ព្រឹកព្រលឹមថ្ងៃថ្មីរះចាំងពន្លឺមកភ្លឺចញ្ចាច មនុស្សម្នាគ្រប់គ្នារហ័សទៅធ្វើការរកស៊ីចញ្ចឹមក្រពះរៀងៗខ្លួន ឯណាមជុននិងយូនីហ្វឺរពេលនេះក៏មកដល់ក្រុមហ៊ុនដូចគ្នា ធ្វើអោយបុគ្គលិករហ័សញញឹមរាក់ទាក់ព្រោះឃើញនាងតូចមកជាមួយ ណាក៏ទើបតែមកពីដំណើរកម្សាន្តជាមួយបងប្អូនរបស់គេផង ។
ក្រាកកក~~~(office )
«បងប្រុសញ៉ំាសាំងវិចអោយហើយដែរទេ? ខ្ញុំធ្វើមកជាពិសេសណា»យូនីហ្វឺរដាក់ប្រអប់អាហារដែរនាងធ្វើនៅលើតុមុននិងដាក់ខ្លួនទៅអង្គុយលើសាឡុង ឯណាមជុនក៏តម្រង់ទៅរកកុំព្យូទ័រភ្លាម ធ្វើដូចគេខានមកធ្វើការមួយខែយ៉ាងអញ្ចឹងទាំងដែរដើរចោលក្រុមហ៊ុនតែប៉ុន្មានថ្ងៃសោះ។
«អត់ទេ ខ្ញុំមើលការងារបន្តិចសិន» ណាមជុន
«មកញ៉ំាសិនមកចាំទៅមើលបន្តរក៏បាន នេះនៅមានពេលយូរទៀតណាស់ មិនខ្វះម៉ោងធ្វើការនោះទេ »យូនីហ្វឺរ ថាហើយក៏ទៅដើរអូសគេអោយមកអង្គុយលើសាឡុងដើម្បីញ៉ំាអាហារពេលព្រឹកអោយបាន ព្រោះនាងមិនព្រមអោយគេទៅឈ្ងោកមុខនិងកញ្ចក់កុំព្យូទ័រមុនចម្អែតក្រពះឡើយកាលបើនាងក៏ដឹងថាពេលគេជាប់រវល់និងការងារ អ្វីផ្សេងបាយទឹកក៏គេមិនខ្វល់ដែរ។
«រឿងច្រើនណាស់»ណាមជុន
«បងប្រុសនិងហើយដែររឿងច្រើន ឆាប់ញ៉ំាទៅនិងបានធ្វើការងារវិញ» យូនីហ្វឺរថាហើយទើបគេលូកដៃទៅយកសាំងវិចពីក្នុងប្រអប់មួយដុំមកញ៉ំា ដោយជ្រើសរើសមិនតបតរព្រោះបើមិនអញ្ចឹងទេនៅនិយាយគ្នាមិនបានធ្វើអ្វីឡើយ។
......
«បងប្រុស ហេតុអីនៅទីនេះគ្មានលេខា?»យូនីហ្វឺរ
«ខ្ញុំមិនចង់បាន»ណាមជុន
«ចម្លែកណាស់ អគ្គនាយកក្រុមហ៊ុនគ្រប់គ្នាសុទ្ធតែមាន។»
«ក៏ឃើញថាខ្ញុំមិនមាន»ណាមជុន
«ចម្លែកណាស់ តែថាខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត ឈឺនោមមកយូរហើយ»យូនីហ្វឺរថាហើយក៏ងើបក្រេះពីសាឡុងដើម្បីចេញទៅតែក៏ត្រូវបានគេស្ដីហាមប្រាមមុន៖
DU LIEST GERADE
ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟
Fanfictionគេនិយាយថាស្នេហាគ្រាដំបូងស្រស់បំព្រងណាស់ អារម្មណ៍ដែរមានអោយគ្នាជាអារម្មណ៍ល្អប្លែក ព្រោះតែពាក្យថាគ្រាដំបូង ។តែត្រូវចាំថាត្បូងពេជ្រក្នុងបេះដូងដែរខំថ្នមហើយនៅសុខៗវាស្រាប់តែរលាយបាត់ទៅ ធ្វើអោយមនុស្សម្នាក់ប្រែប្រួលបានប៉ុណ្ណា? ✨🌷
