ភាគ ១១.

1.8K 113 0
                                    

#Sugar_Daddy
ជុងហ្គុក X ជីមីន
#ភាគ១១.

« ហូយយ ឈប់លេងសើចទៅលោកពូ! ហើយយកអោយសង្សារលោកទៅ! នេស! » ជីមីនដោះចិញ្ចៀនមួយវង់នោះដាក់លើដៃរាងក្រាស់វិញ បញ្ជាក់ថាគេមិនទទួលទេ! ព្រោះជុងហ្គុកមិនបាននិយាយថាជាកម្មសិទ្ធរបស់គេផង។

« នេះអូនមិនយល់មែន? តាំងពីមានលោកប្រុសឯងចូលមកក្នុងជីវិតបងមក បងមិនដែលមានសង្សារឬក៏មិត្តស្រីទេ! អូនហ្នឹងហើយជាសង្សារបង ក្មេងល្ងង់អើយយ » ខំគិតថាជីមីននឹងរំភើបស្ទើស្រក់ទឹកភ្នែក តែអ្វីដែលនាយបានមកវិញគឺភាពមិនដឹងខ្យល់អីរបស់ជីមីនទៅវិញ...

« អោយខ្ញុំ? អូយយ អត់យកទេ ថ្លៃណាស់! »

« អត់យកបងខឹងហើយ! » និយាយតែពិននេះ រាងក្រាស់ក៏ដើរចេញតែម្តង! គេខឹងពិតមែន! ខឹងដែលជីមីនមិនព្រមទទួលគ្រប់យ៉ាងពីគេ! នេះមិនមែនជាលើកទីមួយទេដែលក្មេងម្នាក់នេះបដិសេធរាល់អ្វីដែលគេអោយ...

« អេៗ យកក៏យក! កុំខឹងមើល Daddy , ខឹងអូនហ្នឹង អូនយំអីឡូវហើយ! » ជីមីនដើរមកឈរពីមុខរាងក្រាស់បំណងបង្អាក់ដំណើររបស់គេ , កាលបើឃើញថាគេឈប់ហើយ រាងតូចក៏សរសៀរចូលទៅអោបគេ ផ្តេកក្បាលលើដើមទ្រូងគេ ប្រើពាក្យពេចន៍គួរអោយស្រលាញ់ដល់ថ្នាក់អ្នកម្ខាងទៀតមិនអាចឃាត់នឹងញញឹមបាន។

« ពូកែលួងសម្បើមណាស់យើងណាស់! » គិតៗទៅគេចង់ខឹងជីមីនយូរមិនបានទេ! មើលតែពេលនេះចុះ ជីមីននិយាយតែពីរបីម៉ាត់គេក៏ទន់ចិត្តដូចទឹកកកបាត់ហើយ។

« បាត់ខឹងអូនហើយមែនទេ? នេះ! បំពាក់សារថ្មីមក! » ឃើញថារាងក្រាស់ឈប់ខឹងហើយ ជីមីនក៏ហុចចិញ្ចៀនដែលគេកាន់មុននេះអោយទៅជុងហ្គុកបំណងអោយរាងក្រាស់បំពាក់អោយគេសារជាថ្មី។

« thank you daddy » ស្នាមញញឹមស្រស់បស់លេចឡើងលើថ្ពាល់ក្រពុំធ្វើអោយជុងហ្គុកត្រូវទម្លាក់បបូរមាត់ថើបលើថ្ពាល់ក្រហមតិចៗនោះជាច្រើនដង។

« ចង់ទៅណាទៀតទេ baby? »

« ទៅណាក៏បានអោយតែមាន Daddy ទៅជាមួយ! »
« cute ណាស់យើងហ្នឹង!! »

[ឃើញកូនគេខ្ជីខ្ជូតអត់? មែនដូចយើងទេ🤺]
_____________________________________

« ជីមីន! ចាំបងមួយភ្លែតណា បងសុំទៅបន្ទប់ទឹកសិន » មកដល់កន្លែងចតឡាន ជុងហ្គុកក៏ទុកអោយរាងស្តើងឈរនៅក្បែរឡានកាន់សោរឡានរបស់គេជាប់ ទើបគេសុំខ្លួនទៅបន្ទប់ទឹកក្បែរនោះជាប្រញាប់។

« មកនេះ!! » ឈរស្ងៀមមិនទាន់បានប៉ុន្មានផង រាងកាយតូចស្តើងក៏ត្រូវនរណាមិនដឹង ចាប់អូសយកទៅក្រោយឡាន ទាំងត្រដាបត្រដួសមិនបានផ្តល់ដំណឹងប្រាប់មុន។

« លែងខ្ញុំ! នាងជាអ្នកណា? ខ្ញុំមិនស្គាល់នាងទេ លែងដៃខ្ញុំ...

ផាច់

ថ្ពាល់សរលោងត្រូវស្រីស្រស់ខាងនោះទម្លាក់ដៃទះមួយទំហឹងដល់ថ្នាក់លេចស្នាមម្រាមដៃក្រហមលើផ្ទៃមុខ , គែមមាត់ក៏មានឈាមតិចៗមកជាមួយផង។

« ឯងដណ្តើមជុងហ្គុកពីយើង! ឯងដណ្តើមគ្រប់យ៉ាងពីយើង! »

« ជុង... » រៀបនឹងត្រូវស្រីម្នាក់នោះវាត់មួយកំផ្លៀងទៀតទៅហើយ តែវត្តមានរាងក្រាស់ដែលកំពុងតែដើរមកនោះ ក៏ត្រូវធ្វើអោយស្រីម្នាក់មុននេះត្រូវរត់ទៅវិញយ៉ាងឆាប់រហ័ស។

« វាមិនចប់ត្រឹមនេះទេ ផាក ជីមីន! » និយាយតែពិននេះនាងក៏រត់ទៅបាត់ ព្រោះមិនចង់អោយរាងក្រាស់ខាងនោះមកឃើញវត្តមានរបស់នាងទេ។

« មីននី! អូនទៅធ្វើអីត្រង់នោះ? ចូលឡានមករងារណាស់ » ជុងហ្គុកប៉ះភ្នែកឃើញជីមីននៅខាងក្រោយនោះគេក៏ដើរមកបើកទ្វារអោយរាងតូច , ទាញកាយស្តើងចូលក្នុងឡានដោយមិនទាន់ចាប់អារម្មណ៍ពីមុខមាត់របស់ជីមីនទេ។

« មុខមាត់របស់អូន...

« មិនអីទេ ដួលតិចតួចមុននេះទេតែថា... ម៉េចក៏កអាវរបស់បងមានស្នាមក្រែម? »

To be continued...

បកស្រាយភ្លាម🤩

Sugar DaddyWhere stories live. Discover now