ពិធីខួបកំណើតញ៉ំាអាហារនៅrestaurant និងwine បែបធម្មតាៗរបស់គ្រួសារគេរក៏បញ្ចប់ទៅយ៉ាងរលូន ។ គ្រប់គ្នាក៏បំបែកផ្លូវគ្នាទៅផ្ទះរាងខ្លួន ឯនាងតូចក៏ទៅខនដូរវិញដូចគ្នាព្រោះថ្ងៃស្អែកដល់ថ្ងៃដែរនាងចូលរៀននៅសកលវិទ្យាល័យដើម្បីបញ្ចប់ការសិក្សារវិញហើយ ។
........
ថ្ងៃថ្មី✨🌷
ព្រឹកព្រលឹមថ្ងៃថ្មីមកដល់ ថ្ងៃនេះយូនីហ្វឺរក្រោកមកព្រលឹមលឿនជាងធម្មតានិងស្លៀកពាក់ឯកសណ្ឋានសាលាដែរបានត្រៀមទុករួចជាស្រេច ព្រមទាំងកាតាបនិងរបស់របររៀនផ្សេងទៀត ព្រោះតែនៅសល់8ខែទៀតទេនាងបញ្ចប់ការសិក្សារហើយផ្ទេរមកទីនេះគឺជាឆ្នាំចុងក្រោយរបស់នាងហើយ។
ទីងងង ទីងងង~~~
«បងប្រុសប្រហែលមកហើយ»
គ្រាន់តែឮសម្លេងកណ្ដឹងភ្លាម នាងក៏ប្រញ៉ាប់កាន់កាតាបនិងរត់ចេញទៅតែម្ដង ព្រោះមិនចង់អោយគេចាំយូរ ឯអ្នកកម្លោះក៏ឆ្លៀតម៉ោងការងារជូននាងទៅរកសាលាថ្មីដែរម្ចាស់សាលាជាអ្នកស្គាល់គ្នាស្រាប់មិនពិបាកនាំចូលនោះទេ។
«ខ្ញុំយ៉ាងមិចដែរ?ពាក់បែបនេះមិនអីទេមែនទេ?»យូនីហ្វឺរ
«ជាឯកសណ្ឋានសាលាពាក់ទៅវាមិនដូចឈុតដែរគេពាក់ឡើងច្រៀងនោះទេ»ណាមជុន
«ខ្ញុំក៏គ្រាន់តែសួរ ឆ្លើយស្រួលបួលមិនបានឬ? »យូនីហ្វឺរ
«ឆាប់ចូលឡានទៅ តិចហួសម៉ោងរៀន» ណាមជុនក្រវីក្បាលមិនតបនិងនាង ក៏បើកទ្វារឡានចូលទៅស្របពេលនាងតូចក៏ចូលមកអង្គុយលើកៅអីឡានរួចដូចគ្នា ហើយគេក៏ធ្វើដំណើរបើកចេញទៅតែម្ដង។
....
[YONSEI UNIVERSITY]
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
KAMU SEDANG MEMBACA
ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟
Fiksi Penggemarគេនិយាយថាស្នេហាគ្រាដំបូងស្រស់បំព្រងណាស់ អារម្មណ៍ដែរមានអោយគ្នាជាអារម្មណ៍ល្អប្លែក ព្រោះតែពាក្យថាគ្រាដំបូង ។តែត្រូវចាំថាត្បូងពេជ្រក្នុងបេះដូងដែរខំថ្នមហើយនៅសុខៗវាស្រាប់តែរលាយបាត់ទៅ ធ្វើអោយមនុស្សម្នាក់ប្រែប្រួលបានប៉ុណ្ណា? ✨🌷
