស់យើងស្លាប់មិនទាន់ទាំងបានពីរខែស្រួលបួលផងគាត់ក៏ហ៊ានយកប្រុសរបស់គាត់មកចូលផ្ទះយើងបាត់ទៅហើយនេះឬម្ដាយរបស់យើងនោះ?? »

Short Novel - ប្រលោមលោកខ្នាតខ្លីWhere stories live. Discover now