«កុំទៅបង្កររឿងអោយបុគ្គលិកគេឈឺក្បាលអោយសោះ»ណាមជុន
«មើលមកខ្ញុំជាមេបញ្ហាមែនទេ? មិនបង្ករទេកុំភ័យអី»យូនីហ្វឺរថាហើយក៏ដើរចេញទៅបន្ទប់ទឹកបាត់ស្រមោលបាត់។
នៅតាមផ្លូវពេលជួបបុគ្គលិកក៏ឃើញថាគេរាក់ទាក់និងគោរពនាងដូចជាចាហ្វាយ។អោយតែមនុស្សស្និតក្បែរណាមជុនទៅហើយក៏ត្រូវគោរពដាក់តែទាំងអស់និងតែព្រោះនាងតូចម្នាក់នេះមានចារិកល្អ រួសររាយតាំងពីកំណើត មិនចេះឆ្មើងឆ្មៃមើលងាយអ្នកដទៃទើបជាផ្នែកមួយទៀតដែរធ្វើអោយគ្រប់គ្នាគោរពស្រឡាញ់នាងយ៉ាងខ្លាំង។
[WC ស្រ្តី]
នាងតូចចូលមកធ្វើធុរៈរបស់ខ្លួនហើយក៏ចេញមកឈរលាងដៃនៅមុខកញ្ចក់វិញ ស្រាប់តែមានបុគ្គលិកស្រីពីណាមិនដឹងចេញមកដំណើរគ្នាទើបយូនីហ្វឺរញញឹមជាការរាក់ទាក់ព្រោះចង់រាប់ញាតិច្រើនជាងរាប់សត្រូវ តែអ្នកណាទៅដឹងថានាងម្នាក់នោះបែរជាឃើញហើយងាកមុខចេញទាំងមិនខ្វល់ពីស្នាមញញឹមរាក់ទាក់របស់ខ្លួន?
ឈូ~~~
សម្លេងទឹកបង្ហូរចេញពីក្បាលរ៉ូមីណេអូតូម៉ាទិកក៏បន្លឺឡើង ។ នាងតូចក៏មិនខ្វល់ចាត់ទុកថាអម្បិញមិញនាងញញឹមចោលដាក់ខ្មោចនៅទីនេះទៅចុះ។
«តោងលោកអគ្គនាយកស្អិតដល់ពេលណា? ពេលណាទើបត្រឡប់ទៅកន្លែងជ្រករបស់ខ្លួនវិញ?»
«....» យូនីហ្វឺរមិនបានតបព្រោះគិតថានាងម្នាក់នោះប្រហែលមិនមែននិយាយជាមួយខ្លួននោះទេ។
«ឭយើងសួរដែរទេ? នាងនៅតោងអគ្គនាយកក ដល់ពេលណាទៀត? » ម្ដងនេះច្បាស់ខ្លាំងណាស់ ក៏ងាកមកទាញស្មាររបស់យូនីហ្វឺរអោយងាកទៅមើលមុខចំតែម្ដង ក៏ធ្វើអោយនាងភ្ញាក់មិនតិចដែរ នេះមិចក៏មកនិយាយពាក្យទាំងនេះដាក់នាង?ចង់និយាយពីអី?
«នាងជាអ្នកណា? តោងអគ្គនាយកស្អី? »យូនីហ្វឺរ
«ក៏ខំមកតាមដល់ក្រុមហ៊ុនបែបនេះកុំស្មានថាយើងមិនដឹង យ៉ាងមិចគ្មានផ្ទះសម្បែងនៅទេឬ? ឬផ្ទះគ្មានម៉ែឳអោយប្រដៅទើបដើរហើរមករកអគ្គនាយកព្រឹកល្ងាចបែបនេះ? យើងនេះវាឃើញយូរហើយវាសែនទើសភ្នែក » ស្រីម្នាក់បន្លឺឡើងដូចកំពុងចាក់សាំងនៅលើភ្លើងដែរកំពុងឆេះសុខៗយ៉ាងអញ្ចឹង ។ មនុស្សមិនដែរស្គាល់គ្នាផង ស្រីមាត់ដាចនោះមានសិទ្ធអីមកនិយាយរឿងម៉ាក់ប៉ារបស់នាង? វាកាន់តែគួរអោយខឹងនៅពេលដែរនាងពិតជាគ្មានម្ដាយឪពុកនៅក្បែរពិតមែន។
KAMU SEDANG MEMBACA
ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟
Fiksi Penggemarគេនិយាយថាស្នេហាគ្រាដំបូងស្រស់បំព្រងណាស់ អារម្មណ៍ដែរមានអោយគ្នាជាអារម្មណ៍ល្អប្លែក ព្រោះតែពាក្យថាគ្រាដំបូង ។តែត្រូវចាំថាត្បូងពេជ្រក្នុងបេះដូងដែរខំថ្នមហើយនៅសុខៗវាស្រាប់តែរលាយបាត់ទៅ ធ្វើអោយមនុស្សម្នាក់ប្រែប្រួលបានប៉ុណ្ណា? ✨🌷
ភាគទី39
Mulai dari awal
